កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ

កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ

បរទេស ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ ការនាំចេញទំនិញរបស់កាណាដាទៅកាន់ទីផ្សារប្រទេសចិនបានកើនឡើងយ៉ាងគំហុករហូតដល់ទៅ ៣០ ភាគរយ និងបានជំរុញទំហំពាណិជ្ជកម្មសរុបកើនឡើង ៣.៦ ភាគរយធៀបនឹងឆ្នាំ២០២៥ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CBC News ។

យោងតាមទិន្នន័យពីស្ថាប័នស្ថិតិជាតិកាណាដា និងរបាយការណ៍ថ្មីមួយពីក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-ចិន បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានសរុប ៦៦.៦ ពាន់លានដុល្លារកាណាដា (ប្រហែល ៤៧,៨ ពាន់លានដុល្លារអាម៉េរិក) ដែលកើនឡើង ៣.៦ ភាគរយធៀបនឹងឆ្នាំ២០២៥ និងជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩​ ឆ្នាំចុងក្រោយកន្លងមកនេះ។ ចំពោះវិស័យថាមពល និងរ៉ែមាន ចំណែកធំជាងគេដល់ទៅ ៥៨.៤ ភាគរយនៃការនាំចេញសរុប ដោយក្នុងនោះ ការនាំចេញប្រេងឆៅ និងប្រេងឥន្ធនៈបានកើនឡើង ៨១.៨ ភាគរយ, រ៉ែដែក និងរ៉ែ​ មិនមែនលោហៈកើនឡើង ២៩ ភាគរយ។ ដោយឡែក ការនាំចូលពីចិនវិញបានថយចុះប្រមាណ ៥.៨ ភាគរយ ធ្វើឱ្យឱនភាពពាណិជ្ជកម្មរបស់កាណាដាជាមួយចិនថយចុះ ២៥ ភាគរយ។

សូមជម្រាបថា កាលពីខែមករាកន្លងទៅនេះ រដ្ឋាភិបាល លោក Carney បានសម្រេចកិច្ចព្រមព្រៀងជាមួយមេដឹកនាំចិន លោក Xi Jinping ដោយអនុញ្ញាតឱ្យរថយន្តអគ្គិសនី EV របស់ចិនចូលមកកាន់ទីផ្សារកាណាដា ជាថ្នូរនឹងការដែលទីក្រុងប៉េកាំងផ្អាកយកពន្ធលើផលិតផលកសិកម្មកាណាដា ហើយប្រសិនបើស្ថានភាពបន្តដំណើរការល្អបែបនេះ កាណាដា នឹងអាចសម្រេចបាន ឬ អាចលើសពីគោលដៅរបស់រដ្ឋាភិបាលក្នុងការបង្កើនការនាំចេញទៅចិនឱ្យបាន ៥០ ភាគរយត្រឹមឆ្នាំ២០៣០។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានបង្ហាញពីគោលបំណងពង្រីកទីផ្សារឲ្យមានភាពចម្រុះជាងមុន និងប្ដេជ្ញាស្វែងរកទីផ្សារពាណិជ្ជកម្មថ្មីៗ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើអាម៉េរិក។ លើសពីនេះ ការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ ដែលជំរុញឱ្យប្រទេសមួយចំនួនងាកមករកប្រភពផ្គត់ផ្គង់ពីកាណាដាវិញ។ បំពង់បង្ហូរប្រេងរបស់កាណាដា Trans Mountain បានបង្កើនសមត្ថភាពបង្ហូរដល់ទៅ ៩៧ ភាគរយក្នុងខែមិថុនា ដែលជួយបង្កើនលទ្ធភាពឱ្យតំបន់អាស៊ីអាចទិញប្រេងឆៅពីខ្លួនបានកាន់តែងាយស្រួល៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា