កម្ពុជា​ បើកទំព័រ​ថ្មីជា​ប្រវត្តិសាស្ត្រ​​លើ​ការរៀបចំវិស័យដែនដី នគរូបនីយកម្ម​​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ បើកទំព័រ​ថ្មីជា​ប្រវត្តិសាស្ត្រ​​លើ​ការរៀបចំវិស័យដែនដី នគរូបនីយកម្ម​​

កម្ពុជា​ បើកទំព័រ​ថ្មីជា​ប្រវត្តិសាស្ត្រ​​លើ​ការរៀបចំវិស័យដែនដី នគរូបនីយកម្ម​​

ភ្នំពេញ ៖ សម្រាប់តែវិស័យរៀបចំ​ដែនដី នគរូបនីយកម្ម​ នៅកម្ពុជា ត្រូវ​បាន​ចាត់ទុកជាការ​បើកទំព័រថ្មី​ដោយ​រាជរដ្ឋាភិបាលដែលមានក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនា​ធិការ និងបាន​ដាក់ចេញនូវ​ផែន​ការ​​​​ បេសកកម្ម​របស់ខ្លួន​ជា​បន្ត​បន្ទាប់ ជាមួយនឹងការសម្រេចបាន​សមិទ្ធផលគួរជាទីមោទន ។

Advertisement

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបកម្ម និងសំណង់ បា​ន​មានលើកឡើងថា កម្ពុជា​បាន និងកំពុង​បើកទំព័រថ្មីលើ​វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំ​ណ​ង់​ ​ដោយ​​បានបញ្ចប់ភាពចម្រូង​ចម្រាស​ក្នុង​សង្គម​ ជាក់ស្ដែងការ​ចុះបញ្ជីដីធ្លីនៅទូទាំង​ប្រទេស​បានបញ្ចប់​ស្ទើរទាំង​ស្រុង ដោយគ្រោងនឹ​ងបញ្ចប់ជាស្ថាពរ​នៅពេលឆាប់ៗខាងមុខនេះ ។

ឯកឧត្តមមានប្រសាសន៍ថា​ ៖​

«ការ​ចុះបញ្ជីដីធ្លីនេះ បានបញ្ចប់នូវ​បញ្ហា​ជាច្រើន​ ។ ការ​ចុះបញ្ជីដីធ្លីដែរ ប្រៀបបាននឹង​របង​ការពារ​ទ្រព្យសម្បត្តិ​របស់ពលរដ្ឋ​គ្រប់រូប ។ នៅឆ្នាំ១៩៨៩​ សម្ដេច​តេជោបានប្រគល់​បណ្ណលើកទី១ជូនពលរដ្ឋ​ ។ តាមរយៈការ​ប្រគល់នេះ បាន​សបញ្ជាក់ថា រាជរដ្ឋាភិបាល​បដិសេធការ​ទាមទារ​កម្មសិទ្ធិ​មុន​ឆ្នាំ១៩៧៩ និងទទួល​ស្គាល់​កម្មសិទ្ធិ​ឯក​ជននៅក្រោយឆ្នាំ១៩៧៩ អ្នកណា​ទៅណា ទីណា គឺនៅទីនោះ ហើយ​មានសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នៅទីនោះ»។

ឯកឧត្តម​បន្ថែមថា សម្រាប់សកម្មភាព​នេះ គឺប្រៀបបាន​នឹ​ងឪពុក​ចែកទ្រព្យឱ្យកូនៗ ។ ចូលមក​ដល់​សម័យ​សម្ដេច​មហា​បវរធិបតី រាជរដ្ឋាភិបាលបានចេញបណ្ណកម្មសិទ្ធិជូន​ស្ទើរតែអស់ទៅហើយ ដែល​ស្មើ​នឹងការផ្ដល់សុវត្ថិភាព​ក្នុងការ​កាន់កាប់អចលនទ្រព្យ ។​

ឯកឧត្តម​បញ្ជាក់ថា ៖

«​មកដល់ពេលនេះ យើង​វាស់វែង​ និងចុះ​បញ្ជីបានចប់សព្វ​គ្រប់ទៅហើយ ដោយឡែក​សម្រាប់ទំនាស់ដីធ្លី​នៅមិនទាន់ចប់១០០ភាគរយ​ទេ ប៉ុន្តែក៏ស្ទើរតែអស់​ទៅហើយ ។ ជាក់ស្ដែង​កាលពីជាង​១០ឆ្នាំមុន ទំនាស់ដីធ្លីមានប្រមាណ២ម៉ឺន​ករណីតម្កល់ទុក​នៅក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ហើយមកដល់ពេលនេះ នៅសល់ត្រឹមតែប្រមាណ​៤០ករណីប៉ុណ្ណោះ ដោយគ្រោង​នឹងដោះស្រាយឱ្យអស់ទាំង​ស្រុង»។

បើតាម​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយ​បញ្ចប់ការ​វាស់វែង​ដីធ្លី និង​ចុះបញ្ជី​ចប់សព្វ​គ្រប់ហើយនោះ ការងារ​បន្ត​គឺ​ត្រូវ​សហការ​ជាមួយក្រសួង​ពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា​ឱ្យ​ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានកាន់តែ​ងាយស្រួល និងជំរុញជីវភាពពលរដ្ឋ​កម្ពុជា​ឱ្យកាន់តែប្រសើរ​ឡើងនៅក្នុងភូមិឋានក្សេមក្សាន្ត​​ ទ្រនំសុភមង្គល​​ ដែលជាទស្សនាទាន និងផែនការយុទ្ធសាស្ត្រថ្មីរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រះរាជាណាចក្រកម្ពុជា ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា