កាណាដា​-​អេមីរ៉ាត​អារ៉ាប់ រួមគ្នា​ជំរុញ​ផែនការ​វិនិយោគ ៥០ ​ពាន់​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាណាដា​-​អេមីរ៉ាត​អារ៉ាប់ រួមគ្នា​ជំរុញ​ផែនការ​វិនិយោគ ៥០ ​ពាន់​លាន​ដុល្លារ​

កាណាដា​-​អេមីរ៉ាត​អារ៉ាប់ រួមគ្នា​ជំរុញ​ផែនការ​វិនិយោគ ៥០ ​ពាន់​លាន​ដុល្លារ​

​កាណាដា ​និង​អេមីរ៉ាត​អារ៉ាប់​រួម​បាន​ពិភាក្សា​ជំរុញ​ផែនការ​វិនិយោគ​ទំហំ​ ​៥០ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​លើ​វិស័យ​សំខាន់​ៗ​។

ការ​ពិភាក្សា​នេះ​ធ្វើឡើង​រវាង​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បរទេស​អេមីរ៉ាត​អារ៉ាប់​រួម ​លោក​បណ្ឌិត​ Thani bin ​Ahmed ​Al ​Zeyoudi ​ក្នុង​កិច្ច​ប្រជុំ​វិនិយោគ​ ​Canada ​Investment ​Summit ​2026 ​នៅ​ទីក្រុង​តូរ៉ុន​តូ ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

យោង​តាម​ការ​ចេញផ្សាយ​របស់​ ​Novinata ​ភាគី​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​លើ​ការ​ប្រែក្លាយ​ក្របខ័ណ្ឌ​វិនិយោគ​ទំហំ​ ​៥០ ​ពាន់​លាន​ដុល្លារ​ ​ទៅ​ជា​គម្រោង​ជាក់ស្តែង​ ​ដោយ​ផ្តោត​លើ​វិស័យ​ថាមពល​ស្អាត រ៉ែ​ ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ម្ហូប​អាហារ​ អាកាសចរណ៍​ ​បច្ចេកវិទ្យា​អវកាស ​និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​។

ផែន​ការ​វិនិយោគ​ទំហំ​ ​៥០ ​ពាន់​លាន​ដុល្លារ​នេះ​ ​ត្រូវ​បាន​ព្រមព្រៀង​គ្នា​កាលពី​ចុង​ឆ្នាំ​ ​២០​២៥ ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ ​Carney ​ទៅកាន់​អេមីរ៉ាត​អារ៉ាប់​រួម​។

ក្នុង​ជំនួប​សាជា​ថ្មី​នេះ​ ​ភាគី​ទាំង​ពីរ​បាន​ចាត់ទុក​ការ​អនុវត្ត​ផែនការ​នេះ​ជា​អាទិភាព​ធំ​ ​ព្រមទាំង​បាន​ពិនិត្យមើល​ផល​សម្រេច​នៃ​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ ​ឬ​ C​EPA ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម ​និង​បើក​ឱកាស​ថ្មី​ៗ​សម្រាប់​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ​។

ក្រៅ​ពី​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កាណាដា ​លោក​ ​Al ​Zeyoudi ​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​សំខាន់​ៗ​របស់​កាណាដា ​ដូចជា​ ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ ​ហិរញ្ញវត្ថុ​ ​និង​បច្ចេកវិទ្យា​ ​AI ​ព្រមទាំង​អតីត​នាយករដ្ឋមន្ត្រី ​លោក​ Stephen ​Harper ​ផងដែរ​។

លោក​ក៏​បាន​ជួប​ជាមួយ​អភិបាល​ខេត្ត​ធំ​ៗ​នៅ​កាណា​ដា ​និង​ក្រុម​អ្នក​វិនិយោគ ​ដើម្បី​ស្វែងរក​ឱកាស​ធ្វើ​ធុរកិច្ច​រួមគ្នា​បន្ថែម​ទៀត​។

ការ​ពិភាក្សា​នេះ​ធ្វើឡើង​នៅពេល​ដែល​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​មិន​មែន​ប្រេង​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​កើនឡើង​។ ​នៅ​ឆ្នាំ​ ​២០​២៥​ ​ទំហំ​ពាណិជ្ជកម្ម​បាន​កើនឡើង​ ​២១ ​ភាគរយ​ ​ដល់​ ៤​,​២ ពាន់​លាន​ដុល្លារ​ ​ហើយ​នៅតែ​បន្ត​កើនឡើង​នៅ​ដើម​ឆ្នាំ​ ​២០២៦​។

ការ​កើនឡើង​នេះ​បាន​ធ្វើឱ្យ​កាណាដា​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​បី​របស់​អេមីរ៉ាត​អារ៉ាប់​រួម​នៅ​ទ្វីប​អាមេរិក​។ ​ចំណែក​អេមីរ៉ាត​អារ៉ាប់​រួម​វិញ​ ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កាណាដា​ក្នុង​ចំណោម​ប្រទេស​ក្នុង​ពិភព​អារ៉ាប់​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា