ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

ភ្នំពេញ៖ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពព្យាបាល និងលើកកម្ពស់វិស័យសុខាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាស៊ីន ម៉ូនីទ័រ សម្រាប់អ្នកជំងឺ ម៉ូដែល K12 ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ​ ព្រមទាំងបានជួបសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ស្របពេលនៃបុណ្យទិវាអន្តរជាតិនារី៨មីនា។

Advertisement

ពិធីប្រគល់ម៉ូនីទ័រ និងសំណេះសំណាលជាមួយអ្នកគ្រូពេទ្យ គិលានុបដ្ឋាយិកា ក៏ដូចជាបុគ្គលិកមន្ទីរពេទ្យនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧក​ញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងឯកឧត្តម តាន់ សុគន្ធ នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន នាព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦។

ក្នុងឱកាសទិវាអន្តរជាតិនារី លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាប​និ​ក​ក្រុមហ៊ុន ជីប ម៉ុង ក៏បានចែករំលែកបទពិសោធន៍ជីវិត ក៏ដូចជាការតស៊ូរបស់លោក ដើម្បីផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់អ្នកគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកមន្ទីរពេទ្យផងដែរ។ ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា លាង ម៉េង បានសម្តែងការគោរពអរគុណដល់ការលះបង់ដ៏ធំធេងរបស់អ្នកគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកផ្នែកសុខាភិបាលទាំងអស់ ដែលខិតខំបម្រើប្រជាជនកម្ពុជា តាមជំនាញបច្ចេកទេសរៀងខ្លួន ព្រមទាំងអ្នកម្តាយគ្រប់រូប ដែលបានលះបង់ដើម្បីសុភមង្គលគ្រួសារ និងធនធានមនុស្សនៅក្នុងសង្គម។

លោក តាន់ សុគន្ធ នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន បានមានប្រសាសន៍ថា៖ ឧបករណ៍ម៉ូនីទ័រនេះ មានប្រយោជន៍សំខាន់ណាស់សម្រាប់តាមដាន និងសង្រ្គោះជីវិតអ្នកជំងឺ និងមានមុខងារតាមដានចង្វាក់បេះដូង សម្ពាធឈាម  ចាប់យកចរន្តអុកស៊ីសែននៅចុងដៃ តាមដានកំដៅ និងមានតួនាទីសំខាន់ៗមួយចំនួនទៀត។

លោកបានបញ្ជាក់ថា៖ ខណៈពេលដែលប្រជាពលរដ្ឋមកទទួលសេវាវេជ្ជសាស្រ្តនៅទីនេះកើនឡើងជាបន្តបន្ទាប់ ជំនួយរបស់ក្រុមហ៊ុន ជីប ម៉ុង គឺឆ្លើយតបត្រូវតម្រូវការរបស់មន្ទីរពេទ្យ និងបង្ហាញពីការយកចិត្តទុកដាក់ខ្លាំងចំពោះវិស័យសុខាភិបាល។

សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មជាមួយវិស័យសុខាភិបាលនៅកម្ពុជា ដូចជាការឧបត្ថម្ភទៅកាន់មូលនិធិគន្ធបុប្ជាកម្ពុជា, យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩, មន្ទីរពេទ្យ ហ្លួងម៉ែ, មន្ទីរពេទ្យកាល់ម៉ែតជាដើម។ ជាក់ស្ដែង ថ្មីៗនេះ ជីប ម៉ុង ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ១ លានដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៦៣ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៦ ដើម្បីបន្តគាំទ្រដល់សកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាផងដែរ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា