ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

​​បរទេស​៖ វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន ​(​E-​commerce​)​។

​យោង​តាម​របាយការណ៍​របស់​សហព័ន្ធ​ភស្តុភារ​កម្ម ​និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ចិន ​ដែល​ត្រូវ​បាន​កាសែត​ប៊ុលហ្គារី​ ​Novinata ​ដក​ស្រង់​ចេញ​ផ្សាយ ​បរិមាណ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​សរុប​បាន​កើនឡើង​ ៦ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

​ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​មាន​ការ​ប្រែប្រួល​ក៏​ដោយ​ ​ឧស្សាហកម្ម​នេះ​បាន​បង្ហាញ​ពី​ភាព​ធន់​គួរឱ្យ​កត់សម្គាល់​ ខណៈ​កំពុង​ឆ្លងកាត់​ការ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​។ ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ការ​ផលិត​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់​ ​កំពុង​កែប្រែ​ទម្រង់​នៃ​លំហូរ​ពាណិជ្ជកម្ម​បែប​ប្រពៃណី​។

​ក្នុង​អំឡុង​ពេល​នេះ​ ​ខ្សែ​សង្វាក់​អាជីវកម្ម​អន្តរជាតិ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាពិសេស​ ​ដោយ​បរិមាណ​ទំនិញ​ដឹកជញ្ជូន​បាន​ឈាន​ដល់​ ​២​.​៣២​ លាន​តោន ​កើនឡើង​ ​១៣​.​៩ ​ភាគរយ​។​

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​ ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន​នៅតែ​ជា​កត្តា​ស្នូល​នៃ​ការ​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ដោយ​គ្របដណ្តប់​ប្រមាណ​ ​៦០​ ​ទៅ​ ៧០​ ​ភាគរយ​នៃ​បរិមាណ​ដឹកជញ្ជូន​សរុប​។

​ក្រៅ​ពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ការ​ផលិត​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់​ក៏​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​វិវត្ត​នៃ​វិស័យ​នេះ​ផងដែរ​។ ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​ឧបករណ៍​ ​Hardware ​សម្រាប់​ ​AI ​បាន​បង្កើត​តម្រូវការ​សម្រាប់​ការ​ដឹកជញ្ជូន​អន្តរជាតិ​ដែល​មាន​ល្បឿន​លឿន ​និង​ភាព​ជឿ​ទុកចិត្ត​ខ្ពស់​។

​ជា​រួម ​តួលេខ​ក្នុង​ឆមាស​ទី​១ ​បាន​បង្ហាញ​ពី​ការ​រីកចម្រើន​ពីរ​ផ្នែក​សម្រាប់​វិស័យ​ភស្តុភារ​កម្ម​តាម​ផ្លូវ​អាកាស​របស់​ចិន ​គឺ​ការ​ពង្រីក​សមត្ថភាព​ដឹកជញ្ជូន​សរុប​ ​និង​ការ​ធ្វើ​ទំនើបកម្ម​ក្នុងពេល​តែ​មួយ ​ដើម្បី​គាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ពិភពលោក​ដែល​កំពុង​វិវត្ត​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា