កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែនេះ

កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែនេះ

ពោធិ៍សាត់ ៖ កម្ពុជា នឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកថាមពលកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ solarquarter កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

Advertisement

ប្រភពដដែលខាងលើបានឲ្យដឹងថា រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំសម្បើមមួយនេះ មានទីតាំងស្ថិតនៅភូមិកណ្តាល និងភូមិក្រាំងខ្វួន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលសរុប ៩៣០មេហ្គាវ៉ាត់ ដែលធ្វើឱ្យវាក្លាយជារោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍។

គម្រោងនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីបើកដំណើរការក្នុងអំឡុងខែមីនានេះ។ រោងចក្រនេះនឹងវ៉ាដាច់រោងចក្រថាមពលពន្លឺព្រះអាទិត្យ Dau Tieng នៅប្រទេសវៀតណាម ដែលមានសមត្ថភាពប្រហែល ៥០០ មេហ្គាវ៉ា តែប៉ុណ្ណោះ ខណៈពីមុនរោងចក្រថាមពលពន្លឺព្រះអាទិត្យ Dau Tieng គឺជារោងចក្រថាមពលស្អាតធំជាងគេមួយនៅក្នុងតំបន់។

គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នេះ នឹងពង្រឹងការផ្គត់ផ្គង់ថាមពលរបស់ប្រទេសកម្ពុជាយ៉ាងខ្លាំង និងគាំទ្រដល់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការពង្រីកប្រភពថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។

កាលពីខែកុម្ភៈ ឆ្នាំនេះ អគ្គិសនីកម្ពុជា(EDC)  បានប្រកាសចាប់ផ្ដើមដំណើរការដេញថ្លៃជាអន្តរជាតិសម្រាប់ការអនុវត្តគម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង ដែលជាផ្នែកធំនៃគម្រោងឧទ្យានថាមពលព្រះអាទិត្យ ១០០មេហ្គាវ៉ាត់ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពង្រីកលទ្ធភាពប្រើប្រាស់អគ្គិសនីក្នុងតម្លៃសមរម្យ៕ ដោយ ៖ ខន ណារី AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា