ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ

ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ

បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។

កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីអាចធ្វើការព្យាករណ៍ និងវាយតម្លៃទីតាំងធនធានរ៉ែបានយ៉ាងច្បាស់លាស់។

ប្រព័ន្ធនេះមានមុខងារសំខាន់ៗចំនួន ៥ បញ្ចូលគ្នា រួមទាំង ការគ្រប់គ្រងទិន្នន័យភូគព្ភសាស្ត្រ និងរ៉ែ ការគ្រប់គ្រងប្រភពចំណេះដឹង ការប្រមូល និងវិភាគទិន្នន័យ ការព្យាករណ៍ និងវាយតម្លៃដោយ AI និងការប្រើប្រាស់គំរូសម្រាប់រុករករ៉ែ។

ប្រភពដដែលបានបញ្ជាក់ទៀតថា វាអាចប្រមូលទិន្នន័យពីប្រភពផ្សេងៗបាន ដោយដកស្រង់ព័ត៌មានអំពីទីតាំងរ៉ែដែលមានសក្តានុពល កំណត់ទីតាំងតំបន់ដែលមានលទ្ធភាពខ្ពស់ និងបង្កើតរបាយការណ៍ដោយស្វ័យប្រវត្តិ។ វិធីនេះធ្វើឱ្យការងារវិភាគទិន្នន័យភូគព្ភសាស្ត្រភាគច្រើន អាចប្រព្រឹត្តទៅបានយ៉ាងងាយស្រួលនៅក្នុងប្រព័ន្ធតែមួយ។

គួរឱ្យដឹងដែរថា AI-OreSeeking អាចយកទៅប្រើប្រាស់ដើម្បីរុករកប្រភេទរ៉ែច្រើនមុខ ដូចជា មាស ដែក និងស្ពាន់។ នាពេលកន្លងមក ប្រព័ន្ធនេះត្រូវបានគេយកទៅប្រើយ៉ាងមានប្រសិទ្ធភាពរួចហើយនៅទីតាំងរ៉ែសំខាន់ៗមួយចំនួនក្នុងប្រទេសចិន ដូចជា តំបន់ភ្នំ Qinglin, ភ្នំ Wei និងតំបន់ Dzungar ភាគខាងលិច។

មកទល់ពេលនេះ វាត្រូវបានសាកល្បងក្នុងគម្រោងជាង ១០០ នៅតាមខេត្ត-តំបន់ជាង ១០ ទីតាំងក្នុងប្រទេសចិន ដូចជា Xizan, Xinjiang, Fujian,Shandong និងម៉ុងហ្គោលីផងដែរ។ លើសពីនេះ អជ្ញាធរអង្កេតភូគព្ភសាស្ត្រចិនក៏បានផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសជាមួយអ្នកជំនាញមកពីប្រទេសផ្សេងៗ ដូចជា អារ៉ាប៊ីសាអ៊ូឌីត និងអ៊ូសបេគីស្ថាន ជាដើម៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា