កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក

កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក

ទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក U.S. News & World Report បានវាយតម្លៃ និងផ្ដល់ចំណាត់ថ្នាក់លេខ ១ ដល់កម្ពុជា ជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក។

Advertisement

សូមបញ្ជាក់ថា ស្ថាប័ន U.S. News & World Report បានផ្ដោតលើសូចនាករចំនួន ៥ រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងវិធានការឆ្លើយតបនឹងកង្វះខាតទឹកដែលឈានដល់ការវាយតម្លៃផ្ដល់ចំណាត់ថ្នាក់ ដល់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ លើនិរន្តរភាពដី និងធនធាន។

កម្ពុជាជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ ២០២៦ នេះ គឺជាការបង្ហាញភាពយកចិត្តទុកដាក់ខ្ពស់ របស់កម្ពុជាក្នុងការគ្រប់គ្រងដី ជាពិសេសព្រៃឈើ និងធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ដែលជាកត្តាចម្បងក្នុងការស្រូបយក និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូល។

ការវាយតម្លៃនេះគឺប្រើប្រាស់ទិន្នន័យ ពីស្ថាប័នគួរឱ្យទុកចិត្តដូចជា EDGAR, FAO, UNCTAD, EU GHSL, ធនាគារពិភពលោក ដែលបានបង្ហាញពីភាពច្បាស់លាស់របស់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

កម្ពុជាជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦នេះដោយសារមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្រោមការដឹកនាំកន្លងមក ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យ ដ៏វែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរកម្ពុជា ដែលពោរពេញដោយសមត្ថភាពនិងថាមពល នាំឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ តាមការចុះផ្សាយដោយ SEA Infographics ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៦ ផ្អែកតាមរបាយការណ៍របស់ U.S. News & World Report។

គួររំលឹកឡើងវិញផងដែរថា យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦ នាំមុខប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាឈរលេខរៀងទី១ បន្តដោយប្រទេសឡាវ (លេខ៦) និងមីយ៉ាន់ម៉ា (លេខ១៦)៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា