ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកិត្តិយសក្នុងការចូលរួមអញ្ជើញជាអធិបតីនៃកម្មវិធីនាថ្ងៃនេះ និងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនដែលមានវត្តមានក្នុងអង្គពិធីនេះ ដែលជាកម្លាំងស្នូលក្នុងវិស័យកសិកម្មកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការរៀបចំកម្មវិធី CAFE26 ដែលជាការរៀបចំលើកទី២ ជាទីកន្លែងផ្តល់ឱកាសជួបជុំរវាងរដ្ឋាភិបាល វិស័យឯកជន ធុរកិច្ចជន វិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍នានា បណ្តាអង្គការ អ្នកស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ អាជីវកម្ម អ្នកផលិត សហគមន៍កសិកម្ម និងកសិករ ដើម្បីប្រែក្លាយជាលទ្ធផលជាក់ស្តែងសម្រាប់ប្រជាជន និងប្រជាជាតិ ជាពិសេសការឆ្លុះបញ្ចាំងការពង្រឹងខ្សែច្រវាក់តម្លៃស្បៀងអាហារកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព និងបន្តសម្រេចបាននូវសមិទ្ធផលជាច្រើន ខណៈនាពេលថ្មីៗនេះ ការនាំចេញអង្ករកម្ពុជាបានឈានដល់ជាង ១លានតោន ដែលជាមោទនភាពរួមរបស់ប្រជាជនកម្ពុជា ក្រោមការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ សហគ្រាសខ្មែរ អ្នកកែច្នៃ អ្នកនាំចេញ វិស័យឯកជននៃប្រទេសជាមិត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះជូនដល់អង្គពិធីក្នុងការបន្តអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា លើកកម្ពស់ការកែច្នៃដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ ការពង្រីកទីផ្សារនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ការទាក់ទាញការវិនិយោគ ជំរុញកសិ-ពាណិជ្ជកម្ម ការដឹកជញ្ជូន និងការកែលម្អបរិយាកាសធុរកិច្ច ជាពិសេស ការបន្តប្រារព្ធពិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ដោយយកកសិករជាស្នូល ការពង្រឹងខ្សែច្រវាក់តម្លៃកសិ-ស្បៀងអាហារ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងកំណត់គោលដៅថ្មីៗថែមទៀត៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា