រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី មិនមែនគ្រាន់តែជាការពង្រីកម៉ោងទស្សនាកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ ពង្រីកសកម្មភាពសេដ្ឋកិច្ច និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរ។

Advertisement

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មកម្សាន្តទេសចរណ៍ពេលរាត្រីរបស់សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក្នុងគោលបំណងជំរុញសក្តានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ការទសន្សនាប្រាសាទ និងទេសភាពជនបទ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តឱ្យបានកាន់តែច្រើនឡើង និងស្នាក់នៅកាន់តែយូរនៅក្នុងខេត្តសៀមរាប។

ថ្លែងក្នុងពិធីដ៏សប្បាយរីករាយនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរស្រុកប្រាសាទបាគង អាជ្ញាធរពាក់ព័ន្ធទាំងអស់, លោកប្រធានសហគមន៍​, គណៈគ្រប់គ្រងសហគមប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរួមសហការគ្នាយ៉ាងសកម្ម រហូតធ្វើឱ្យគម្រោងទេសចរណ៍ពេលរាត្រីក្នុងសហគមន៍​​​នេះលេចចេញជារូបរាង ដែលជាសេវាកម្មទេសចរណ៍ថ្មីរបស់សហគមន៍ទើបនឹងបង្កើត​ឡើង។​

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដែលចាត់ទុកថា «ជាមាសបៃតង» សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ ជាពិសេស រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដោយ​ទទួលស្គាល់ថា សហគមន៍គឺជាឆ្អឹងខ្នងដ៏សំខាន់មួយ នៃការអភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ ប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏ជូនជម្រាបជូនបន្ថែមថា សមិទ្ធផលនៃសេវាកម្មទេសចរណ៍ថ្មីរបស់សហគមន៍បាគងភូមិខ្ញុំនៅថ្ងៃនេះ ពិតជាឆ្លើយតបបាននឹង គោលបំណងរបស់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតជាគោលការណ៍ឱ្យបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា សំដៅជំរុញសកម្មភាពទេសចរណ៍នាពេលរាត្រី ឱ្យបានកាន់តែសម្បូរបែប, បង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែម និងពន្យាការ​ស្នាក់នៅរបស់ភ្ញៀវទេសចរ។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា