វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈិមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា បញ្ហានេះ ហាក់មិនសូវប៉ះពាល់ខ្លាំងទេសម្រាប់វិស័យទេសចរណ៍របស់កម្ពុជាឡើយ។

Advertisement

សារព័ត៌មាន TTG ASIA បានចេញផ្សាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ ឱ្យដឹងថា អ្នក​ធ្វើ​ដំណើរ​អឺរ៉ុប​ដែល​ជា​ប្រពៃណី​គ្របដណ្ដប់​តំបន់​ទេសចរណ៍​វប្បធម៌​របស់​ប្រទេស​កម្ពុជា ​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ដោយសារបណ្តាញហោះហើរត្រង់​របស់​កម្ពុជា តិចជាងប្រទេសជិតខាង។

សារព័ត៌មានដដែល ពន្យល់ថា ជាធម្មតាអ្នកធ្វើដំណើរអ៊ឺរ៉ុប ត្រូវឆ្លងកាត់រដ្ឋឈូងសមុទ្រ ជាពិសេស ទីក្រុងដូហា ឌូបៃ ឬអាប៊ូដាប៊ី។ ដូច្នេះ សង្គ្រាមនៅមជ្ឈិមបូព៌ា បានដាក់សម្ពាធដល់វិស័យទេសចរណ៍នៅកម្ពុជា។

អ្នកស្រី Ho Shyn Yee សមាជិកក្រុមប្រឹក្សាភិបាលនៃ Smiling Gecko Singapore ដែល​មាន​រមណីយដ្ឋាន​កសិដ្ឋាន​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង របស់​ប្រទេស​កម្ពុជា អះអាងថា មានការធ្លាក់ចុះនៃចំនួនភ្ញៀវដែល​បាន​កក់សម្រាប់ការស្នាក់នៅ ព្រោះតែជម្លោះនៅមជ្ឈិមបូព៌ា។ ជាក់​ស្តែង​ ដូចជា តម្លៃសំបុត្រយន្តហោះខ្ពស់ជាងមុន និងផ្លូវកាន់តែឆ្ងាយព្រោះត្រូវប្ដូរផ្លូវហោះហើរ និងបញ្ហាមិនសូវមានទំនុកចិត្ត ជាដើម។ កត្តាទាំងនេះ ធ្វើឱ្យភ្ញៀវអឺរ៉ុបចំណាយច្រើនជាងមុន។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ទទួលស្គាល់ថា សង្គ្រាម​រវាង​អ៊ីស្រាអែល អាម៉េរិក ទល់​នឹង​អ៊ីរ៉ង់ ពិតជាបានដាក់សម្ពាធដល់វិស័យទេសចរណ៍របស់កម្ពុជាមែន ប៉ុន្តែផលប៉ះពាល់​មិន​មាន​ទំហំធំ​នោះទេ។

លោក ធួន ស៊ីណាន បានថ្លែងថា៖

“វាពិតជាមានការប៉ះទង្គិចមែននៅដំណាក់ដំបូង។ ចឹងរហូតមកដល់ពេលនេះ ខ្ញុំឃើញនៅមានការប៉ះពាល់ទង្គិចវានៅមានតិចតួចទេ។”

ដោយឡែក លោក លី សែ ប្រធានគ្រឹះស្ថានអង្គរ បានប្រាប់បណ្ដាញសារព័ត៌មាន AMS កាលពីថ្ងៃពុធនេះថា ភ្ញៀវមួយចំនួនសម្រេចផ្អាកការធ្វើដំណើរកម្សាន្ត អំឡុងពេលសង្គ្រាមនេះ។

លោក លី សែ បានឱ្យដឹងថា៖

“សង្រ្គាមនៅមជ្ឈិមបូព៌ានេះធ្វើឲ្យតម្លៃឥន្ធនៈឡើងថ្លៃគុណ២ តម្លៃសំបុត្រយន្តហោះក៏ឡើងថ្លៃហើយ។ ចឹងវាធ្វើឲ្យចំនួនទេសចរធ្លាក់ចុះបន្តិច។”

របាយការណ៍ពីគ្រឹះស្ថានអង្គរ ដែលបានផ្ដល់ឱ្យបណ្ដាញ AMS នៅថ្ងៃទី ២៩ ខែមេសា បានកត់ត្រាពីការធ្លាក់ចុះ ៣២ ភាគរយ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ នេះ ធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ​ ចំណូល​ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង ១៣ លានដុល្លារ ធ្លាក់ចុះ ៣០ ភាគរយ៕

អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា