តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

បរទេស៖ តម្លៃប្រេងឆៅសកលបានធ្លាក់ចុះប្រមាណ ២ ភាគរយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះបន្ទាប់ពីឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែកន្លងមកនេះ ប៉ុន្តែការវាយប្រហារជាបន្តបន្ទាប់លើអារ៉ាប៊ីសាអូឌីតនៅតែមានកំដៅ និងជាក្តីព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងនៅឡើយ ។

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៧ ភាគរយ មកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយ មកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណាក៏ដោយ បើ​ទោះបី​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ថយចុះ​ក៏​ដោយ​ ​ក៏​ការ​ប្រែប្រួល​នេះ​មិន​មាន​ន័យ​ថា​តម្លៃ​ប្រេងសាំង ​និង​ម៉ាស៊ូត​នៅ​កម្ពុជា​​ធ្លាក់ចុះ​ភ្លាម​ៗ​នោះ​ទេ​។ ​កម្ពុជា​នាំចូល​ផលិតផល​ប្រេង​ដែល​បាន​ចម្រាញ់​រួច ​ដូចជា ប្រេង​សាំង ​និង​ម៉ាស៊ូត ​ជា​ជាង​នាំចូល​ប្រេង​ឆៅ​សុទ្ធ​មក​ចម្រាញ់​ដោយ​ផ្ទាល់​។ លើស​ពី​នេះ​ ស្ថានីយ​ប្រេង​ក្នុង​ស្រុក​មាន​ស្តុក​ប្រេង​ដែល​បាន​ទិញ​ទុក​មុន​ ​ហើយ​តម្លៃ​លក់​រាយ​ក៏​ត្រូវ​គិតគូរ​ពី​ថ្លៃ​ដើម​ស្តុក​ចាស់​ ​និង​ថ្លៃ​ដឹកជញ្ជូន​ផងដែរ​។ ​កត្តា​ទាំងនេះ​ធ្វើឱ្យ​តម្លៃ​ប្រេង​នៅ​កម្ពុជា​មិនទាន់មានការ​ប្រែប្រួល​ស្រប​គ្នា​ភ្លាម​ៗ​ជាមួយ​ទីផ្សារ​ប្រេង​ឆៅ​ពិភពលោកនោះ​ឡើយ​។

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ ក្រុមយេម៉ែន Houthi បានវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីត បង្កឲ្យមានក្តីព្រួយបារម្ភសាជាថ្មីអំពីការផ្គត់ផ្គង់ថាមពលដែលធ្វើឱ្យតម្លៃប្រេង Brent ឡើងថ្លៃ ៦ ភាគរយ និង WTI ឡើង ២,៣ ភាគរយ។ ការវាយប្រហារនៅតែបន្តកើតមានឡើងក្នុងអំឡុងចុងសប្តាហ៍កន្លងទៅ ខណៈដែលក្រុម Houthi បានអះអាងថា បានវាយប្រហារលើអាកាសយានដ្ឋាន និងស្ថានីយប្រេងរបស់អារ៉ាប៊ីសាអូឌីត។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែរ អារ៉ាប៊ីសាអូឌីត បានលើកឡើងថា ខ្លួនបានបាញ់ស្ទាក់បំផ្លាញកាំជ្រួច និងដ្រូនជាច្រើនគ្រឿងរបស់Houthi ។

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ ក្រុមយេម៉ែន Houthi បានវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីត បង្កឲ្យមានក្តីព្រួយបារម្ភសាជាថ្មីអំពីការផ្គត់ផ្គង់ថាមពលដែលធ្វើឱ្យតម្លៃប្រេង Brent ឡើងថ្លៃ ៦ ភាគរយ និង WTI ឡើង ២,៣ ភាគរយ។ ការវាយប្រហារនៅតែបន្តកើតមានឡើងក្នុងអំឡុងចុងសប្តាហ៍កន្លងទៅ ខណៈដែលក្រុម Houthi បានអះអាងថា បានវាយប្រហារលើអាកាសយានដ្ឋាន និងស្ថានីយប្រេងរបស់អារ៉ាប៊ីសាអូឌីត។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែរ អារ៉ាប៊ីសាអូឌីត បានលើកឡើងថា ខ្លួនបានបាញ់ស្ទាក់បំផ្លាញកាំជ្រួច និងដ្រូនជាច្រើនគ្រឿងរបស់ Houthi ។

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា