ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ

ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ

ក្រុមហ៊ុន អុីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម។ ក្រុមហ៊ុនសូមញ្ជាក់ថា សកម្មភាពទាំងនោះមិនមានអ្វីត្រូវលាក់បាំងនោះទេ។​ យើងកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរ។​ គម្រោងនេះត្រូវបានរៀបចំឡើងក្រោមការយកចិត្តទុកដាក់បំផុត ហើយអ្វីដែលនឹងចូលមកដល់នាពេលខាងមុខនេះ គឺជាព័ត៌មាន ដែលលោកអ្នកកំពុងទន្ទឹងរង់ចាំផងដែរ។

Advertisement

ក្រុមហ៊ុន អុីអេហ្វជីកម្ពុជាសូមជម្រាបជូនថា ក្រោយប្រតិបត្តិការអស់រយៈពេលជាង២០ឆ្នាំមកនេះ អាជីវកម្ម The Pizza Company ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវបានបិទបញ្ចប់។ សូមរំលឹកដែរថា ភោជនីយដ្ឋានThe Pizza Company បានរួមចំណែកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលមានដូចជា៖ ការជួបជុំញុំអាហាររបស់គ្រួសារនីមួយៗ ការជួបជុំនៅក្នុងកម្មវិធីអបអរសាទរ និងការជួបជុំក្រោយបញ្ចប់ការងារហត់នឿយពេញមួយថ្ងៃ មានតែភីហ្សាតែប៉ុណ្ណោះបានផ្តល់ភាពរីករាយទាំងនេះ។ ប្រវត្តិទាំងអស់នេះហើយគឺជាភាពជាក់ស្តែង ដែលក្រុមហ៊ុន អុីអេហ្វជីកម្ពុជា ពិតជាគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់គ្រប់អតិថិជនទាំងអស់ដែលបានរួមចំណែកកន្លងមក។

ក្រុមហ៊ុន អុីអេហ្វជីកម្ពុជា ក៏សូមរំលឹកជាថ្មីសំរាប់បងប្អូនអតិថិជននិងសាធារណជនដែលមិនទាន់បានជ្រាបច្បាស់អំពីការផ្លាស់ប្តូរកម្មសិទ្ធិគ្រប់គ្រងអាជីវកម្មដែលបានជូនដំណឹងតាំងពីលើកដំបូងម្តងរួចមកហើយថា អុីអេហ្វជីកម្ពុជាបានផ្លាស់ប្តូរមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Palms Food International Pte. Ltd ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី មានបទពិសោធន៍ប្រតិបត្តិការអាជីវកម្មនៅក្នុងតំបន់ជាង៣ទសវត្សរ៍មកហើយ។

អ្វីដែលនឹងមកដល់ក្នុងពេលខាងមុខនេះ គឺជាអ្វីដែល អុីអេហ្វជីកម្ពុជាបានកសាងអស់រយៈពេលជាយូរមកហើយ។ ទីផ្សារម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជាបានកើនឡើង ឆ្ពោះទៅរកភាពបត់បែនបំផុតមួយនៅអាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន អុីអេហ្វជីកម្ពុជា នឹងបើកសម្ពោធម៉ាកយីហោភីហ្សាថ្មីដែលជារបស់ប្រជាជនកម្ពុជា បង្កើតឡើងចាប់ពីចំណុចសូន្យ ហើយច្នៃប្រឌិតឡើងទៅតាមអ្វីដែលជាចំណង់ចំណូលចិត្តរបស់អតិថិជនកម្ពុជា និងកាន់កាប់ផ្ទាល់ដោយកម្ពុជាទាំងស្រុង។ នេះជាអ្វីដែលស្ថិតនៅក្នុងដំណើរការនៃការបង្កើតឡើង ហើយនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

លោក Michael Chick អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Palms Food International បានមានប្រសាសន៍ថា “ អតិថិជននៅទីនេះមានភាពជឿនលឿនជាងគេនៅក្នុងតំបន់ ពួកគាត់ទទួលបានពត៍មានពេញលេញ មានបទពិសោធន៏និងចំណេះដឹង និងធ្វើការជ្រើសរើស​ទទួលបទពិសោធន៏ដែលពួកគាត់ចូលចិត្ត។​ ទាំងនេះគឺជាអ្វីដែលជំរុញទឹកចិត្តក្រុមហ៊ុនអុីអេហ្វជីកម្ពុជា​ បន្តបង្កើតអ្វីដែលអតិថិជនចង់បាន។ អតិថិជនកម្ពុជាមិនត្រឹមបើកចិត្តទទួលយកបទពិសោធន៏ថ្មីៗ ពេលនេះពួកគាត់នឹងក្លាយជាម្ចាស់រួចស្រេចទៅហើយ។

ហេតុនេះហើយ ទើបយើងបន្តនៅទីនេះ ហើយអ្វីដែលអុីអេហ្វជីកម្ពុជា កំពុងតែរៀបចំប្រកាសនោះមានសារៈសំខាន់ជាងអាជីវកម្មរបស់ខ្លួន។

លោកទេព​ វិរៈនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG Cambodia លើកឡើងថា៖ “ខ្ញុំបានឃើញការរីកលូតលាស់របស់ទីផ្សារទីនេះអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ហើយពួកយើងបានដឹងច្បាស់ពីអ្វីដែលអតិថិជនខ្មែរយើងចង់បាន យើងកំពុងតែបង្កើតឡើងសំរាប់ពួកគាត់។”​

ម៉ាកយីហោថ្មីនេះ មិនមែនជាអ្វីដែលយើងបង្កើតឡើងត្រឹមរយៈពេលខ្លីនោះទេ វាជាលទ្ធផលដែលបានមកពីការស្តាប់ ការរៀនសូត្រ ការអនុវត្ត ​និងបទពិសោធន៍រាប់ឆ្នាំ ហើយយើងជឿជាក់ថា​ កម្ពុជាពិតជាស័ក្តិសមនឹងហៅរបស់នេះថាជារបស់ខ្លួនយ៉ាងពិតប្រាកដ។

ខ្ញុំមានមោទនភាព ចំពោះអ្វីដែលយើងត្រៀមនឹងបង្ហាញឆាប់ៗ ហើយខ្ញុំជឿជាក់ថាប្រជាជនខ្មែរទាំងអស់នឹងមានមោទនភាពដូចខ្ញុំដែរ។

ព័ត៌មានលម្អិតបន្ថែមអំពី ម៉ាកយីហោរថ្មីរបស់ EFG Cambodia នឹងត្រូវប្រកាសជូនលោកអ្នកនៅសប្តាហ៍បន្ទាប់ខាងមុខនេះ៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា