កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

ភ្នំពេញ​៖​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៧០៧,៤៧១​ ​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ក្នុង​រយៈពេល​ ​៧​ ខែ ​​ឆ្នាំ ​២០២៦​ ​ដោយ​ទទួលបាន​ចំណូល​ជា​ទឹកប្រាក់​ជាង​ ​៤១៥​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ ​នេះ​បើ​យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​(​CRF​)​ ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។​

Advertisement

របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​បាន​ឱ្យដឹង​ថា​ ​ការ​នាំចេញ​អង្ករ​ខាងលើ​ត្រូវបាន​អនុវត្ត​តាមរយៈ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ចំនួន​ ​៦១​ ​ក្រុមហ៊ុន​ ​ទៅកាន់​គោលដៅ​ចំនួន​ ​៦៦​ ​ប្រទេស​ ​និង​តំបន់​។​

ក្នុង​ចំណោម​ទីផ្សារ​ទាំង​នេះ​ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ចំនួន​ ​៣៣​ ​ប្រទេស​ ក្នុង​បរិមាណ​ ​២០៧,១៥៧​ ​តោន ​ដែល​មាន​តម្លៃ​ ​១៥៦.៤៥​ ​លាន​ដុល្លារ​។ ​ទៅកាន់​ប្រទេស​ចិន​ ​និង​ហុងកុង ​មាន​ចំនួន​ ​១៧៤,៩៣០​ ​តោន​ តម្លៃ​ ​១០៣.៣១​ ​លាន​ដុល្លារ​។

​ចំណែក​ការ​នាំចេញ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​ ​៥​ ​ប្រទេស​ ​មាន​បរិមាណ​ ​២៦៦,៣០០​ ​តោន ​គិត​ជា​ទឹកប្រាក់​ ​១០២.៨៤​ ​លាន​ដុល្លារ​។​

ក្រៅពី​នេះ​ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​គោលដៅ​ចំនួន​ ​២៥​ ​ប្រទេស​ផ្សេង​ទៀត​ ​រួមមាន​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ មជ្ឈិមបូព៌ា ​អាមេរិក​ កាណាដា ​អូស្ត្រាលី​ ​និង​នូវែលសេឡង់ ​ជាដើម​ ក្នុង​បរិមាណ​ ​៥៩,០៨៤​ ​តោន ​ដែល​មាន​តម្លៃ​ ​៥២.៥២​ ​លាន​ដុល្លារ​។

​តាម​ប្រភេទ​អង្ករ ​អង្ករ​ក្រអូប​មាន​ចំណែក​ធំ​បំផុត​ ​គឺ​ ​៥៩.២៣​ ​ភាគរយ​ ​បន្ទាប់មក​អង្ករ​ស​គ្រាប់​វែង​ ​២៣.៦៦​ ​ភាគរយ​ ​អង្ករ​បាក់​គ្រប់​ប្រភេទ​ ​១៣.៧០​ ​ភាគរយ​ ​អង្ករ​ចំហុយ ​១.៩៣​ ​ភាគរយ​ ​អង្ករ​សរីរាង្គ ​១.២៨​ ​ភាគរយ​ ​និង​អង្ករ​ផ្សេង​ៗ​ ​០.២​ ​ភាគរយ​។

​ជាមួយគ្នា​នេះ​ កម្ពុជា​ក៏​បាន​នាំចេញ​ស្រូវ​សើម​ចំនួន​ ​៣,០០៦,១២២​ ​តោន​ ​ក្នុង​ទំហំ​ទឹកប្រាក់​ប៉ាន់ប្រមាណ​ ​៦៦៥.៧០​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ផងដែរ​។

​លោក​ ឡាយ ​ឈុន​ហួរ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​មាន​សុទិដ្ឋិនិយម​ថា​ ​កម្ពុជា​នឹង​អាច​សម្រេចបាន​គោលដៅ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​នាំចេញ​អង្ករ​ឱ្យ​បាន​ ​១​ ​លាន​តោន ​នៅក្នុង​ឆ្នាំ​២០២៦​។

​លោក​បាន​លើកឡើង​ថា​ ​ប្រសិនបើ​កម្ពុជា​សម្រេចបាន​គោលដៅ​នេះ​ ​នោះ​នឹង​ក្លាយជា​លើក​ដំបូង​ដែល​ការ​នាំចេញ​អង្ករ​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា​កើនឡើង​ផុត​របារ ​១​ ​លាន​តោន​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា