កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម។

Advertisement

សារព័ត៌មាន Bernama របស់ម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ បង្ហាញថាដំឡូងមីកម្ពុជា មានផ្ទុកម្សៅខ្ពស់ ងាយស្រួលដាំដុះ ធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់។

នៅទូទាំងពិភពលោកមានតម្រូវការកាកសំណល់ដំឡូងមីខ្ពស់ សម្រាប់ធ្វើជាចំណីសត្វ ជី ផលិតផលជីវបច្ចេកវិទ្យា និងជីវឧស្ម័ន ដែលអាចធ្វើឲ្យឧស្សាហកម្មដំឡូងមីរបស់កម្ពុជា កាន់តែរីកចម្រើន និងមានសក្ដានុពល។

ទោះជាយ៉ាងណា កាសែតដដែល ព្រមានថា ឧស្សាហកម្មដំឡូងមីរបស់​កម្ពុជា កំពុងតែប្រឈមនូវការប្រកួតប្រជែង ជាមួយប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី។

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលស្គាល់ថា វិស័យដំឡូវមីកម្ពុជា ប្រឈមការប្រកួតប្រជែងជាមួយប្រទេសថៃ ហើយកំពុងប្រឈមលើតម្លៃដឹកជញ្ជូនកើនឡើង​ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។ ប៉ុន្តែ ដំឡូងមីកម្ពុជា នៅតែមានទីផ្សារល្អ ពិសេសទីផ្សារវៀតណាម និងចិន។

ឯកឧត្តម វ៉ា រុតសាន បានថ្លែងថា

“ទីផ្សារដំឡូងមីរបស់យើងមាន។ មានប៉ុន្មានគេទិញយក និយាយរឿងទីផ្សារមិនខ្វះទីផ្សារទេ ហើយទីផ្សារសំខាន់គឺនៅវៀតណាម និងចិន។”

លោក ស៊ីន វុទ្ធី អ្នកនាំពាក្យសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ឲ្យដឹងថា គិតត្រឹមដើមខែឧសភា ឆ្នាំ ២០២៦ សមាគមបាននាំចេញដំឡូងមីស្ងួតទៅទីផ្សារចិន ប្រមាណជាង ១០ម៉ឺនតោន។  សមាគមមានផែនការពង្រីកការនាំចេញដំឡូងទៅកាន់ទីផ្សារចិនបន្ថែមទៀត។

លោក ស៊ីន វុទ្ធី បាននិយាយថា

“គិតត្រឹមថ្ងៃនេះសមាគមបានផ្គត់ផ្គង់ដំឡូងមីស្ងួតទៅចិនជាង ១០ ម៉ឺនតោនហើយ។ ជាគោលការណ៍ត្រៀមផ្គត់ផ្គង់ទៅចិនឲ្យបាន ២៥ ម៉ឺនតោន។”

កម្ពុជា បានជាប់ចំណាត់​ថ្នាក់​ជាប្រទេសនាំចេញដំឡូងមី ធំជាងគេទី ៤ នៅអាស៊ី និងចំណាត់ថ្នាក់ទី ១០ នៅលើពិភពលោក ដែលអាចផលិតដំឡូងមី បានប្រហែល ១៦ លានតោន និងអាចរកប្រាក់ចំណូលបាន ៦៩០​ លានដុល្លារ នៅឆ្នាំ ២០២៥។

ដំឡូងមី បានជាប់ចំណាត់ថ្នាក់ជាដំណាំនាំចេញដ៏សំខាន់បំផុតទីពីររបស់កម្ពុជា បន្ទាប់ពីផលិតផលស្រូវ។ ដំណាំ​លេចធ្លោ​ផ្សេងទៀត ​ដែល​ដាំដុះ​ក្នុង​ទ្រង់ទ្រាយ​ធំនៅក្នុងប្រទេសកម្ពុជា ​មាន ស្វាយចន្ទី ស្ករត្នោត កៅស៊ូ ម្រេច ស្វាយ និង​ចេក។

កម្ពុជា មានគោលបំណងជំរុញការនាំចេញដំឡូងមី ឱ្យកើនឡើងដល់ ១,២ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម បង្ហាញថា នៅត្រីមាសទី ១ ឆ្នាំ ២០២៦ កម្ពុជា ​រក​ចំណូល​បានជាង ៣៧៦ លានដុល្លារ ​ពីការនាំចេញដំឡូងមី កើនឡើងជាង ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥៕ អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា