កំណើនថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា ​លើសពី​ផែនការដែលបានគ្រោងទុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណើនថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា ​លើសពី​ផែនការដែលបានគ្រោងទុក

កំណើនថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា ​លើសពី​ផែនការដែលបានគ្រោងទុក

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានវិភាគសេដ្ឋកិច្ចថាមពល និងហិរញ្ញវត្ថុ(IEEFA) បង្ហាញថា ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ពេលនេះបានឈានដល់ជិត ១.៥ ជីហ្គាវ៉ាត់ ដែលបានលើសពីគោលដៅផ្លូវការកំណត់ដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៣៥។

Advertisement

មានកត្តាជាច្រើនដែលធ្វើឲ្យវិស័យអគ្គិសនីរបស់កម្ពុជា ប្រែប្រួលយ៉ាងឆាប់រហ័ស រួមទាំងគម្រោងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យខ្នាតធំ បានរីកចម្រើនលឿនជាងការរំពឹងទុក។ ថាមពលពន្លឺព្រះអាទិត្យបច្ចុប្បន្ន បានរួមចំណែកច្រើនជាង ១០ភាគរយ នៃការផលិតអគ្គិសនីសរុបរបស់ប្រទេសកម្ពុជា។

ការកើនឡើងគួរឱ្យកត់សម្គាល់នៃការនាំចូលបន្ទះថាមពលពន្លឺព្រះអាទិត្យពីប្រទេសចិនបានជួយកាត់បន្ថយការចំណាយលើឧបករណ៍ ខណៈដែលរដ្ឋាភិបាលបាន​សម្រេចកាត់បន្ថយពន្ធនាំចូលលើបច្ចេកវិទ្យាថាមពលកកើតឡើងវិញពដល់កម្រិតសូន្យ។ ការណ៍នេះ បានធ្វើឱ្យគម្រោងថាមពលពន្លឺព្រះអាទិត្យកាន់តែមានតម្លៃសមរម្យ និងទាក់ទាញសម្រាប់អ្នកវិនិយោគ។

ទោះបីជា កម្ពុជា ជោគជ័យធំលើគម្រោងថាមពលពន្លឺព្រះអាទិត្យ ប៉ុន្តការដំឡើងថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលជួបបញ្ហាប្រឈម ដោយ​រដ្ឋាភិបាលកម្ពុជា នៅតែរក្សាកម្រិតតឹងរ៉ឹងលើការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដោយបារម្ភអំពីស្ថិរភាពបណ្តាញអគ្គិសនី និងផលប៉ះពាល់ហិរញ្ញវត្ថុ។ កម្ពុជា បានកំណត់កូតានៃការដាក់ពង្រាយប្រចាំឆ្នាំត្រឹមតែ ៣០មេហ្គាវ៉ាត់ ប៉ុណ្ណោះ។

កម្ពុជា បានប្តេជ្ញាចិត្តក្នុងការបង្កើនប្រភពថាមពលកកើតឡើងវិញឱ្យបាន ៧០ភាគរយទៅ ៨០ភាគរយ នៅឆ្នាំ ២០៣០​ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន និងយក​ថាមពល​បៃតងក្នុងការទាក់ទាញការ​វិនិយោគ​ពីក្រៅ​ប្រទេសមកបង្កើតការងារ​ឱ្យពលរដ្ឋខ្មែរ៕ អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា