ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា ក្រោយជាង២ទសវត្សរ៍​​ ពេលនេះបង្កើតម៉ាកភីហ្សារបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា ក្រោយជាង២ទសវត្សរ៍​​ ពេលនេះបង្កើតម៉ាកភីហ្សារបស់ខ្លួន

ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា ក្រោយជាង២ទសវត្សរ៍​​ ពេលនេះបង្កើតម៉ាកភីហ្សារបស់ខ្លួន

ម៉ាកភីហ្សាថ្មី ដែលហៅថា របស់យើង​!

Advertisement

គ្រប់អាជីវកម្ម ម្ហូបអាហារនិងភេសជ្ជៈ​ របស់ ក្រុមហ៊ុន អ៊ីអេហ្វជី (អិចប្រេស ហ្វូដគ្រុប) (EFG Cambodia) បន្តរីកចម្រើនទៅមុខ។ ពេលនេះ អ្វីថ្មីនឹងលេចឡើងនាពេលឆាប់ៗនេះ។

អ៊ីអេហ្វជី កម្ពុជា ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានបើកអាជីវម្មលើវិស័យម្ហូបអាហារនិងភេសជ្ជៈចំរុះមុខជាច្រើនប្រភេទនៅព្រះរាជាណាចក្រកម្ពុជា។​ មានច្រើនម៉ាក ​និងហាងប្រមាណ១០០​ នៅទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត ស៊ីសុផុន និងខេត្តផ្សេងៗទៀត ក្រុមហ៊ុនអ៊ីអេហ្វជីបានបម្រើនូវសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជូនដល់អតិថិជនកម្ពុជារាប់សែននាក់ជារៀងរាល់ខែ។ ក្រុមការងារប្រមាណ ជាង៦៥០នាក់កំពុងបំរើការ ផ្តល់សេវាជូនអតិថិជនជារៀងរាល់ថៃ្ងនៅទូទាំងប្រទេសកម្ពុជា។

គុណភាពនៃសេវាកម្ម និង​ម្ហូបអាហារ ស្តង់ដាបទដ្ឋានម្ហូបអាហារនៅក្នុងចង្ក្រាន និង ភាពឥតខ្ចោះក្នុងការប្រតិបត្តការងារ និងបទពិសោធន៍ដែលអតិថិជនរំពឹងទុក នៅតាមបណ្តាហាងទាំងអស់របស់ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា នៅតែមិនមានការប្រែប្រួលឡើយ។ ក្រុមហ៊ុនបានធ្វើការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងស្តង់ដាប្រតិបត្តិការរបស់ខ្លួន​មិនឈប់ឈរ ជាមួយនឹងភាពរីកចម្រើនដែលបានកសាងឡើងអស់រយៈពេលជាង២ទសវត្សរ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏កំពុងបន្តឥតឈប់ឈរ។  

ថ្ងៃនេះ អ៊ីអេហ្វជី កម្ពុជា សូមប្រកាសជូនថា ក្រុមហ៊ុនកំពុងតែរៀបចំដើម្បីបើក ហាងភីហ្សាថ្មី ជាម៉ាកយីហោបង្កើតថ្មីដោយផ្ទាល់របស់ខ្លួន។ នេះជាសករាជថ្មីរបស់ក្រុមហ៊ុនអ៊ីអេហ្វជីកម្ពុជា ជាប្រតិបត្តិករ ឯករាជ្យ ពីម៉ាកទិញសិទ្ធិផ្តាច់មុខ (Franchise)។

ការបណ្តាក់ទុនថ្មីនេះ ផ្តើមចេញពីបទពិសោធន៍ដែលក្រុមហ៊ុនអ៊ីអេហ្វជី​រៀនសូត្រពីអាជីវកម្មកន្លងមក ដូចជា ការស្វែងយល់យ៉ាងស៊ីជម្រៅអំពីអតិថិជនរបស់ខ្លួន បទពិសោធន៍អនុវត្តន៏ស្តង់ដាប្រតិបត្តិ ជាង២០ឆ្នាំកន្លងមក ការផ្គត់ផ្គង់គ្រឿងផ្សំសាច់បន្លែក្នុងស្រុក និងការយល់ច្បាស់ពីសហគមន៍នៅជុំវិញខ្លួន ។ ជាលទ្ធផល វានឹងជាហាងភីហ្សាមួយ ដែលបង្កើតឡើងសំរាប់ប្រទេសខ្មែរ ដោយកូនខ្មែរ។​

លោក ទេព វិរៈ ជាអគ្គនាយកក្រុមហ៊ុន បានលើកឡើងថា៖

“អតិថិជនរបស់យើងបានគាំទ្រ និងនៅជាមួយពួកយើងគ្រប់អាជីវកម្មទាំងអស់ អស់រយៈពេលជាយូរណាស់មកហើយ។ ពួកគាត់បានយល់ច្បាស់ពីគោលជំហររបស់យើង។ អ្វីដែលយើងកំពុងបង្កើតនេះគឺសម្រាប់ពួកគាត់​។ វាជាអ្វីដែលថ្មី ដែលពួកគាត់ធ្លាប់ស្គាល់ តែវាជាសមិទ្ធិផលដែលយើងហៅថា ជារបស់យើង ខ្មែរ​ !​​”

ក្រុមហ៊ុនអ៊ីអេហ្វជី កម្ពុជា នឹងធ្វើការប្រកាសសេចក្តីលំអិត​ និង សម្ពោធបើកជាផ្លូវការនៅខែឧសភាឆ្នាំ២០២៦ខាងមុខ​នេះ៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា