ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ៖ កម្ពុជានឹងបញ្ជាទិញយន្តហោះប្រភេទ Boeing ១០គ្រឿង ពីសហរដ្ឋអាម៉េរិក

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ៖ កម្ពុជានឹងបញ្ជាទិញយន្តហោះប្រភេទ Boeing ១០គ្រឿង ពីសហរដ្ឋអាម៉េរិក

ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ៖ កម្ពុជានឹងបញ្ជាទិញយន្តហោះប្រភេទ Boeing ១០គ្រឿង ពីសហរដ្ឋអាម៉េរិក

ភ្នំពេញ៖ កម្ពុជានឹងបញ្ជាទិញយន្ដហោះ Boeing 737 mx 8 ចំនួន ១០ គ្រឿង ពីសហរដ្ឋអាមេរិក ហើយមានជម្រើសអាចបង្កើនទិញ ១០ គ្រឿង បន្ថែមទៀត នាពេលអនាគត ដែលនឹងអាចដឹកមកដល់កម្ពុជានៅឆ្នាំ២០៣១ខាងមុខ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសន្នីសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានឱ្យដឹងថា៖

«នៅខែសីហានេះ អាចនឹងចុះកិច្ចព្រមព្រៀងមួយបញ្ជាក់ពីការទិញ ប៉ុន្តែចំពោះការទិញយន្តហោះនេះមិនអាចងាយមកទេ ព្រោះថានៅរោងចក្រ Boeing បានពេញអស់ ហើយនៅឆ្នាំ២០៣១ ទើបមានយន្តហោះថ្មីនេះ យើងបានចុះកិច្ចព្រមព្រៀងគ្នាមែន តែដល់ឆ្នាំ២០៣១ ទើបយន្តហោះថ្មីនេះ អាចចូលមកកម្ពុជាបាន»។

សូមជម្រាបជូនថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសម្រេចបន្ថយអត្រាពន្ធគយសម្រាប់កម្ពុជា ពី ៣៦% មកនៅត្រឹម ១៩%។ អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន។ អត្រាពន្ធគយថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះតទៅ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា