កម្ពុជា-​វៀតណាមបើកច្រករបៀងដឹកជញ្ជូនថ្មី នៅឆ្នាំនេះ ស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-​វៀតណាមបើកច្រករបៀងដឹកជញ្ជូនថ្មី នៅឆ្នាំនេះ ស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ

កម្ពុជា-​វៀតណាមបើកច្រករបៀងដឹកជញ្ជូនថ្មី នៅឆ្នាំនេះ ស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ

កម្ពុជា និងវៀតណាម គ្រោង​នឹង​សាងសង់ច្រករបៀងដឹកជញ្ជូនដែលមានសមត្ថភាពខ្ពស់រវាងទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ នៅក្នុងឆ្នាំនេះ ស្របពេលកម្ពុជា កំពុងមានបញ្ហា​ព្រំដែនគោកជាមួយប្រទេសថៃ។

Advertisement

សារព័ត៌មាន VnExpress បានរាយការណ៍កាលពីចុងសប្តាហ៍កន្លងទៅ ថា ការសាងសង់អាចនឹងចាប់ផ្ដើមនៅត្រីមាសទី ៣ ឆ្នាំ ២០២៦ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧។

កាសែតដដែលបញ្ជាក់ថា ច្រករបៀងថ្មីនេះដើម្បីពង្រីកវិសាលភាពនៃវិស័យសំខាន់ៗ របស់ប្រទេសទាំងពីរ ដែលសម្រួលដល់​អ្នក​ធ្វើ​ដំណើរ និងការដឹកជញ្ជនទំនិញ។ ហើយច្រករបៀងនេះគឺជាការតភ្ជាប់រវាងក្រុងភ្នំពេញ និងទីក្រុង ហូជីមិ​ញ ដែលជាជំហានដ៏សំខាន់សម្រាប់​លំហូរទេសចរណ៍ឆ្លងកាត់ព្រំដែនដ៏សកម្មបំផុតមួយរបស់អាស៊ីអាគ្នេយ៍។

សម្រាប់ច្រករបៀងថ្មីនេះ ភាគីវៀតណាម កំពុងវិនិយោគ ១,៥៥ ពាន់លានដុល្លារ ក្នុងគម្រោងផ្លូវចំនួន៣ រួមទាំងការពង្រីកមហាវិថី Vo Van Kiet ដើម្បីកែលម្អផ្លូវចូលទៅកាន់ព្រំដែន Moc Bai ។ ចំណែក ភាគីកម្ពុជា កំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃ ១,៦ ពាន់លានដុល្លារ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ និងការកកស្ទះ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ថា គម្រោងសាងសងផ្លូវល្បឿនលឿនភ្នំពេញ- បាវិត បានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ ២០២៣ នឹងគ្រោងបញ្ចប់នៅឆ្នាំ ២០២៧ ដែលបច្ចុប្បន្ន កម្ពុជា កំពុងចរចាជាមួយភាគីវៀតណាម ពីការតភ្ជាប់នៅចំណុចភូមិសាស្រ្តព្រំដែនកម្ពុជា-វៀតណាម។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមដឹកជញ្ជូនកម្ពុជា ចាត់ទុកការបើកច្រករបៀងថ្មីរវាងកម្ពុជា និងវៀតណាម គឺជាការបើកច្រកសេដ្ឋកិច្ចថ្មី។ ប្រធានសមាគមដឹកជញ្ជូនកម្ពុជា លើកឡើងថា វិស័យដឹកជញ្ជូនកម្ពុជានឹងកាន់តែខិតជិតមួយកម្រិតបន្ថែមទៀត ដែលជួយកាត់បន្ថយពេលវេលា និងការចំណាយលើថ្លៃដឹកជញ្ជូនរបស់កម្ពុជា។

លោក ជា ចាន់ដារ៉ា បានឱ្យដឹងដូច្នេះ៖

“នេះជាសមិទ្ធិផលដ៏ល្អថ្មីមួយរបស់កម្ពុជា។ ការបើកច្រកស្មើនឹងការបើកសេដ្ឋកិច្ច។”

កម្ពុជា​ បានចាប់យកប្រទេសវៀតណាម ​​ជំនួសឱ្យ​ប្រទេស​ថៃ ដើម្បី​ពង្រីកទីផ្សារបន្ថែម បន្ទាប់ពីកម្ពុជា មានជម្លោះព្រំដែនជាមួយថៃ តាំងពីចុងខែឧសភា ឆ្នាំ ២០២៥ មក ដែលធ្វើឲ្យប្រទេសវៀតណាម ក្លាយជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ និងជាទីផ្សារនាំចេញធំទី ២ របស់កម្ពុជាផងដែរ បន្ទាប់ពីទីផ្សារសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល ២ ខែ ដើមឆ្នាំ ២០២៦ នេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានទំហំទឹកប្រាក់ជាង ១,២ ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារវៀតណាម ក្នុងទំហំទឹកប្រាក់ជាង ៥២៥ លានដុល្លារ៕

អត្ថបទ៖ ខន ណារី

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា