ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជានិងអាម៉េរិក កើនឡើងជិត ៤០% ទោះរងសម្ពាធពន្ឋបដិការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជានិងអាម៉េរិក កើនឡើងជិត ៤០% ទោះរងសម្ពាធពន្ឋបដិការ

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជានិងអាម៉េរិក កើនឡើងជិត ៤០% ទោះរងសម្ពាធពន្ឋបដិការ

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនៅបន្តកើនឡើង ទោះរងសម្ពាធពន្ឋបដិការក៍ដោយ។ តួយ៉ាងក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២៦ នេះ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរសម្រេចបាន ៣,៤៦ ពាន់លានដុល្លារ កើនឡើង ៣៩.៣២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។  

Advertisement

យោងតាមស្ថិតិពាណិជ្ជកម្ម នៃអគ្គនា​អគ្គ​នា​យក​ដ្ឋាន​​គយនិង​រដ្ឋាករ​កម្ពុជា​ (GDCE) គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-សហរដ្ឋអាម៉េរិក មានតម្លៃ ៣,៤៨ ពាន់លានដុល្លារ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅអាម៉េរិក​មានតម្លៃ ៣,៣៥ ពាន់លានដុល្លារ កើនឡើង ៣៨.៤៤ ភាគរយ និងការនាំចូលពីអាម៉េរិកមកវិញមានតម្លៃ ១២៦ លានដុល្លារ កើន ៦៧.៨៨ ភាគរយ ។ ​

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន AMS ថា ទោះកម្ពុជារងសម្ពាធពន្ឋបដិការពីសហរដ្ឋអាម៉េរិកក៍ដោយ ក៍ការនាំចេញទំនិញពីកម្ពុជានៅមានកំណើនធម្មតា។

ឯកឧត្តម បានថ្លែងថា៖

ក្រៅពីសម្លៀកបំពាក់ យើងមានស្បែកជើង កាបូបធ្វើដំណើរ យើងមានសំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិក និងភាគបំណែកផ្សេងៗ គ្រឿងបន្លាស់ គ្រឿងបង្គុំមួយចំនួនទៀត ដែលនៅមិនទាន់រាប់បញ្ចូលនូវទំនិញកសិកម្មមួយចំនួន ដែលយើងបាននាំទៅដែរ។”

ឯកឧត្តម​ បានបញ្ជាក់ថា ពន្ឋបដិការដែលអាម៉េរិកបានដាក់មកលើកម្ពុជាគឺស្ថិតនៅកម្រិតប្រសើរមួយ បើធៀបទៅនឹងប្រទេសនាំចេញដូចគ្នាដូចជា បង់ក្លាដេស ស្រីលង្កា វៀតណាម​ និងថៃ ជាដើម ដែលស្ថិតក្នុងរង្វង់មួយដែលអនុគ្រោះដល់កម្ពុជា ក្នុងការរក្សាបានទីផ្សារដ៍ល្អនៅសហរដ្ឋអាម៉េរិក ដែលមានន័យថា អ្នកបញ្ជាទិញនៅតែបន្តទិញ នៅតែផ្តល់ទំនុកចិត្តមកលើខ្សែចង្វាក់ផលិតកម្មរបស់របស់កម្ពុជា ក្នុងកម្រិតមួយមានកំណើនជាងមុន បើធៀបទៅនឹងមុនពេលមានពន្ឋបដិការ។

ឯកឧត្តម​ បានបញ្ជាក់ថា ពន្ឋបដិការដែលអាម៉េរិកបានដាក់មកលើកម្ពុជា គឺស្ថិតនៅកម្រិតប្រសើរមួយ បើធៀបទៅនឹងប្រទេសនាំចេញដូចគ្នាដូចជា បង់ក្លាដេស ស្រីលង្កា វៀតណាម​ និង ថៃ ជាដើម ដែលស្ថិតក្នុងរង្វង់មួយដែលអនុគ្រោះដល់កម្ពុជា ក្នុងការរក្សាបានទីផ្សារដ៍ល្អនៅសហរដ្ឋអាម៉េរិក ដែលមានន័យថាអ្នកបញ្ជាទិញនៅតែបន្តទិញ នៅតែផ្តល់ទំនុកចិត្តមកលើខ្សែចង្វាក់ផលិតកម្មរបស់របស់កម្ពុជា ក្នុងកម្រិតមួយមានកំណើនជាងមុនបើធៀបទៅនឹងមុនពេលមានពន្ឋបដិការ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) មានប្រសាសន៍ថា តុលាការកំពូលសហរដ្ឋអាម៉េរិក បានសម្រេចទម្លាក់ពន្ឋបដិការពី ១៩ ភាគរយ មកនៅត្រឹម ១០ ភាគរយ ដែលត្រូវអនុវត្តដូចៗគ្នា សម្រាប់គ្រប់ប្រទេសនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលត្រូវអនុវត្តក្នុងរយៈពេល ១៥០ ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មម្ពុជា មើលឃើញថា ទំនិញនាំចេញពីកម្ពុជាមានការកើនឡើងជាច្រើនឆ្នាំមកហើយ ដោយសារគោលនយោបាយវិនិយោគ ដូចជាស្ថេរភាពនយោបាយ ច្បាប់នៃការវិនិយោគដែលអនុគ្រោះច្រើនដល់អ្នកវិនិយោគ។

អ្នកឧកញ៉ា បានឱ្យដឹងថា បានថ្លែងថាក្រៅពីទីផ្សារអាម៉េរិក កម្ពុជានៅមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តារប្រទេសមួយចំនួន ក៍ដូចជា EBA និង GSP ជាមួយសហគមន៍អឺរ៉ុប កាណាដា អង្គគ្លេស រួមនិងពាណិជ្ជកម្មសេរី (RCEP) ជាមួយប្រទេសចិន កូរ៉េ ដែលជាកត្តាទាក់ទាញអ្នកវិនិយោគចូលមកបណ្តាក់ទុនផលិតសម្រាប់ការនាំចេញ។

អ្នកឧកញ៉ា បានថ្លែងថា៖

អ្វីដែលកាន់តែទាក់ទាញនោះ គឺការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលយើងមានវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជន ធានានិងការពារអ្នកវិនិយោគមកប្រទេសកម្ពុជា ឱ្យទទួលនូវសុវត្ថិភាព ក៍ដូចជាកាកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរសម្រាប់អ្នកវិនិយោគថែមទៀត។”

​យោងតាមស្ថិតិក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគីកម្ពុជា-អាម៉េរិក ​សម្រេច​បាន ​១៣,១៤ ​ពាន់លានដុល្លារ ​កើនឡើង ២៩,២៤ ភាគរយ ​ក្នុងនោះ ​កម្ពុជានាំចេញទៅអាម៉េរិក មានតម្លៃ ​១២,៧៣ ​ពាន់លានដុល្លារ កើនឡើង ​២៨,៤៨ ភាគរយ ​ចំណែក​អាម៉េរិកនាំចូលមកវិញមានតម្លៃ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣ ភាគរយ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា