ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ស្វាយរៀង ៖ ខេត្តស្វាយរៀង បានបិទបញ្ចប់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទាំងស្រុងហើយ ដោយថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកថា នេះជាការបិទទំព័រមួយសម្រាប់ខេត្តស្វាយរៀង ដែលពេលនេះត្រូវបើកទំព័រថ្មីមួយទៀត គឺសម្លឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

Advertisement

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចុងក្រោយចំនួន ១២៩ ៥៩៥បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋមកពី ១៣៨ភូមិ នៃខេត្តស្វាយរៀង កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ឱ្យដឹងថា ការងារវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្ត បានអនុវត្តអស់រយៈពេល ១៧ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៥ ហើយគិតត្រឹមពេលនេះ ខេត្តបានចេញបណ្ណកម្មសិទ្ធិសរុប ៧៣២ ៩០៥បណ្ណ ស្មើនឹង ១០០%នៃផែនការកំណត់។

ក្នុងពិធីចែកបណ្ណបង្ហើយនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ស្វាយរៀង គឺជាខេត្តទី៥នៃប្រទេសកម្ពុជា ដែលបានបិទបញ្ចប់ការវាស់វែង និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាស្ថាពរ លើកលែងតែដីមួយចំនួនដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដូចជាដីពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋ បុរាណដ្ឋាន ឬចំណីទន្លេ បឹងបួរ ដោយក្រសួងសន្យាបន្តដោះស្រាយបញ្ចប់បញ្ហាដីធ្លីទាំងអស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ហើយបន្តចែកបណ្ណដែលនៅសេសសល់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារជំនាញ, រដ្ឋបាលខេត្តស្វាយរៀង មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានដល់ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់នៅថ្ងៃនេះ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្ដម សាយ សំអាល់ បានចាត់ទុកថា ការប្រគល់បណ្ណដីធ្លីបង្ហើយនេះ ​គឺជាការបិទទំព័រមួយសម្រាប់ខេត្តស្វាយរៀង ដែលពេលនេះត្រូវបើកទំព័រថ្មីមួយទៀត ដោយសំលឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ ងាកមកគិតគូរពីការបង្កបង្កើនផល ចិញ្ចឹមសត្វ ប្រកបរបរចិញ្ចឹមជីវិត បង្កើនចំណូល និងចូលរួមរៀបចំទីក្រុង ក៏ដូចជាទីប្រជុំជនឱ្យស្អាត មានសោភណភាព និងរក្សាបានឧត្តមប្រយោជន៍ជាតិ៕ អត្ថបទ៖ វណ្ណលុក / រូប៖ គ្រី សម្បត្តិ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា