នាយករដ្ឋមន្ត្រីកាណាដា ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាឡើងវិញបន្ទាប់មានភាពតានតឹងការទូត

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីកាណាដា ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាឡើងវិញបន្ទាប់មានភាពតានតឹងការទូត

នាយករដ្ឋមន្ត្រីកាណាដា ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាឡើងវិញបន្ទាប់មានភាពតានតឹងការទូត

បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញបន្ទាប់ពីមានភាពតានតឹងផ្នែកការទូតកាលពីអំឡុងឆ្នាំ២០២៣ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅទីក្រុងបុមបៃដោយផ្ទាល់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Conversation ។

Advertisement

លោក Mark Carney នាយករដ្ឋមន្ត្រីកាណា នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានដំណើរទៅប្រទេសឥណ្ឌាធ្វើទស្សនកិច្ចដើម្បីបង្ហាញពីគោលបំណងក្នុងការពង្រឹងកិច្ចទំនាក់ទំនងឡើងវិញ និងពង្រីកឱកាសសេដ្ឋកិច្ច ចំពេលដែលខ្លួនចង់កាត់បន្ថយការពឹងផ្អែកពាណិជ្ជកម្មលើអាម៉េរិក និងភាពមិនច្បាស់លាស់នៃនយោបាយសកល។

នៅក្នុងទីក្រុងបុមបៃនាថ្ងៃចន្ទនេះ លោក Mark Carney បានប្រកាសថា កាណាដា មានបំណងសម្រេចកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ជាមួយឥណ្ឌានៅចុងឆ្នាំនេះ ជាមួយនឹងគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនៅត្រឹមឆ្នាំ២០៣០ ។ វិស័យថាមពល គឺជាចំណុចសំខាន់សម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក Carney ដោយកាណាដា និងឥណ្ឌា បានបើកកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីឡើងវិញលើផ្នែកថាមពល ដូចជា ការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូម ពាណិជ្ជកម្មថាមពលធម្មតា និងកិច្ចសហប្រតិបត្តិការថាមពលស្អាត ខណៈដែលបច្ចុប្បន្ននេះ តម្រូវការថាមពលរបស់ឥណ្ឌាបន្តកើនឡើង ដោយសារកំណើនសេដ្ឋកិច្ចកាន់តែលូតលាស់ ប៉ុន្តែត្រូវពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឆៅ និងឧស្ម័នធម្មជាតិ។

ដោយឡែក សម្រាប់កាណាដា បច្ចុប្បន្ន កំពុងពង្រីកសមត្ថភាពនាំចេញវិស័យថាមពលតាមរយៈបំពង់បង្ហូរប្រេង Trans Mountain និងហេដ្ឋារចនាសម្ព័ន្ធ LNG ដើម្បីឈានទៅដល់ទីផ្សារឥណ្ឌូប៉ាស៊ីហ្វិក។ លើសពីនេះ កិច្ចព្រមព្រៀងអ៊ុយរ៉ានីញ៉ូមរយៈពេលវែងជាមួយឥណ្ឌា នឹងបង្កើននូវទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកពាណិជ្ជកម្ម ខណៈដែលកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែនឹងផ្តល់នូវភាពធន់ដល់វិស័យមួយចំនួនផ្សេងទៀត។ ក្រៅពីប្រេងឥន្ធនៈ និងថាមពល សម្រាប់តែសារធាតុរ៉ែ ក៏ជាវិស័យដ៏សំខាន់ដែលឥណ្ឌាមានតម្រូវការខ្ពស់ដែរ ដូចជា លីចូម នីកែល កូបាល់ និងរ៉ែកម្រផ្សេងទៀត។

សម្រាប់គោលដៅរបស់កាណាដា មិនមែនត្រឹមតែជាការនាំចេញធនធានឆៅប៉ុណ្ណោះទេ ប៉ុន្តែការកសាងខ្សែសង្វាក់តម្លៃរួមបញ្ចូលគ្នាតាមរយៈភាពជាដៃគូកែច្នៃ និងកិច្ចសហការផ្នែកបច្ចេកវិទ្យា ក៏ជាចំណុចអាទិភាពផងដែរ។ សម្រាប់ឥណ្ឌាវិញ ការទទួលបានការផ្គត់ផ្គង់រ៉ែប្រកបដោយសុវត្ថិភាពពីកាណាដា គឺចាំបាច់សម្រាប់ការផលិតយានជំនិះអគ្គិសនី ឧបករណ៍អេឡិចត្រូនិក ខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈយោធា និងបច្ចេកវិទ្យាថាមពលស្អាត ខណៈដែលខ្លួនមានបំណងកាត់បន្ថយការពឹងផ្អែកលើចិន។

សូមបញ្ជាក់ដែរថា ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងកាណាដា បើទោះជាមានភាពតានតឹងតាំងពីអំឡុងឆ្នាំ២០២៣ ប៉ុន្តែនៅតែសម្រេចបានលទ្ធផលខ្ពស់ ជាក់ស្ដែង កាលពីឆ្នាំ២០២៤កន្លងទៅ អាចសម្រេចបានប្រមាណ ២១,៩៨ ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងផែនការបង្កើនឱ្យដល់ ៥០ពាន់លានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា