គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា។

ថ្លែង​ក្នុង​កម្ម​វិធី​ដាំ​ដើម​ឈើ​ក្រោម​ប្រធាន​បទ «ភូមិ​ខ្ញុំ​សម្បូរ​ផ្លែឈើ» ប្រព្រឹត្ត​ទៅ​​នៅ​សាលា​បឋម​សិក្សា មង្គលបូរី នៅ​ភូមិ​មង្គលបូរី ឃុំ​សំរោងលើ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល លោក សែន កំសាន្ត នាយក​នាយកដ្ឋាន​ឥណទាន នៃ​គ្រឹះ​ស្ថាន ខេមា បាន​គូស​បញ្ជាក់​ថា គោល​បំណង​នៃ​កម្មវិធី​ភូមិ​ខ្ញុំសម្បូរ​ផ្លែឈើ​នេះ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ការ​ដាំ​ដំណាំ​ហូប​ផ្លែ​តាម​ផ្ទះ និង​ចែក​រំលែក​ការ​យល់​ដឹង​ដល់​ក្មួយៗ​សិស្សា​នុ​សិស្ស​អំពី​អនាម័យ ដើម្បី​លើក​កម្ពស់​សុខុមាល​ភាព​សហ​គមន៍។

ដើម​ឈើ​ប្រណីត ៥០ដើម​ត្រូវ​បាន​ដាំ​ក្នុង​បរិវេណ​សាលា និង​ដើម​ឈើ​ហូប​ផ្លែ ១៥០​ដើម​ត្រូវ​បាន​ប្រគល់​ជូន​ដល់​អាណា​ព្យាបាល​សិស្ស។ នៅ​ព្រឹត្តិ​ការណ៍​សហគមន៍​នេះ ក៏​មាន​សកម្ម​ភាព​បង្ហាញ​ពី​របៀប​លាង​ដៃ​ឱ្យ​មាន​អនាម័យ​ល្អ​ដល់​សិស្សានុ​សិស្ស​ផង​ដែរ។

ក្រៅពី​សកម្ម​ភាព​ដាំ​ដើមឈើ និង​លើក​កម្ពស់​អនាម័យ គ្រឹះស្ថាន ខេមា និង​អង្គការ Water.org បាន​សាង​សង់​លូ​ស៊ីម៉ង់ត៍​ស្តុក​​ទឹក​ភ្លៀង តម្លើង​ទ​ទឹក សាង​សង់​កន្លែង​លាង​ដៃ និង​ប្រគល់​សម្ភារ​មួយ​ចំនួន​បន្ថែម​ទៀត​ដូច​ជា៖ ចប ប៉ែល បង្គី រនាស់ ធុង​ស្រោច​ទឹក ​ធុង​សម្រាម​បរិស្ថាន និង​សាប៊ូ​លាង​ដៃ ដើម្បីទុក​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ក្នុង​សាលា​ផង​ដែរ។

កម្ម​វិធី​នេះ​មាន​វត្ត​មាន​ចូល​រួម​របស់ លោក​នាយក​សាលា លោក​គ្រូ អ្នក​គ្រូ សិស្សា​នុ​សិស្ស អាជ្ញា​ធរ គណៈគ្រប់គ្រង និង​បុគ្គ​លិក​គ្រឹះ​ស្ថាន ខេមា សរុប​ជាង ២៧០​នាក់។ គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រឹះ​ស្ថាន ខេមា បាន​រៀប​ចំ​កម្ម​វិធី​ដាំ​ដើម​ឈើនេះ​ជា​លើក​ទី​បួន​ហើយ ដោយ​បាន​ដាំ​ដើម​ឈើ​សរុប​ចំនួន ២.០៥០ដើម៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា