ក្រុមហ៊ុនប្រេងធំៗចំនួន ៨ រកប្រាក់ចំណេញបានជិត ៩៣ ពាន់លានដុល្លារ ក្នុងពេលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិបម្រែបម្រួលអាកាសធាតុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនប្រេងធំៗចំនួន ៨ រកប្រាក់ចំណេញបានជិត ៩៣ ពាន់លានដុល្លារ ក្នុងពេលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិបម្រែបម្រួលអាកាសធាតុ

ក្រុមហ៊ុនប្រេងធំៗចំនួន ៨ រកប្រាក់ចំណេញបានជិត ៩៣ ពាន់លានដុល្លារ ក្នុងពេលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិបម្រែបម្រួលអាកាសធាតុ

បរទេស៖ នៅក្នុងអំឡុងពេលដែលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះ និងរងការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ ក្រុមហ៊ុនប្រេងធំៗចំនួន ៨ បានឆ្លៀតឱកាសរកប្រាក់ចំណេញសរុបជិត ៩៣ ពាន់លានដុល្លារ នៅត្រឹមត្រីមាសទី២ នៃឆ្នាំ២០២៦នេះ។

Advertisement

តាមសេចក្ដីរាយការណ៍ពី The Guardian បានឱ្យដឹងថា​ ក្រុមហ៊ុនប្រេងធំៗចំនួន ៨ ដែលអាចឆ្លៀតឱកាសបង្កើនប្រាក់ចំណេញនោះរួមមាន ដូចជា Aramco, ExxonMobil, Chevron, Shell, TotalEnergies, BP, Equinor និង Eni រកប្រាក់ចំណេញសរុបបានជិត ៩៣ ពាន់លានដុល្លារ ក្នុងត្រីមាសទី២ ដោយត្រឹមតែ ៣ ខែប៉ុណ្ណោះ កើនឡើងស្ទើរតែទ្វេដងធៀបនឹងឆ្នាំ ២០២៥។ Saudi Aramco រកប្រាក់ចំណេញបានច្រើនជាងគេរហូតដល់ ៣៣ ពាន់លានដុល្លារ, ExxonMobil ១៧,១ ពាន់លានដុល្លារ, Chevron ១៦,៦ ពាន់លានដុល្លារ, Shell ៩,៨ ពាន់លានដុល្លារ, BP ៥.៧៣ ពាន់លានដុល្លារ, TotalEnergies ៦ ពាន់លានដុល្លារ, Equinor ៣,២ ពាន់លានដុល្លារ, និង Eni ១.៤ ពាន់លានដុល្លារ។

យ៉ាងណាមិញ ក្រុមសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលបានចោទប្រកាន់ក្រុមហ៊ុនប្រេងទាំងនេះថា បានកេងចំណេញលើទុក្ខវេទនារបស់មនុស្សជាតិ ខណៈពេលដែលប្រជាជនទូទាំងពិភពលោកត្រូវរ៉ាប់រងតម្លៃថាមពលថ្លៃ និងផលប៉ះពាល់បរិស្ថាន។ ពួកគេទាមទារឱ្យបង្កើនពន្ធលើក្រុមហ៊ុនទាំងនេះ ដើម្បីយកថវិកាមកស្តារការខូចខាតបរិស្ថាន និងវិនិយោគលើថាមពលកកើតឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់ក្រុមហ៊ុន Chevron និង ExxonMobil ថា ពួកគេរកប្រាក់ចំណេញច្រើនហួសហេតុពីសង្គ្រាម និងបានព្រមានឱ្យសងប្រាក់ចំណេញខ្លះត្រឡប់ទៅសាធារណជនវិញ។

ទន្ទឹមនឹងប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់បែបនេះ ការដុតឥន្ធនៈផូស៊ីលក៏កំពុងគំរាមកំហែងដល់អាកាសធាតុសកលយ៉ាងធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ទ្វីបអឺរ៉ុបជួបប្រទះរលកកម្តៅដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលបណ្តាលឱ្យមនុស្សប្រហែល ២ ម៉ឺននាក់ស្លាប់ ខណៈដែលកូរ៉េខាងត្បូង និងជប៉ុន ជួបប្រទះនឹងសីតុណ្ហភាពក្តៅខ្លាំងរហូតដល់ ៤២.៥ អង្សាសេ។ បន្ថែមពីនេះ គ្រោះរាំងស្ងួតនៅអឺរ៉ុបបំផ្លាញផលដំណាំយ៉ាងធ្ងន់ធ្ងរ ជាពិសេសគ្រាប់ធញ្ញជាតិបានខូចខាតយ៉ាងហោចណាស់ ៩ លានតោន ហើយបង្កជាភ្លើងឆេះព្រៃនៅបារាំង អេស្ប៉ាញ ព័រទុយហ្គាល់ និងក្រិក។ ដោយឡែក នៅអាស៊ីខាងត្បូងវិញ បម្រែបម្រួលអាកាសធាតុធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងខុសធម្មតាបង្កជាទឹកជំនន់ និងការបាក់ដីនៅបង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌា និងចិន។ ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យពិភពលោកបោះបង់ចោលការប្រើប្រាស់ធ្យូងថ្ម ប្រេង និងឧស្ម័នឱ្យបានឆាប់រហ័ស និងពន្លឿនការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីការពារមនុស្សជាតិពីគ្រោះមហន្តរាយអាកាសធាតុនេះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា