ក្រុមហ៊ុនចិន ​ចាប់ផ្តើម​សង់​ស្ថានីយ​វា​រី​អគ្គិសនី​តម្លៃ​ ១​ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនចិន ​ចាប់ផ្តើម​សង់​ស្ថានីយ​វា​រី​អគ្គិសនី​តម្លៃ​ ១​ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា

ក្រុមហ៊ុនចិន ​ចាប់ផ្តើម​សង់​ស្ថានីយ​វា​រី​អគ្គិសនី​តម្លៃ​ ១​ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា

ក្រុមហ៊ុនចិន «China National Heavy Machinery Corporation (CHMC)» បានចាប់ផ្ដើមសាងសង់គម្រោងវារីអគ្គិសនីកម្លាំង ១០០០ មេហ្កាវ៉ាត់ ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ​ ១ ​ពាន់​លាន​ដុល្លារ ​នៅស្ទឹងតាតៃ ខេត្តកោះកុង ភាគនិរតីនៃប្រទេស​កម្ពុជា។

Advertisement

ការដ្ឋានសាងសង់​ ត្រូវបានបើកសម្ពោធ​ជាផ្លូវការកាលពីថ្ងៃសុក្រ ទី ១០ខែមេសា ដែលគេរំពឹងថា វារីអគ្គិសនីនេះ​នឹង​ជួយសម្រួលដល់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ចំពេលមានវិបត្តិថាមពលដោយសារសង្គ្រាមនៅអ៊ីរ៉ង់។

តាមគម្រោងការសាងសង់ទំនប់វារីអគ្គិសនីនេះ នឹងត្រូវចប់សព្វគ្រប់​នៅត្រឹមឆ្នាំ ២០២៩។

កាសែត The South China Morning Post ផ្សាយកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ថា គម្រោងវារីអគ្គិសនីនេះ នឹងជួយសម្រាលបន្ទុកដល់កម្ពុជា រួមទាំងប្រទេសកំពុងអភិវឌ្ឍន៍នានា ដែលកំពុងមានបញ្ហារាំងស្ទះដល់ការនាំចូលប្រេងឥន្ធនៈ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានហៅគម្រោងនេះថា ជាគម្រោងប្រវត្តិសាស្ត្រនៅកម្ពុជា ព្រោះវាជាលើកទីមួយហើយដែលកម្ពុជាបានអនុញ្ញាតសាងសង់គម្រោងវារីអគ្គិសនីស្តុកទុក និងបានចាត់ទុកគម្រោងវារីអគ្គិសនីដ៏ធំនេះ នឹងក្លាយជាឆ្អឹងខ្នងយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជា ពន្លឺព្រះអាទិត្យ និងខ្យល់ឱ្យកាន់តែទូលំទូលាយ។

បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃបើកការដ្ឋានសាងសង់វារីអគ្គិសនីខាងលើនេះ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ មានតែប្រទេសវៀតណាមួយទេ ដែលមានប្រព័ន្ធថាមពល ១ ២០០ មេហ្គាវ៉ាត់។ ខណៈនៅប្រទេសហ្វីលីពីន កំពុងតែដំណើរការសាងសង់គម្រោងវារីអគ្គិសនី បូមទឹកស្តុកទុក ដើម្បីផលិតថាមពលអគ្គិសនីដូចកម្ពុជា ដែលមានកម្លាំងថាមពល ១​ ៤០០ មេហ្គាវ៉ាត់ ដែលនឹងបញ្ចប់នៅឆ្នាំ ២០៣០ ខាងមុខ។

ឯកឧត្តម កែវ រតនៈ រំពឹងថា បន្ទាប់ពីសាងសង់រួចគម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លានូវសមត្ថភាពនៃបណ្តាញអគ្គិសនីកម្ពុជា ក្នុងការកែសម្រួលការប្រើប្រាស់អគ្គិសនីនៅពេលមានតម្រូវការខ្ពស់ ធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងជួយជំរុញកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតង គឺការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០ ភាគរយ នៅឆ្នាំ ២០៣០។

ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការកែលម្អបណ្តាញអគ្គិសនីរបស់កម្ពុជា និងការផ្លាស់ប្តូរថាមពលបៃតងរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១០មក គម្រោងរោងចក្រថាមពលជាបន្តបន្ទាប់ដែលបានវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន នៅក្នុងប្រទេសកម្ពុជា បានជួយបង្កើនអត្រាប្រើប្រាស់អគ្គិសនីរបស់ប្រទេសពីប្រហែល ៥០ភាគរយ ដល់ជិត ៩៦ភាគរយ និងបានបង្កើនចំណែកនៃថាមពលស្អាតដល់ជាង ៦៣ភាគរយ ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងចំណោមប្រទេសសមាជិកអាស៊ាន៕
អត្ថបទ៖ ខន ណារី

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា