កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

បរទេស៖ នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ។

Advertisement

តាមការចេញផ្សាយដោយ VN Express បានបញ្ជាក់ថា ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះ ការនាំចេញម្រេចរបស់វៀតណាមសម្រេចបាន ១,០៨ ពាន់លានដុល្លារ ជាមួយនឹងបរិមាណសរុប ១៦៨ ៤២៩ តោន កើនឡើង ១៦,១ ភាគរយលើបរិមាណ និង ១០,១ ភាគរយលើតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដោយក្នុងនោះ អាស៊ី គឺជាទីផ្សារធំជាងគេដែលមានចំណែកទីផ្សារ ៧៦ ៨៤៥ តោន ស្មើនឹង ៤៥,៦ ភាគរយនៃបរិមាណសរុប។ អាមេរិកមានចំណែក ៣៤ ភាគរយ ស្មើនឹង ៤៥.៤៧០ តោន, អឺរ៉ុបមានចំណែក ៧,៥ ភាគរយ ស្មើនឹង ៣៦ ១៤០ តោន, និងអាហ្វ្រិកមានចំណែក ១០ ភាគរយ ស្មើនឹង ៩ ៩៦៤ តោន។

ជាមួយនឹងការនាំចេញម្រេចយ៉ាងសន្ធឹកសន្ធាប់នេះ វៀតណាម ក៏ជាអ្នកនាំចូលម្រេចដ៏ធំផងដែរ ជាក់ស្ដែង ក្នុងរយៈពេល ៧ ខែដំបូងនេះ ការនាំចូលម្រេចសរុបរបស់វៀតណាមមានចំនួន ៤៨,៨១២ តោន គិតជាទឹកប្រាក់ ២៧៩.៣ លានដុល្លារ កើនឡើង ៥៥.១ ភាគរយលើបរិមាណ និង ៤៣ ភាគរយលើតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ជាការកត់សម្គាល់ កម្ពុជា គឺជាអ្នកផ្គត់ផ្គង់កំពូល ជាមួយនឹងការនាំចេញម្រេចទៅកាន់វៀតណាម​ក្នុងបរិមាណ ២៥,៤១៣ តោន ដែលកើនឡើងយ៉ាងខ្លាំងរហូតដល់ ២៥៦.៩ ភាគរយ និងក្តោបក្តាប់ ៥២.១ ភាគរយនៃបរិមាណម្រេចនាំចូលសរុបទាំងអស់របស់វៀតណាម។

មូលហេតុចម្បងដែលជំរុញឱ្យកម្ពុជា ក្លាយជាប្រភពផ្គត់ផ្គង់ម្រេចឆៅធំជាងគេបំផុតរបស់វៀតណាម គឺដោយសារតែរសជាតិម្រេចកម្ពុជាឆ្ងាញ់ជាងម្រេចនាំចូលពីប្រទេសដទៃ ដូចជារសជាតិដិតខ្លាំង ឈ្ងុយ និងមានកម្រិតទិន្នផលខ្ពស់លំដាប់ទី២ នៅលើពិភពលោក។ វៀតណាម គ្មានដីបន្ថែមសម្រាប់ពង្រីកដំណាំម្រេចនោះទេ និងជាប់បំរាមច្បាប់ព្រៃឈើ EUDR ធ្វើឱ្យពួកគេចាំបាច់ត្រូវនាំចូលម្រេចឆៅពីប្រទេសជិតខាងដើម្បីបំពេញកិច្ចសន្យារបស់ខ្លួនជាមួយនឹងអន្តរជាតិ។ បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃក្នុងស្រុកនៅកម្ពុជានៅមានកម្រិត ដោយសារខ្វះរោងចក្រខ្នាតធំសម្រាប់លាងសម្អាត និងវេចខ្ចប់ម្រេចក្នុងបរិមាណច្រើន ដែលភាគច្រើនត្រូវលក់ឱ្យឈ្មួញកណ្តាលវៀតណាមភ្លាមៗក្រោយពេលប្រមូលផល។ កត្តាដ៏សំខាន់មួយទៀតដែលធ្វើឱ្យកម្ពុជាក្លាយជាដៃគូផ្គត់ផ្គង់ម្រេចឆៅកំពូលទៅឱ្យវៀតណាម គឺទីតាំងភូមិសាស្ត្រនៅជិតគ្នា ងាយស្រួលដឹកជញ្ជូន ដោយភាគច្រើនចំការដាំម្រេចសំខាន់ៗរបស់កម្ពុជាស្ថិតនៅតាមបន្ទាត់ព្រំដែនជាមួយវៀតណាម ធ្វើឱ្យការដឹកជញ្ជូនផ្លូវគោកមានតម្លៃទាប និងលឿនជាងការដឹកជញ្ជូនតាមផ្លូវសមុទ្រ។

សូមជម្រាបថា ស្របពេលដែលវៀតណាមស្ទើរតែគ្មានដីសម្រាប់ពង្រីកការដាំដុះដំណាំម្រេចបន្ថែមទៀត និងនៅជាបទប្បញ្ញត្តិរឹតបន្តឹងពីសហភាពអឺរ៉ុប រដ្ឋាភិបាលវៀតណាម បានផ្លាស់ប្តូរយុទ្ធសាស្ត្រដោយឈប់ពឹងផ្អែកលើការបង្កើនបរិមាណ ឬ ផ្តោតល់ើតម្លៃទាបទៀតហើយ ប៉ុន្តែពួកគេបានងាកមកផ្តោតលើគុណភាព ម៉ាកយីហោ ការកែច្នៃបន្ថែមតម្លៃ និងការកាត់បន្ថយការបំភាយកាបូនវិញ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា