ការនាំចូលម៉ូតូអគ្គិសនីនៅកម្ពុជាកើនឡើងជាង ៣០% ខណៈតម្លៃប្រេងសាំងនៅបន្តកើនឡើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនាំចូលម៉ូតូអគ្គិសនីនៅកម្ពុជាកើនឡើងជាង ៣០% ខណៈតម្លៃប្រេងសាំងនៅបន្តកើនឡើង

ការនាំចូលម៉ូតូអគ្គិសនីនៅកម្ពុជាកើនឡើងជាង ៣០% ខណៈតម្លៃប្រេងសាំងនៅបន្តកើនឡើង

ភ្នំពេញ ៖ ស្របពេលដែលតម្លៃប្រេសឥន្ធនៈនៅតែបន្តហក់ឡើងខ្ពស់ បានធ្វើឱ្យកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅប្រទេសកម្ពុជាមានការកើនឡើងខ្ពស់គួរកត់សម្គាល់ ជាក់ស្ដែង យោងតាមការផ្សព្វផ្សាយរបស់កាសែត Business Time នៅត្រីមាសទី១ ដើមឆ្នាំ២០២៦ នេះ បានបង្ហាញថា​ សម្រាប់តែការនាំចូលម៉ូតូអគ្គិសនីមកកាន់ទីផ្សារកម្ពុជា មានកំណើនប្រមាណជា ៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Advertisement

លោក អ៊ូ តេកអៀង ទីប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុនលក់ម៉ូតូអគ្គិសនី Onion Mobility បានទទួលស្កាល់ថា ស្របពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារក្នុងប្រទេសកម្ពុជាកើនឡើងខ្ពស់ បានធ្វើឱ្យពលរដ្ឋមានទំនោរងាកមកគាំទ្រ និងប្រើប្រាស់ម៉ូតូ ឬកង់អគ្គិសនីកាន់តែច្រើនឡើងៗ ដោយសារទទួលបានផលចំ​ណេញខ្ពស់បើធៀបជាមួយម៉ូតូដែលប្រើប្រាស់ប្រេងឥន្ធនៈ។

លោកថា ៖

«កំណើននៃការលក់ចេញម៉ូតូអគ្គិសនីនៅត្រីមាសទី១ បានកើនឡើងជិត ៤០% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន …ពេលធម្មតាយើងអាចលក់ចេញបានចន្លោះពី ៧០-៨០ គ្រឿងក្នុងមួយខែ ប៉ុន្តែឥឡូវកើនឡើងដល់ ១០០-១២០ គ្រឿងក្នុងមួយខែ ដោយសារតែប្រពលរដ្ឋខ្មែរមានការយល់ដឹងពីអត្ថប្រយោជន៍ដ៏ល្អនៃការប្រើប្រាស់កង់ ឬម៉ូតូអគ្គិសនីនេះ»។

បុគ្គលិកផ្នែកលក់ម្នាក់នៃក្រុមហ៊ុន KING KONG បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងស្រដៀងគ្នានេះដែរថា ស្របពេលដែលការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ម៉ូតូអគ្គិសនីរបស់ពលរដ្ឋ ក្រុមហ៊ុនទទួលបានការគាំទ្រច្រើន ធ្វើឱ្យការលក់មានការកើនឡើងជាលំដាប់ ដោយ​ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ ការលក់ចេញមានកំណើនប្រមាណជា ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

សូមជម្រាបថា​ ការប្រើប្រាស់ម៉ូតូអគ្គិសនី គឺអាចជួយសន្សំសំចៃបានច្រើនបើធៀបជាមួយម៉ូតូប្រើប្រេងសាំង លើសពីនេះវាជួយដល់បរិស្ថានកាត់បន្ថយឧស្ម័នពុល និងកាត់បន្ថយការបំភាយកំដៅកើតឡើងដោយសារកំដៅម៉ាស៊ីនម៉ូតូ ឬរថយន្តដែលបើកបរនៅលើដងផ្លូវ។

ដោយឡែក វិបត្តិប្រេងឥន្ធនៈដែលបណ្តាលមកពីការអូសបន្លាយនៃសង្គ្រាមអ៊ីរ៉ង់ ជាមូលហេតុចម្បងនាំឱ្យតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាបន្តឡើងថ្លៃខ្ពស់ និងធ្វើឱ្យពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនីកាន់តែច្រើនឡើងៗ។ ​  

របាយការណ៍ចេញដោយការសែត Business Time បានបញ្ជាក់ថា មិនមែនមានតែទីផ្សារក្នុងប្រទេសកម្ពុជានោះទេដែលមានកំណើនប្រើប្រាស់យានយន្តអគ្គិសនី ពោលគឺកើ​នឡើងនៅតាមបណ្តាប្រទេសផ្សេងៗទាំងក្នុងតំបន់អាស៊ី ក៏ដូចជាបណ្តាប្រទេសនៅតំបន់អឺរ៉ុបផងដែរ។ ជាក់ស្តែង នៅត្រីមាសទី១ ឆ្នាំ២០២៦ តម្លៃនៃការនាំចេញម៉ូតូអគ្គិសនីរបស់ចិនចូលទៅកាន់ទីផ្សារប្រទេសមីយ៉ាន់ម៉ា មានតម្លៃដល់ជាង ១០លានដុល្លារ កើនឡើងជាង ៦១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញទៅកាន់ប្រទេសឡាវ មានតម្លៃជាងប្រមាណជា ០៦លានដុល្លារ កើនឡើង ២៦% ហើយការនាំមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃជាង ៥លានដុល្លារ កើនឡើងជាង ៣៤%៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា