កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

អាស៊ែបៃហ្សង់ ៖ នៅក្នុង​សន្និ​សីទ​សារព័ត៌មាន​ក្រោយជំនួប​ជាមួយ​​ឯកឧត្តម Ilham Aliyev ប្រធានាធិបតី​ប្រទេស​អាស៊ែបៃហ្សង់​ ​​កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បានរំពឹងថា នៅពេល​ឆាប់ៗ​ខាងមុខនេះ វិនិយោគិន​ និងធុរជន​របស់​ប្រទេស​អាស៊ែបៃហ្សង់ នឹង​បំពេញទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ឈ្វេង​យល់ពីឱកាស​នានា​​ក្នុង​ការ​ធ្វើធុរកិច្ច​ និ​ងវិនិយោគ​នៅក​ម្ពុជា ។​

សម្ដេចធិបតី​​បាន​មាន​ប្រសាស​ន៍ថា​ ការ​បង្កើន​​ទំនាក់​ទំនង​រវាង​​វិស័យឯកជន​នៃប្រទេស​ទាំងពីរ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​លើកក​ម្ពស់ បង្កើត និង​កំណត់​​ឱកាស​​ជាក់ស្ដែង​សម្រាប់ការ​វិនិយោគ​ និងការ​តភ្ជាប់​ធុរកិច្ច ។

សម្ដេច​បន្តថា នៅ​ក្នុង​ដំណើរទស្សនកិច្ច​នៅប្រទេស​អាស៊ែបៃហ្សង់ សម្ដេច​​បានពិភាក្សា​អំពីលទ្ធភាពនៃកា​ររៀបចំជំនួប​រវាងអាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិលនៃ​ប្រទេស​កម្ពុជា និង​ប្រទេស​​អាស៊ែបៃហ្សង់ ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​​បង្កើត​កិច្ច​ព្រមព្រៀង​សេវាហោះហើរ ដែល​នឹ​ងជួយ​សម្រួលដ​ល់​ការ​​តភ្ជាប់​ផ្លូវ​អាកាស​រវាង​ប្រទេសទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​។

សូមជម្រាបថា ៖ នៅក្នុ​​ងដំណើរ​ទស្សនកិច្ច​​នោះដែរ កម្ពុជា-​អាស៊ែបៃហ្សង់ ​ក៏​បាន​រៀបចំ​វេទិកា​​ធុរកិច្ចមួយ​ ដែលសហការ​​រៀបចំ​ឡើង​​ដោយ​សភាពាណិជ្ជ​កម្ម​កម្ពុជា ក្រសួង​​ពាណិជ្ជកម្ម​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និ​ងក្រសួង​សេដ្ឋកិច្ច​​នៃ​សាធារណរដ្ឋ​អាស៊ែបៃហ្សង់ ដោយមានក្រុមហ៊ុន​អាស៊ែបៃហ្សង់​ចូលរួម​សរុប​ប្រមាណ ៩០​ក្រុមហ៊ុន ដែលជា​​ឱកាស​​ក្នុង​ការ​ពង្រីក​ពាណិជ្ជកម្ម​ ការវិនិយោគ​រវាងប្រទេស​ទាំងពីរ ។​

នៅក្នុងវេទិកា​នោះដែរ អ្នកឧកញ៉ា​គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្ម​​កម្ពុជា ក៏បាន​​ស្នើ​​ទៅ​រដ្ឋាភិបាល​​នៃប្រទេស​អាស៊ែ​បៃហ្សង់​បើក​ស្ថាន​ទូត​ពេញលេញ​​នៅ​រាជធានី​ភ្នំពេញ និង​​បង្កើត​ជើង​ហោះហើ​ររត្រង់​​វាង​​ប្រទេសកម្ពុជា និងអាស៊ែបៃហ្សង់ ដើម្បីព​ង្រឹង​​ទំនាក់​ទំនង​ទ្វេភា​គី​ ជំរុញ​ការ​ធ្វើ​ធុរកិច្ច វិនិយោគ​​និ​ងទេសចរណ៍រ​វាងប្រ​ទេស​​​ទាំង​ពីរ ។ ទន្ទឹម​នេះ​ដែរ អ្នកឧកញ៉ា ក៏បានអញ្ជើញ​វិនិយោគិន​ និងធុរជន​នៃប្រទេស​អាស៊ែ​បៃហ្សង់​​ធ្វើ​ដំណើ​រទស្សនកិច្ច​នៅកម្ពុជា ដើម្បី​បាន​មើលឃើញផ្ទាល់​ពីឱកាស​​ទីផ្សារ និងសក្ដានុពល​វិនិយោគ​ ក៏ដូចជា​​ឱកាស​ក្នុង​ការ​ធ្វើធុរកិច្ច​​នៅកម្ពុជា ។​

គួរ​រម្លឹកថា នៅក្នុ​ងដំណើ​រទស្សនកិច្ច​រប​ស់សម្ដេច​មហាបវរធិបតី ​និងប្រតិភូកម្ពុជា នៅក្នុ​ងប្រទេស​អាស៊ែបៃហ្សង់​ ភាគីទាំងពីរ​ក៏បាន​ចុះហត្ថលេខា​​លើ​អនុស្សរណៈនៃ​ការយោគយល់​គ្នាលើ​ឯកសារ​ចំនួន​៣ផងដែរ ក្នុងនោះរួមមាន ៖​

១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី​កិច្ចស​ហប្រតិបត្តិការ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជ​រដ្ឋាភិ​បាល​នៃព្រះរាជា​ណាចក្រកម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​អាស៊ែបៃហ្សង់។

២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ រវាង វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និងសហ​ប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សាកល​វិទ្យាល័យ ADA ដែល ចំណុះ​ឱ្យ​ក្រសួងការបរទេស ​នៃសាធារណរដ្ឋ​អាស៊ែបៃហ្សង់។

៣-កិច្ចព្រមព្រៀងរ​វាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​អាស៊ែបៃហ្សង់ ស្តីពី​ការ​លុប​បំបាត់ការ​យក​ពន្ធ​ត្រួត​គ្នា​​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ការ​បង្ការ​ការ​គេចវេស​ពន្ធ​និង​ការចៀសវាងពន្ធ ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា