ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ភ្នំពេញ ៖ ឧបករណ៍​និស្សន្ទ​ ជា​ទីផ្សារ​ថ្មីមួយនៃវិស័យ​ហិរញ្ញវត្ថុ បាន​បង្កើត​ឡើង​នៅឆ្នាំ២០១៧ ដោយមានទំហំជួញដូរ​ត្រឹមតែ ៤លានដុល្លារអាម៉េរិក​ប៉ុណ្ណោះ ហើយបានកើនឡើង​ជា​បន្តបន្ទាប់ ដោយក្នុ​ងឆ្នាំ២០២៤ ទំហំជួញដូរឧបករណ៍​មានទំហំ ៣០០លានដុល្លារអាម៉េរិក ។ ដោយឡែក ​ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ទំហំជួញដូរ​មានទំហំទឹកប្រាក់ ១១៣លានដុល្លារអាម៉េរិក។​ នេះ​បើតាម​ ឯកឧត្តម ​ស៊ូ សុជាតិ​ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជា​អគ្គនាយក​នៃនិយ័តករមូល​បត្រ​កម្ពុជា ថ្លែង​ក្នុងសិក្ខាសាលា​ស្ដីពីឱកាស​នៃការ​វិនិយោគ​ក្នុងទីផ្សារឧបករណ៍និស្សន្ទ កាលពីព្រឹកថ្ងៃទី ២៦ ខែមិថុនា​ ឆ្នាំ២០២៦ ។

Advertisement

ឯកឧត្តម ស៊ូ សុជាតិ ​បានមានប្រសាសន៍ថា ទីផ្សារ​ឧបករណ៍​និស្សន្ទ​ត្រូវ​បាន​ឡើង និងដាក់ឱ្យដំណើរការ​តាមរយៈប្រកាស​ស្ដីពីការផ្ដល់អាជ្ញាបណ្ណ​ និងការ​គ្រប់គ្រង​ការជួញដូរឧករណ៍និស្សន្ទ ត្រូវបានអនុម័ត​ក្នុងខែកក្កដា ឆ្នាំ២០១៥ និង​បាន​ផ្ដល់អាជ្ញា​បណ្ណដល់តួអង្គ​សំខាន់ៗ ដូចជា​ ក្រុមសមភាគីកណ្ដាល និងឈ្មួញជើងសារ​ឧបករណ៍​និស្សន្ទ​ និងអនុញ្ញាតឱ្យ​មានការ​ជួញដូរ​ឧបករណ៍​និស្សន្ទក្នុងអំឡុង​ឆ្នាំ២០១៦ ។

ឯកឧត្តម​បន្តថា គិតត្រឹម​ត្រីមាសទី១ ឆ្នាំ២០២៦នេះ និយ័តករមូល​​បត្រ​កម្ពុជា បានដាក់ចេញ​នូវប្រកាស​​ និ​ងបទ​ប្បញ្ញត្តិចំនួន ១០៧ ដើម្បីគ្រប់គ្រង​ត្រួតពិនិត្យ​ និងអភិវឌ្ឍ​វិស័យមូល​បត្រ​ដែលឆ្លើយតប​នឹង​តម្រូវការ និ​ងបរិបទនៃវិស័យ​នេះ ។ គិតមកដល់​បច្ចុប្បន្ន​នេះ និយ័តករមូល​បត្រកម្ពុជា បានផ្ដល់​អាជ្ញាបណ្ណ​ អនុញ្ញាត​ និងការទទួល​ស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្ដល់​សេវា​ក្នុងវិស័យមូលបត្រ​ប្រមាណ ១៣០​ក្រុមហ៊ុន ដែល​ក្នុងនោះ មានក្រុមហ៊ុនធ្វើអាជីវកម្ម​ឧបករណ៍និស្សន្ទ​ចំនួន ២៤​ក្រុមហ៊ុន, ក្រុមហ៊ុនសមភាគី​កណ្ដាល​ចំនួន​៥ និងឈ្មួញជើង​សារ​ឧបករណ៍និស្សន្ទមានចំនួន ១៩​ក្រុមហ៊ុន ។

លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានសមាគម​ឈ្មួញជើងសារឧបករណ៍និស្សន្ទនៅកម្ពុជា និងជា​នាយិកា​ប្រ​តិ​បត្តិ​ក្រុមហ៊ុន​ ប៊ីអេហ្វអិក ខាភីថល បានមានប្រសាសន៍ថា​ បច្ចុប្បន្ន​មនុស្ស​​កំពុង​រស់នៅក្នុងយុគសម័យ​មួយ​ដែល​ពិភពលោក​មាន​ទំនាក់ទំនង​យ៉ាង​ស្អិត​ល្មួត ។ សង្គ្រាម​នៅអ៊ុយក្រែន ឬភាពតានតឹង​ផ្នែក​ភូមិសាស្ត្រនយោបាល​នៅតំបន់មជ្ឈិមបូព៌ា ដូចជា​នៅប្រទេស​អ៊ីរ៉ង់ មិនមែនជា​រឿងដែល​ឆ្ងាយពីយើង​ទៀត​ទេ ។ ព្រឹត្តិការណ៍ទាំងនេះ​បានបង្កើត​ឱ្យ​មានរលក​នៃវិបត្តិ​អតិផរណា និង​ធ្វើឱ្យ​តម្លៃហាង​ឆេង​នៃទ្រព្យ​សកម្ម​មូលដ្ឋាន​ដូចជា​មាស ប្រាក់ និងប្រេង ឡើងចុះ​ក្នុងកម្រិត​មួយដ៏គំហុក ដែលពិបាក​នឹង​ប៉ាន់ស្មាន​ ។​

លោកស្រីបន្តថា ​សម្រាប់​អ្នកជំនួញ និងម្ចាស់អាជីវកម្ម​នៅក្នុង​ខេត្ត​បាត់ដំបង ដែល​កាន់​កាប់​ទ្រព្យសកម្មទាំង​នេះ ការ​ប្រែប្រួលនេះ អាចជាហានិភ័យដ៏ធំមួយ​​ ។​ ដូច្នេះហើយ​ ទីផ្សារ​ឧបករណ៍​និស្សន្ទ​ ដើរតួនាទីយ៉ាងសំខាន់ ដែលមិន​មែន​ត្រឹមតែជាកន្លែង​សម្រាប់ការ​វិនិយោគយក​ចំណេញនោះទេ ប៉ុន្តែជា​ខែលការពារ​ហិរញ្ញវត្ថុ​ដ៏រឹងមាំ ដើម្បីធានា​ថា​ តម្លៃ​ទ្រព្យ​សកម្ម​របស់លោក​អ្នក​ត្រូវ​បានការពារ​យ៉ាង​សុវត្ថិភាព ពី​ភាពមិនប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​សកល ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា