ចិន​ សាងសង់នាវាដឹកជញ្ជូនខ្នាតយក្សទី៣ របស់ខ្លួនរួចរាល់ មានសមត្ថភាពផ្ទុករថយន្តរហូតដល់ទៅ ១០ ០០០ គ្រឿង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​ សាងសង់នាវាដឹកជញ្ជូនខ្នាតយក្សទី៣ របស់ខ្លួនរួចរាល់ មានសមត្ថភាពផ្ទុករថយន្តរហូតដល់ទៅ ១០ ០០០ គ្រឿង

ចិន​ សាងសង់នាវាដឹកជញ្ជូនខ្នាតយក្សទី៣ របស់ខ្លួនរួចរាល់ មានសមត្ថភាពផ្ទុករថយន្តរហូតដល់ទៅ ១០ ០០០ គ្រឿង

បរទេស ៖ ក្រុមហ៊ុនផលិតនាវារបស់ប្រទេសចិន Guangzhou Shipyard International (GSI) ដែលជាបុត្រសម្ព័ន្ធរបស់សាជីវកម្មរដ្ឋចិនសម្រាប់សាងសង់នាវា China State Shipbuilding Corporation (CSSC) បានសម្រេចប្រគល់នាវាដឹកជញ្ជូនយានយន្តស៊េរីថ្មីមួយគ្រឿងទៀតជាផ្លូវការ ដើម្បីដាក់ឱ្យដំណើរការក្រោមការជួលដោយក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Glovis។ សមិទ្ធផលនាវាធន់ធំទី៣ មួយគ្រឿងនេះ ជាប្រភេទ Pure Car and Truck Carrier (PCTC) ស្ថិតនៅក្នុងស៊េរីនាវាខ្នាតយក្ស ដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន GSI ។​

Advertisement

នាវាដឹកជញ្ជូនយានយន្តជំនាន់ទី៣ នេះ មានប្រវែងបណ្តោយ ២៣០ ម៉ែត្រ ទទឹង ៤០ ម៉ែត្រ កម្ពស់ប្រហែល ៤៨ ម៉ែត្រ ជម្រៅទឹក ១០.៥ ម៉ែត្រ មានទម្ងន់ផ្ទុកសរុប ១០២​៥៩០ តោន និងមានសមត្ថភាពផ្ទុករហូតដល់ ១០​ ៨០០ គ្រឿង។ សម្រាប់ការងាររចនាប្លង់ និងទម្រង់នាវាស៊េរី PCTC ទាំងនេះ ត្រូវបានអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍនាវាពាណិជ្ជកម្មស៊ាងហៃ ដែលជាបុត្រសម្ព័ន្ធមួយទៀតរបស់​ China State Shipbuilding Corporation (CSSC) ។ ដោយឡែក​ យានយន្តដែលត្រូវដឹកជញ្ជូនទាំងអស់នឹងត្រូវផ្ទុកនៅទាំង ១៤ ជាន់ ដោយក្នុងនោះ មាន ៥ ជាន់អាចកែសម្រួលកម្ពស់ឡើងចុះបាន ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនយានយន្តខ្នាតធំៗផ្សេងទៀត ដូចជារថយន្តក្រុង រថយន្តសណ្តោង (Trailers) ក៏ដូចជាគ្រឿងចក្រសំណង់ធុនធ្ងន់ផងដែរ។

ជាងនេះទៅទៀត នាវា PCTC ជំនាន់ចុងក្រោយនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់លទ្ធភាពដឹកជញ្ជូនរថយន្តអគ្គិសនី (EVs) ព្រមទាំងយានយន្តដែលប្រើប្រាស់ប្រភពថាមពលជំនួសផ្សេងៗទៀត ដូចជា អ៊ីដ្រូសែន (Hydrogen), ឧស្ម័នធម្មជាតិរាវ (Compressed LNG), និងឧស្ម័ន LPG ជាដើម។

គួរឲ្យដឹងដែរថា​ នាវាខ្នាតយក្សទី៣មួយនេះដំណើរការដោយប្រព័ន្ធម៉ាស៊ីនជំរុញប្រើប្រាស់ឥន្ធនៈពីរប្រភេទ (Dual-fuel) ដែលអាចដំណើរការដោយឧស្ម័នធម្មជាតិរាវ (LNG) និងប្រេងសាំងប្រភេទ conventional fuel និងអាចរត់ក្នុងល្បឿនលឿនបំផុតរហូតដល់ ១៩ ណុត ( knots) ដោយ ១ knot ស្មើនឹង ១,៨៥​ គីឡូម៉ែត្រក្នុងមួយម៉ោង៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា