អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្ពោះទៅរក «សេដ្ឋកិច្ចបៃតង» និងភាពស្ថិតស្ថេរយូរអង្វែង។ 

យោងតាមការចេញផ្សាយរបស់ U.S. News & World Report បានបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា បានជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងជាប់ចំណាត់ថ្នាក់ទី១៧ នៅលើពិភពលោក។ ការបែងចែកចំណាត់ថ្នាក់ក្នុងតំបន់ និងសកលលោក ត្រូវបានបង្ហាញថា ៖ ប្រទេសកម្ពុជា ចំណាត់ថ្នាក់ ទី១ នៅអាស៊ីអាគ្នេយ៍ | ចំណាត់ថ្នាក់ ទី១៧ លើពិភពលោក។ ប្រទេសឡាវ ចំណាត់ថ្នាក់ទី២ នៅអាស៊ីអាគ្នេយ៍  ចំណាត់ថ្នាក់ទី២២ លើពិភពលោក។ ប្រទេសថៃ ចំណាត់ថ្នាក់ទី៣ នៅអាស៊ីអាគ្នេយ៍ និងចំណាត់ថ្នាក់ទី៣៣ លើពិភពលោក។ សម្រាប់ចំណាត់ថ្នាក់លេខ១នៅលើពិភពលោក បានទៅលើប្រទេស Seychelles ដែលជាប្រទេសដែនកោះមួយនៅភាគខាងលិចមហាសមុទ្រឥណ្ឌា។ ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក បានទៅលើប្រទេសស្លូវេនៀ (Slovenia) ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសក្រូអាស៊ី (Croatia)។

លោក ហូ ​វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា (CATA) បានចាត់ទុកការទទួលបានចំណាត់ថ្នាក់លេខ១ សម្រាប់វិស័យអេកូទេសចរណ៍ថា ជាការផ្តល់តម្លៃដ៏ល្អមួយសម្រាប់កម្ពុជា ហើយចំណាត់ថ្នាក់នេះ គឺជាការផ្សព្វផ្សាយវិស័យអេកូទេសចរណ៍ និងលើកទឹកចិត្តដល់អ្នកបរិស្ថាន អ្នកផ្តល់សេវាកម្ម អ្នកផ្គត់ផ្គង់ចំណីអាហារដែលអាចទាញយកប្រយោជន៍ពីទេសចរណ៍ធម្មជាតិ។

លោកពន្យល់ថា ៖

«សម្រាប់អ្នកដែលចូលចិត្តអេកូទេសចរណ៍ គាត់នឹងបានឃើញពីផលប្រយោជន៍នេះ ហើយចំណាត់ថ្នាក់នេះ ក៏ជាការជំរុញឱ្យមានកិច្ចអភិ​វឌ្ឍតំបន់អេកូទេសចរណ៍បន្ថែម ដូចជា សម្រួលផ្លូវធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍ឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ ជាមួយគ្នានេះ កម្ពុជាក៏អាចប្រើប្រាស់ឱកាសនេះ ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែទូលំទូលាយ»។

ទាក់ទងទៅនឹងចំណាត់ថ្នាក់នេះ លោកជំទាវ ឆាយ ស៊ីវលីន អ្នកជំនាញវិស័យទេសចរណ៍បានឱ្យដឹងថា ចំណាត់ថ្នាក់ដែលកម្ពុជាទទួលបាននៅក្នុងវិស័យអេកូទេសចរណ៍ គឺជាមោទនភាពមួយដែលកម្ពុជាស័ក្តិសមទទួលបាននូវការទទួលស្គាល់លើឆាកអន្តរជាតិ ហើយត្រូវបានសារព័ត៌​មាន សហរដ្ឋអាមេរិក ទទួលការវិភាគ និងដាក់ចេញជាចំណាត់ថ្នាក់នេះ។ កម្ពុជាមិនត្រឹមតែរក្សាបានសម្បត្តិ បេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ គឺថែមទាំងមានធនធានធម្មជាតិយ៉ាងសម្បូរបែប និងមានសក្តានុពល។

លោកជំទាវ បានបញ្ជាក់ថា ៖​

«ការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងថ្នាក់ដឹកនាំបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទៅដល់តំបន់អេកូទេសចរណ៍ និងការដាក់ឱ្យប្រើប្រាស់ដល់ភ្ញៀវទេសចរ ដែលបានមកកម្ពុជា​ ហើយគាត់បានទៅដល់តំបន់ទាំងនេះ និងបានផ្តិតយករូបភាពល្អៗ យកទៅផ្សព្វផ្សាយបន្តជាអន្តរជាតិ»។

លោកជំទាវ ឆាយ ស៊ីវលីន បានសង្កត់ធ្ងន់ផងដែរថា ទាំងអស់នេះបានមកពីការខិតខំប្រឹងរបស់ស្ថាប័នបពាក់ក់ព័ន្ធ ក្រសួងទេស​​ចរណ៍ វិស័យឯកជន និងសហគមន៍តំបន់សក្តានុលនៃអេកូទេសចរណ៍ ដែលធ្វើឱ្យកម្ពុជាមានទីផ្សារទេសចរណ៍ប្រកបដោយគុណភាព ហើយចាំបាច់ត្រូវយកការផ្តល់ចំណាត់ថ្នាក់នេះធ្វើជាឧបករណ៍ផ្សព្វផ្សាយ ដើម្បីទទួលបានផលប្រយោ​ជន៍ពីតំបន់សក្តានុពលរបស់កម្ពុជា។

សូមជ្រាបថា ទីផ្សារអេកូទេសចរណ៍សកលកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំង ដោយយោងតាមទិន្នន័យស្រាវជ្រាវចុងក្រោយបង្អស់ ទំហំទីផ្សារអេកូទេសចរណ៍សកល ត្រូវបានគេវាយតម្លៃថាមានតម្លៃចន្លោះពី ២៨០ ទៅ ៣៣៧ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងហួសពី ១,០០០ ពាន់លានដុល្លារអាមេរិក (១ ទ្រីលានដុល្លារ) នៅត្រឹមឆ្នាំ២០៣៤-២០៣៥។

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា