បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផ្ដល់បទសម្ភាសជូនលោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផ្ដល់បទសម្ភាសជូនលោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតផ្ដល់បទសម្ភាសជូនលោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន។

ក្នុងបទសម្ភាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីប្រធានបទមួយចំនួន រួមមាន៖ ភាពរីកចម្រើនរបស់កម្ពុជាក្រោយទទួលបានសុខសន្តិភាពពេញលេញពីសង្គ្រាមស៊ីវិល ចាប់តាំងពីអំឡុងទស​វត្សរ៍ឆ្នាំ៧០, វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាម៉េរិក, ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តបទឈប់បាញ់, និងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំផ្ដល់ជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ជាបេក្ខភាពទទួលពានរង្វាន់ណូប៊ែលសន្តិភាព ជាដើម។

លោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មាន អាមេរិកប្រចាំសេតវិមាន បានមកដល់កម្ពុជាសម្រាប់យកព័ត៌មានអំពីប្រទេសថៃបានបង្កសង្រ្គាម៥ថ្ងៃមកលើកម្ពុជា ២៤-២៩ កក្តដា ២០២៥ និង ការអភិវឌ្ឍន៍របស់កម្ពុជា។ ក្នុងពេលលោកបំពេញបេសកកម្មជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានរូបនេះនឹងស្នាក់នៅកម្ពុជាចំនួន៥ថ្ងៃ។

សូមរំលឹកដែរថា ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើលោក ដូណាល់ ត្រាំ ជាបេក្ខភាពទទួលពានរង្វាន់ណូប៊ែលសន្តិភាព ដែលជួយឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។

សហរដ្ឋអាមេរិក កាលពីថ្មីៗនេះ បានផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាមកនៅត្រឹម១៩ភាគរយ ដែលពីមុន៤៩ភាគរយ និងបន្ទាប់មក៣៦ភាគរយ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា