ចរន្តសេដ្ឋកិច្ចរបស់ចិនកាលពីអំឡុងខែមេសា មានកំណើនយឺតជាងការរំពឹងទុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចរន្តសេដ្ឋកិច្ចរបស់ចិនកាលពីអំឡុងខែមេសា មានកំណើនយឺតជាងការរំពឹងទុក

ចរន្តសេដ្ឋកិច្ចរបស់ចិនកាលពីអំឡុងខែមេសា មានកំណើនយឺតជាងការរំពឹងទុក

បរទេស ៖ សកម្មភាពសេដ្ឋកិច្ចរបស់ចិនកាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការព្រំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ នេះ​បើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។

Advertisement

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះបានឲ្យដឹងថា ការលក់រាយដែលជារង្វាស់នៃចំនួនអ្នកប្រើប្រាស់កើនឡើងត្រឹមតែ ០,២% ប៉ុណ្ណោះនៅក្នុងមេសា ឆ្នាំ២០២៦ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលកំណើននេះគឺយឺតជាងការព្យាករណ៍របស់អ្នកសេដ្ឋកិច្ច ហើយក៏ជាកំណើនដែលយឺតជាងគេបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ បើគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ ដោយឡែក ទិន្នផលឧស្សាហកម្មមានការកើនឡើង ៤,‌១% នៅក្នុងខែមេសាបើធៀបនឹងឆ្នាំមុន ប៉ុន្តែធ្លាក់ចុះពីកំណើន ៥,៧% នៅក្នុងខែមីនា និងយឺតជាងការព្យាករណ៍ ៥,៩%។ ការវិនិយោគលើទ្រព្យសកម្មថេរក្នុងទីក្រុងរួមមា​ន អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ធ្លាក់ចុះ ១,៦% ក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំ២០២៥។

ទោះជាយ៉ាងណាក្តី ការនាំចេញរបស់ចិនក្នុងអំឡុងខែមេសា មានការកើនឡើង ដោយសាររោងចក្រជាច្រើនព្យាយាមបំពេញតម្រូវការនៅបរទេស ដែលកើនឡើងខ្លាំងពីអ្នកទិញបរទេសប្រជែងគ្នាដើម្បីស្តុកទុកទំនិញចំពេលមានក្ដិព្រួយបារម្ភថាសង្រ្គាមនៅមជ្ឈិមបូព៌ាអាចជំរុញឱ្យតម្លៃនៃមុខទំនិញកើនឡើងខ្ពស់ ដែលជំរុញឱ្យការ​នាំ​ចេញ​បាន​កើន​ឡើង ១៤,១% ខ្ពស់ជាង​ការ​ព្យាករណ៍ ៧,៩%។ ជារួម ការនាំចេញមានភាពល្អប្រសើរជាងការរំពឹងទុក ហើយការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈក្នុងស្រុកបានជួយសម្រួលដល់ការប៉ះទង្គិចផ្នែកថាមពល។ លើសពីនេះ អត្រាគ្មានការងារធ្វើនៅតាមទីក្រុងបានធ្លាក់ចុះដល់ ៥,២.% ក្នុងខែមេសាធ្លាក់ចុះពី ៥,៤% នៅក្នុងខែមីនា។ យ៉ាងណាក៏ដោយ ទោះបីជាមានវិធានការណ៍ទប់តម្លៃខ្លះក៏ដោយ ប៉ុន្តែតម្លៃវត្ថុធាតុដើម និងការដឹកជញ្ជូនផ្សេងៗនៅតែឡើងថ្លៃ បណ្តាលឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់រោងចក្រ។ ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាកាន់តែអូសបន្លាយ នោះថ្លៃដើមនឹងកាន់តែកើនឡើងខ្ពស់ ហើយវានឹងកាត់បន្ថយប្រាក់ចំណេញរបស់រោងចក្រ ឬ សហគ្រាស ខណៈដែលបច្ចុប្បន្នកំពុងតែទន់ខ្សោយស្រាប់ទៅហើយនោះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា