អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំពិធីកាត់ខ្សែបូសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ដែលស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីសម្ពោធការិយាល័យថ្មីនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ប្រធានសមាគមធនាគារនៅកម្ពុជា អនុប្រធានសមាគម សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងស្ថាប័នដៃគូសហការរួមមាន វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF), មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)។

Advertisement

មានប្រសាសន៍អបអរសាទរក្នុងពិធីកាត់ខ្សែបូ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល សមាជិកគ្រឹះស្ថានធនាគារ និងដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រ និងផ្តល់ការសហការដល់លេខាធិការដ្ឋានសមាគមធនាគារនៅកម្ពុជា។ លោកបន្តទៀតថា នាពេលនេះ ថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាន របស់សមាគមធនាគារនៅកម្ពុជា មានការិយាល័យថ្មី ធំទូលាយ និងបរិយាកាសល្អប្រសើរជាងមុន។ លោកប្រធានសមាគម ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសមាគមទាំងអស់ បន្តលើកកម្ពស់ស្តង់ដាការងារឱ្យកាន់តែខ្ពស់ ដើម្បីផ្តល់ការគាំទ្រ និងលទ្ធផលប្រកបដោយប្រសិទ្ធភាព ជូនដល់ក្រុមប្រឹក្សាភិបាល និងសមាជិកគ្រឹះស្ថានធនាគារដើម្បីបន្តកសាងវិស័យធនាគារនៅកម្ពុជាឱ្យកាន់តែរឹងមាំ រីកចម្រើន សកម្ម និងមានភាពរស់

រវើក។

ជាមួយគ្នានេះ លោក រស់ ខេមរា នាយកប្រតិបត្តិសមាគមធនាគារនៅកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះលោកប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាទាំងអស់របស់សមាគមធនាគារនៅកម្ពុជា ព្រមទាំងដៃគូសហការរបស់សមាគមធនាគារ ចំពោះការចែករំលែក និងការដឹកនាំដ៏មានតម្លៃ ជាពិសេសគឺការគាំទ្រដល់ការផ្លាស់ប្តូរទីតាំងការិយាល័យរបស់សមាគម។ លោកមានប្រសាសន៍បន្ថែមថា ការផ្លាស់ប្តូរការិយាល័យថ្មីនេះ គ្រាន់តែជាផ្នែកមួយនៃជំហានដំបូងប៉ុណ្ណោះ។ លោកថា ជំហានបន្ទាប់ គឺការអភិវឌ្ឍ និងពង្រឹងសមត្ថភាពធនធានមនុស្សរបស់សមាគម។ លោក ខេមរា បញ្ជាក់បន្ថែមថា ជារួម សមាគមធនាគារ ចង់បង្កើតបរិយាកាសការងារមួយដែលមានភាពសកម្ម និងរស់រវើក ដែលបុគ្គលិកគ្រប់រូបអាចអភិវឌ្ឍខ្លួន អាចទំនាក់ទំនង និងចែករំលែកមតិយោបល់ដោយបើកចំហព្រមទាំងអាចគាំទ្រគ្នាទៅវិញទៅមក៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា