ពលរដ្ឋកម្ពុជាជាច្រើនងាកមកប្រើប្រាស់យានយន្តអគ្គិសនី ស្របពេលការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋកម្ពុជាជាច្រើនងាកមកប្រើប្រាស់យានយន្តអគ្គិសនី ស្របពេលការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ

ពលរដ្ឋកម្ពុជាជាច្រើនងាកមកប្រើប្រាស់យានយន្តអគ្គិសនី ស្របពេលការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ

ប្រជាពលកម្ពុជាជាច្រើនចាប់ផ្តើមងាកមកប្រើប្រាស់យានយន្តអគ្គិសនី ដែលជាកត្តាមួយនាំឱ្យការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ ហើយការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារសម្ពាធសាំងឡើងថ្លៃ។

Advertisement

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនី ម៉ូតូ ឬកង់អគ្គិសនី គឺជានិន្នាកាថ្មីមួយរបស់ពិភពលោក ស្របនឹងគោលនយោបាយជាតិអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា។

ឯកឧត្តម បានរំពឹងថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា នឹងបន្តកើនឡើង ដោយសារសម្ពាធសាំងឡើងថ្លៃ ដែលបណ្ដាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។

ឯកឧត្តម ផន រឹម បានថ្លែងថា៖

“ការប្រើប្រាស់រថយន្តអគ្គិសនីបច្ចុប្បន្នវាស្របទៅនឹងទិដ្ឋភាពជាក់ស្ដែង។ ចំពោះការប្រើប្រាស់រថយន្តអគ្គិសនី ខ្ញុំមើលឃើញថាវាជាជម្រើសមួយល្អ។”

របាយការណ៍​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន​បង្ហាញថា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានយានយន្តអគ្គិសនីសរុបជិត ១ ម៉ឺន៣ពាន់គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនោះ​ការប្រើប្រាស់រថយន្តអគ្គិស​នី​ មានសន្ទុះឡើងខ្លាំងជាងគេ រហូតដល់ ១៧២ ភាគរយ ខណៈ​ត្រីចក្រយានអគ្គិសនី កើន ១០៩ ភាគរយ និងម៉ូតូអគ្គិសនី កើន ៤២ ភាគរយ។

ដោយឡែក ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជា មានការថយចុះ ស្របពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងធ្វើឱ្យទីផ្សារប្រេងសាកលរងការរង្គោះរង្គើ និងប្រឈមកង្វះខាត​ប្រេងឥន្ធនៈប្រើប្រាស់។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា បានកត់សម្គាល់ការធ្លាក់ចុះនេះ មិន​ជាប់ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​ប្រទេសអ៊ីរ៉ង់ទេ។ ផ្ទុយទៅវិញ គឺដោយសារការរីកចម្រើន​នៃ​ការប្រើប្រាស់​យានយន្តអគ្គិសនី​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា។

លោកបណ្ឌិត ជ័យ តិច បានថ្លែងថា៖

“ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជាមានការថយចុះនេះ វាមិនពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈិមបូព៌ាទេ។ ហើយកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា កើនខ្លាំងនៅឆ្នាំ២០២៦។”

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចូល​ប្រេងឥន្ធនៈរបស់​ប្រទេស​កម្ពុជាក្នុងរយៈពីរខែ ដើមឆ្នាំ២០២៦ ​បានធ្លាក់ចុះជាង ៧ ភាគរយ បើធៀប​នឹង​រយៈ​ពេល​ដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល បានឱ្យដឹងថា ការនាំចូល​ប្រេងឥន្ធនៈ នៅក្នុងអំឡុង​ខែ មករា និងខែកុម្ភៈ ​បាន​ថយចុះពី ៦៥៦ លានដុល្លារ ធៀបនឹង​ឆ្នាំមុន មកត្រឹម ៦០៦ លាន​ដុល្លារ។ ពោលគឺធ្លាក់ចុះជាង ៧ភាគរយ។

អ្នកឃ្លាំមើល​សេដ្ឋកិច្ច​អះអាងថា ការធ្លាក់ចុះ​នៃបរិមាណ​ប្រេងនាំចូល​ គឺដោយសារ​សន្ទុះនៃ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅក្នុងស្រុក។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ ២០២៥ កម្ពុជាបាននាំចូលប្រេងឥន្ធនៈ ក្នុងតម្លៃប្រមាណ ៣ ៦៥៦ លានដុល្លារ ថយចុះជាង ៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ក្នុងតម្លៃប្រមាណ ​៣,៨៤៧លានដុល្លារ៕

អត្ថបទ៖ ខន ណារី

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា