ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​ ​ដែល​វា​ត្រូវបាន​គេ​មើលឃើញ​ថា​គឺជា​ជំហាន​មួយ​ក្នុង​ការ​យកឈ្នះ​ក្រុមហ៊ុន​ ​Neuralink​ ​របស់​លោក​ ​Elon​ ​Musk​ ​នាំយក​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ដ៏​ទំនើប​នេះ​មកកាន់​ទីផ្សារ​នៅពេល​អនាគត​។

Advertisement

​យោង​តាម​អត្ថបទ​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​កាសែត​រុស្សី​ ​RT​ ​បាន​បញ្ជាក់​ថា​ ​ការ​វះកាត់​ជា​ប្រវត្តិសាស្ត្រ​នេះ​ ​បាន​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ស៊ាង​ហៃ​ទៅ​លើ​អ្នកជំងឺ​ម្នាក់​ដែល​បាន​បាត់បង់​សមត្ថភាព​ចលនា​ដៃ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី ​១០ ​ឆ្នាំ​មុន​។

​ឧបករណ៍​នេះ​មាន​ឈ្មោះ​ថា​ ​NEO​ ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ចិន​ ​Neuracle​។ ​ឧបករណ៍​ដែល​មាន​ទំហំ​ប៉ុន​កាក់​ ​ហើយ​ត្រូវបាន​ដាក់​នៅលើ​ផ្ទៃ​នៃ​ខួរក្បាល​។

​ខុសពី​បច្ចេកវិទ្យា​របស់​ ​Neuralink​ ​ដែល​តម្រូវ​ឱ្យ​មាន​រ៉ូបូត​វះកាត់​ដើម្បី​ដោត​សរសៃ​អំបោះ​ឆ្មារ​ៗ​ចូល​ទៅក្នុង​សាច់​ខួរក្បាល​ឧបករណ៍​របស់​ ​NEO​ ​នេះ​មិន​មាន​ផលប៉ះពាល់​ដល់​សាច់​ខួរក្បាល​ឡើយ​ ​ពោលគឺ​វា​ស្ថិត​នៅ​ផ្នែក​ខាងក្រៅ​នៃ​ខួរក្បាល​ ​ដើម្បី​ចាប់​យក​សញ្ញា​ប្រព័ន្ធ​ប្រសាទ​រួច​បញ្ជូន​ទៅកាន់​កុំព្យូទ័រ ​ដើម្បី​បកប្រែ​ទៅជា​បញ្ជា​ចលនា​សម្រាប់​ភ្ជាប់​ចុងក្រោយ​ទៅ​ស្រោម​ដៃ​ដែល​ជា​ម៉ាស៊ីន​រ៉ូបូត​របស់​អ្នកជំងឺ​។​

ក្រុម​បុគ្គលិក​មន្ទីរពេទ្យ​បាន​រាយការណ៍​ថា​ ​ការ​វះកាត់​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​តាម​ការ​គ្រោងទុក​។ ​បច្ចុប្បន្ន ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ដោយ​មាន​សញ្ញា​ជីវិត​មាន​ស្ថេរភាព​ល្អ ​ហើយ​បន្ទះ​ឈីប​នោះ​បាន​ចាប់ផ្ដើម​ចាប់​យក​សញ្ញា​សកម្មភាព​ខួរក្បាល​ប្រកបដោយ​គុណភាព​ខ្ពស់​។​សមិទ្ធផល​ដ៏​សំខាន់​នេះ​ ​បាន​ធ្វើឱ្យ​ប្រទេស​ចិន​ដើរ​មុន​គូ​ប្រជែង​លោក​ខាងលិច​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​បច្ចេកវិទ្យា​ប្រព័ន្ធ​ប្រសាទ​។

​ទោះបីជា​ក្រុមហ៊ុន​ ​Neuralink​ ​បាន​ជោគជ័យ​ក្នុង​ការ​សាកល្បង​ដាក់​បន្ទះ​ឈីប​លើ​មនុស្ស​ក៏ដោយ​ ​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិន​ទាន់​ទទួលបាន​ការ​អនុម័ត​ជា​ផ្លូវការ​សម្រាប់​លក់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ពី​ស្ថាប័ន​គ្រប់គ្រង​របស់​សហរដ្ឋ​អាមេរិក​នៅឡើយ​ទេ​។ ​

ចំណែកឯ​ឧបករណ៍​ ​NEO​ ​របស់​ក្រុមហ៊ុន​ ​Neuracle​វិញ​ ទទួលបាន​ការ​អនុម័ត​ឱ្យ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ពី​ស្ថាប័ន​គ្រប់គ្រង​វេជ្ជសាស្ត្រ​ចិន​តាំងពី​ខែមីនា​មក​ម្ល៉េះ​ ​ដែល​អនុញ្ញាតឱ្យ​មន្ទីរពេទ្យ​នានា​អាច​ទិញ​ ​និង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ភ្លាម​ៗ​សម្រាប់​អ្នកជំងឺ​ដែល​រងរបួស​ខួរ​ឆ្អឹង​ខ្នង​ ​និង​បញ្ហា​ជំងឺ​ខ្វិន​អវយវៈ​ជាដើម​។

​ខណៈពេល​ដែល​ក្រុម​អ្នកស្រាវជ្រាវ​បាន​ព្យាករណ៍​ថា​ ​ឧបករណ៍​ ​BCI​ ​អាចនឹង​ពង្រីក​វិសាលភាព​ទៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​ និង​មនុស្ស​យន្ត​នាពេល​អនាគត​ ការ​ផ្តោត​អារម្មណ៍​ចម្បង​នា​ពេល​បច្ចុប្បន្ន​នៅតែ​ជា​ផ្នែក​ព្យាបាល​ ​ដែល​ផ្តល់​ក្តីសង្ឃឹម​ថ្មី​សម្រាប់​អ្នកជំងឺ​ទាំងឡាយ​ណា​ដែល​ចង់​វិលត្រឡប់​មក​មាន​ដំណើរការ​ឡើងវិញ​ ក្រោយពេល​រងរបួស​ប្រព័ន្ធ​ប្រសាទ​ធ្ងន់ធ្ងរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា