ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

បរទេស ​៖ បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលជិត៦ឆ្នាំដោយសារភាពតានតឹងតាមព្រំដែនរហូតប្រើកងកម្លាំងយោធាប្រឈមមុខដាក់គ្នា។

Advertisement

ផ្អែកតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ប្រទេសឥណ្ឌាបានឱ្យដឹងថា ក្រោយកិច្ចចរចារវាងប្រមុខដឹកនាំនៃប្រទេសទាំង២ នៅត្រឹមដើមខែសីហាខាងមុខនេះ ច្រកទ្វារព្រំដែន Nathu La ខាងប្រទេសឥណ្ឌា និងច្រកទ្វារព្រំដែនអន្តរជាតិនៃប្រទេសចិន Lipulekh នឹងបើកដំណើរការឡើងវិញដើម្បីធ្វើពាណិជ្ជកម្មរួមគ្នាសាជាថ្មីក្រោយកើតមានសង្គ្រាមដោយយោធាកាលពីឆ្នាំ២០២០ នៅតំបន់ Ladakh ។

ពិធីផ្លូវការដែលនឹងប្រារព្វនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នឹងក្លាយជាទិវាប្រវត្តិសាស្ត្ររបស់ប្រទេសមហាអំណាចទាំង២ ដែលក្រៅពីកិច្ចបង្កើតទំនាក់ទំនងស៊ីជម្រៅរួមគ្នា ក៏ជាថ្ងៃដែលអនុញ្ញាតឱ្យវិស័យឯកជនចាប់ផ្តើមធ្វើអាជីវកម្មតាមបណ្តោយព្រំដែន ការដឹកជញ្ជូន ជាពិសេស​ បណ្តាក្រុមហ៊ុនធំៗធ្វើពាណិជ្ជកម្មឡើងវិញ ខណៈដែលការចាប់ផ្តើមពាណិជ្ជកម្មនាពេលនេះ បានឆ្លុះបញ្ចាំងពីការរំសាយភាពតានតឹងផ្នែកសេដ្ឋកិច្ចកាន់តែទូលំទូលាយរវាងយក្សអាស៊ីទាំងពីរ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ទីក្រុងញូដេលី បានអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនក្នុងវិស័យថាមពល និងការផលិតទូរស័ព្ទដៃនៅក្នុងប្រទេសឥណ្ឌា អមដោយការប្រកាសបើកជើងហោះហើរត្រង់ និងការធ្វើបច្ចុប្បន្នភាពទិដ្ឋាការ ជាពិសេស ការវិលត្រឡប់មកវិញនូវកម្មវិធីធម្មយាត្រា Kailash Mansarovar Yatra ប្រចាំឆ្នាំផងដែរ។

សូមជម្រាបថា ដំណើរការនៃការបើកច្រកព្រំដែនធ្វើពាណិជ្ជកម្មដ៏សំខាន់នេះកើតមានឡើងបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំង រវាងរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក Vikram Misri និងអនុរដ្ឋមន្ត្រី Sun Haiyan នៃគណកម្មការធិកាកណ្តាលមជ្ឈិមបក្សកម្មុយនីសចិន កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ ដែលវាជាចំណែកមួយនៃការប្តេជ្ញាចិត្តរួមគ្នារវាង លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងប្រធានាធិបតីចិន លោក Xi Jinping ក្នុងការបង្កើនកិច្ចទំនាក់ទំនងស៊ីជម្រៅទ្វេភាគី និងពង្រីកការផ្លាស់ប្តូរផ្នែកនយោបាយ សេដ្ឋកិច្ចរួមគ្នាឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា