អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ភ្នំពេញ ៖ អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់ និងកំពុងធ្វើឱ្យតំបន់​នៅតាមបណ្ដោយផ្លូវមួយ​នេះក្លាយទៅជា​តំបន់ពាណិជ្ជកម្មដ៏មមាញឹក ។

Advertisement

ជាការកត់សម្គាល់ បើសិនជា​ធ្វើដំណើរពីស្ពាន​អាកាស​មរតកតេជោ ទៅកាន់ស្ពានអាកាស​មហាបវរធិបតី ហ៊ុន ម៉ាណែត​​ នោះ​អ្នកទាំង​អស់គ្នា​នឹង​ឃើញអគារតាំងបង្ហាញ​រថយន្តស្ទើរតែគ្រប់​ម៉ាកយីហោទាំង​រថយន្ត​ប្រណីត និង​រថយន្ត​ថ្មីៗ តម្លៃសមរម្យ​ ហើយក្នុងនោះដែរ​ក៏ឃើញថា​ក្រុមហ៊ុនរថយន្តទាំង​នោះបានពង្រីកអគារ​តាំង​បង្ហាញកាន់តែធំ ហាក់ដូចជា​កំពុង​ប្រកួត​ប្រជែង​ ។​

បើតាមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា​បានបញ្ជាក់​ស្រដៀង​ៗគ្នា​ថា វត្តមានអគារ​តាំងបង្ហាញ​រថយន្តនៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្របានលេច​រូបរាង​ឡើង​តាំងតែពីពេល​គម្រោង​វិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតេជោដំបូង​ម្ល៉េះ ប៉ុន្តែវាមានមិនសូវ​ច្រើនទេ​ រហូតដល់​អាកាស​យានដ្ឋានអន្តរជាតិ​នេះសង់​រួច និង​បានដាក់ឱ្យដំណើរការ​ អគារ​តាំងបង្ហាញរថយន្ត​កាន់តែច្រើន​បាន​សាងសង់ ​និ​ងដាក់តាំងបង្ហាញរថយន្តរបស់ខ្លួន​កាន់តែច្រើន ។​

លោក ​ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា ចាប់តាំងពីអាកាស​យានដ្ឋានអន្តរជាតិ​តេជោ បាន​ចាប់ផ្ដើមដំណើរការ តំបន់​តាមបណ្ដោយផ្លូវ​៦០ម៉ែត្រ​ ក៏​មានអាជីវកម្ម​ជាច្រើន​បើក​ដំណើរការជា​បន្ត​បន្តាំប់​​ ក្នុងនោះក៏ឃើញមានវត្តមាន​​អគារតាំងបង្ហាញរថយន្ត​ជាច្រើន​ផងដែរ ។​

លោកបន្តថា តាមរយៈសកម្មភាព និងវត្តមានអាជីវកម្ម​ក៏ដូចជា​អគារតាំងបង្ហាញរថយន្តនៅតាមបណ្ដោយផ្លូវ​មួយនេះ ក៏បានធ្វើឱ្យតំបន់មួយនេះ នៅតែបន្តទាក់ទាញ​ និងនៅតែមានសក្ដានុពល​ខ្ពស់ បើទោះបីជា​តំបន់​ផ្សេងៗ​ទៀត ក្នុង​រាជធានីភ្នំពេញ និងជុំវិញរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ក៏ដោយ ។

លោកថា ៖

«​ ការ​ដាក់តាំងបង្ហាញ​រថយន្ត​នៅក្នុងអគារ​តាំងបង្ហាញនៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ វានឹង​ជំរុញ​សកម្មភាពពាណិជ្ជកម្ម​​នៅតំបន់បណ្ដោយផ្លូវនោះកាន់តែមមាញឹកហើយក៏បានធ្វើឱ្យ​តំបន់តាមបណ្ដោយផ្លូវ​នេះតែ​ទទួលបានការ​វិនិយោគ និងកំណើន​អាជីវកម្ម​ ​ » ។

លោក​បន្ថែមថា សម្រាប់​វត្តមាន​អគារតាំងបង្ហាញរថយន្ត​នៅតាមបណ្ដោយផ្លូវ​មួយនេះ ខាង​ក្រុមហ៊ុន​លក់​រថយន្ត គេត្រូវ​ការ​រកតំបន់ណា​ដែលមានសកម្មភាពពាណិជ្ជកម្ម​អន្តរជាតិ ហើយផ្លូវ​៦០ម៉ែត្រនេះ គឺជាទីតាំង​ដែល​ភ្ញៀវទេសចរ ឬវិនិយោគិនអន្តរជាតិចេញចូល ដោយសារតែពួកគេ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់តាម​ផ្លូវ​មួយនេះ ទៅកាន់អាកាស​យានដ្ឋានអន្តរជាតិ ឬពេលដែលគេចុះមកដល់​កម្ពុជា​ភ្លាម​ គឺត្រូវ​ឆ្លងកាត់​តំបន់នេះ​មុនគេតែម្ដង ។ បច្ចុប្បន្ននេះ តំបន់​តាមបណ្ដោយផ្លូវ​៦០ម៉ែត្រ​ ឬតំបន់តំបន់ជុំវិញ​ ក៏​កំពុងតែក្លាយជា​តំបន់​លំនៅឋាន​ផង និង​តំបន់​ពាណិជ្ជកម្ម​ផង ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍​ជាច្រើន​បានធ្វើសកម្មភាពអភិវឌ្ឍ​លំនៅឋាន​ និង​បង្កើត​ផ្សារទំនើប​ខ្នាតតូចជាច្រើន ។​

ឧកញ៉ា សន សៀប ប្រធាន​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា ទីផ្សារ​អចលនទ្រព្យនាពេល​បច្ចុប្បន្ន​នេះ នៅតែមានការទិញលក់ សម្រាប់ទីទាំង​ឬទ្រព្យដែលមានតម្រូវការ​ ។ ទីតាំង​ដែលល្អ ទីតាំង​ដែលអាច​ប្រកបអាជីវកម្ម​និងរកចំណូលបាននៅតែមានអ្នកត្រូវការទិញដដែល ។

លោកបន្តថា​ នៅតំបន់​ប៉ែកខាងត្បូងភ្នំពេញ នៅតែជាទីចាប់អារម្មណ៍សម្រាប់វិនិយោគិន​ទាំង​ក្នុងនិងក្រៅប្រទេស ព្រោះតំបន់​នេះ ជា​តំបន់ដែលអាច​អភិវឌ្ឍហើយផ្ដល់ចំណូលដល់​អ្នកអភិវឌ្ឍ​ន៍​ត្រលមកមកវិញ ។ យ៉ាង​ណាក្ដៅ ក្នុង​បរិបទនៃស្ថានភាព​សេដ្ឋកិច្ច​មិនសូវជា​អំណោយផល​ ការ​វិនិយោគក៏គួរមានប្រយ័ត្តប្រយែងខ្ពស់ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា