បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពង្រឹងកិច្ចការពារអតិថិជនក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពង្រឹងកិច្ចការពារអតិថិជនក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលយូរអង្វែងរបស់ខ្លួនក្នុងកិច្ចការពារអតិថិជននៅទូទាំងប្រទេសតាមរយៈការពង្រឹងប្រព័ន្ធនានារបស់ខ្លួន ស្តង់ដាររបស់ស្ថាប័ន ព្រមទាំងការអនុវត្តការដែលពង្រឹងភាពស្មើភាព តម្លាភាព និងការគោរពអតិថិជនទាំងអស់។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថា ក្នុងអំឡុងកិច្ចប្រជុំក្លឹបអគ្គនាយក (CEO Club) នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ជាទីដែលជួបប្រជុំអគ្គនាយក និងថ្នាក់ដឹកនាំ ១៣០នាក់ មកពីគ្រឹះស្ថានជាសមាជិករបស់សមាគមបានគូសបញ្ជាក់ថា កិច្ចការពារអតិថិជនគឺជាកាតព្វកិច្ចរួម ដែលមានសារៈសំខាន់ចំពោះទំនុកចិត្តសាធារណៈ និងស្ថិរភាពវិស័យរយៈពេលវែង។ សមាគមបន្តធ្វើកិច្ចការដើម្បីសម្រេចបានកំណើនប្រកបដោយការទទួលខុសត្រូវក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាទីដែលអតិថិជនទទួលបានសេវាប្រកបដោយភាពច្បាស់លាស់ សេចក្តីថ្លៃថ្នូរ និងកិច្ចការពារជារៀងរហូត។

សមាជិកទាំងអស់របស់សមាគមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងអំពីប្រតិបត្តិការឥណទានប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន។ ក្រមសីលធម៌វិជ្ជាជីវៈនេះត្រូវបានដំណើរការស្របតាមគោលការណ៍កិច្ចការពារអតិថិជនអន្តរជាតិ និងបានចាក់ឫសនៅក្នុងគុណតម្លៃកម្ពុជា។ ក្រមនេះមានចែងអំពីការតម្រូវឱ្យមានការយល់ព្រមដោយមានការយល់ដឹងច្បាស់លាស់ ការបង្ហាញច្បាស់លាស់នូវលក្ខខណ្ឌកម្ចី និងការវាយតម្លៃហ្មត់ចត់លើសមត្ថភាពសងរបស់អតិថិជនម្នាក់ៗ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារក្សាភាពមិនអត់ឱនដាច់ខាតចំពោះការបង្ខិតបង្ខំ ការគំរាមកំហែង ឬការដាក់សម្ពាធលើអ្នកខ្ចី។ អតិថិជនគ្រប់រូបមានសិទ្ធិទទួលបានការគោរពដោយសេចក្តីថ្លៃថ្នូរ រួមទាំងក្នុងអំឡុងពេលបង់សងត្រលប់យឺត ឬក្នុងពេលជួបការលំបាកផ្នែកហិរញ្ញវត្ថុផងដែរ។

ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តទាំងនេះ សមាគមផ្តល់ការបណ្តុះបណ្តាលជាប្រចាំដល់បុគ្គលិកមូលដ្ឋានរបស់គ្រឹះស្ថានជាសមាជិកទាំងអស់របស់សមាគម។ វគ្គបណ្តុះបណ្តាលទាំងនេះផ្តោតលើការអប់រំអ្នកខ្ចី ការប្រាស្រ័យទាក់ទងប្រកបដោយការគោរព ក្រមសីលធម៌ហិរញ្ញវត្ថុ និងការយល់ដឹងអំពីវប្បធម៌ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលមានហានិភ័យខ្ពស់។ មន្ត្រីឥណទានត្រូវបានបណ្តុះបណ្តាលឱ្យរក្សាស្តង់ដារអនុលោមភាព និងការប្រាស្រ័យទាក់ទងជាមួយអតិថិជនប្រកបដោយវិជ្ជាជីវៈ និងការគោរព។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបន្តផ្តោតលើអាទិភាពសំខាន់ៗដើម្បីការពារអតិថិជន និងពង្រឹងការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ។ សមាគមកំពុងគាំទ្រកំណែទម្រង់ផ្សេងៗដែលធានាថា ប្រាក់កម្ចីត្រូវផ្តល់ដោយផ្អែកលើសមត្ថភាពសងរបស់អ្នកខ្ចី ជាជាងផ្អែកលើទ្រព្យបញ្ចាំតែមួយមុខ។ វិធានការសំខាន់មួយគឺ ហាមឃាត់ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចយកមកធ្វើជាទ្រព្យបញ្ចាំសម្រាប់កម្ចី ដែលនឹងជួយការពារសហគមន៍ដែលងាយរងគ្រោះពីហានិភ័យនៃការបាត់បង់ដីធ្លី។

កិច្ចការពារបន្ថែមផ្សេងទៀតគឺការពង្រឹងមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ (FCC) ដែលឥឡូវនេះកំពុងដំណើរការក្នុងនាមជាអង្គភាពឯករាជ្យដោយមានការគ្រប់គ្រងផ្ទាល់របស់ខ្លួនដាច់ដោយឡែកពីសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ មជ្ឈមណ្ឌល FCC ផ្តល់សេវាដោះស្រាយបណ្តឹងសម្រាប់សមាគមទាំងពីរ ដែលជួយពង្រឹងតម្លាភាព គណនេយ្យភាព និងការប្តេជ្ញាចិត្តទូទាំងវិស័យឆ្ពោះទៅរកការអនុវត្តប្រកបដោយយុត្តិធម៌ និងការឆ្លើយតប។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ ជាពិសេសតាមរយៈគម្រោងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ (Safe Finance in Community Project) ដើម្បីជួយអតិថិជនឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងកាត់បន្ថយហានិភ័យនៃការជំពាក់បំណុលច្រើនលើសលប់។ គម្រោងនេះធ្វើឡើងក្នុងខេត្តមួយចំនួន ហើយខេត្តរតនគីរីក៏ស្ថិតក្នុងការផ្តោតពិសេសផងដែរ ពោលគឺជាខេត្តដែលមានការពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងកិច្ចការពារអតិថិជនមានភាពចាំបាច់ជាពិសេស។ គោលដៅរបស់យើងគឺដើម្បីធានាថា អតិថិជនទាំងអស់មានឧបករណ៍ និងចំណេះដឹងចាំបាច់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងភាពច្បាស់លាស់។ កិច្ចការពារអតិថិជនគឺជាការទទួលខុសត្រូវរួមនៅទូទាំងវិស័យរបស់យើងទាំងមូល។ ការប្តេជ្ញាចិត្តរបស់សមាគមមានភាពច្បាស់លាស់៖ រាល់អតិថិជនទាំងអស់នៅគ្រប់សហគមន៍ ត្រូវតែទទួលបានការប្រព្រឹត្តដោយសមភាព ការគោរព និងសេចក្តីថ្លៃថ្នូរ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីការបន្តការយកចិត្តទុកដាក់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចំពោះវិស័យដែលអ្នកខ្ចីមិនត្រឹមតែជាអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដ៏មានតម្លៃក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សមាគមនឹងបន្តធ្វើការជាមួយនិយតករ សង្គមស៊ីវិល និងដៃគូអន្តរជាតិ ដើម្បីធានាថា វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជានៅតែជាគំរូនៃហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងក្រមសីលធម៌ ដែលបម្រើអតិថិជនប្រកបដោយសុចរិតភាព និងគាំពារអតិថិជនគ្រប់ពេលវេលា។

អំពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស.ម.ក) គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ តំណាងឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណនៅទូទាំងប្រទេសកម្ពុជា។ ស.ម.ក ធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនិយ័តករ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ការពារសិទ្ធិអតិថិជន និងលើកកម្ពស់ស្តង់ដារនៅទូទាំងវិស័យ។ តាមរយៈការកសាងសមត្ថភាព ការចូលរួមផ្នែកគោលនយោបាយ និងការច្នៃប្រឌិត សមាគមធ្វើកិច្ចការដើម្បីពង្រឹងភាពធន់របស់គ្រឹះស្ថាន និងជំរុញហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។ ដោយផ្តោតលើតម្លាភាព គណនេយ្យភាព និងភាពជាដៃគូជាសកល សមាគមគាំទ្រដល់វិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដែលចូលរួមចំណែកដល់ការអភិវឌ្ឍ និងវឌ្ឍនភាពសង្គមរយៈពេលវែងរបស់កម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីលទ្ធផលនៃសិក្ខាសាលា សូមទំនាក់ទំនង៖

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង

អ៊ីមែល៖ hoc@cma-network.org

ទូរស័ព្ទ៖ +855 95 262 111

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា