ទីផ្សារហ៊ុនរបស់អឺរ៉ុប និងអាម៉េរិកកើនឡើង ខណៈដែលតម្លៃប្រេងឆៅធ្លាក់ចុះ ៤% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សារហ៊ុនរបស់អឺរ៉ុប និងអាម៉េរិកកើនឡើង ខណៈដែលតម្លៃប្រេងឆៅធ្លាក់ចុះ ៤%

ទីផ្សារហ៊ុនរបស់អឺរ៉ុប និងអាម៉េរិកកើនឡើង ខណៈដែលតម្លៃប្រេងឆៅធ្លាក់ចុះ ៤%

បរទេស ៖ ទីផ្សារភាគហ៊ុនរបស់អឺរ៉ុប និងអាម៉េរិកបានកើនឡើង ខណៈដែលតម្លៃប្រេងឆៅបានធ្លាក់ចុះ ដោយសារវិនិយោគិនជាច្រើនបានងាកមកចាប់អារម្មណ៍លើរបាយការណ៍ប្រាក់ចំណេញរបស់ក្រុមហ៊ុនជាជាងព្រួយបារម្ភពីភាពមិនច្បាស់លាស់នៃបទឈប់បាញ់ដ៏ផុយស្រួយរវាងអាម៉េរិក និងអ៊ីរ៉ង់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

Advertisement

កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ កងកម្លាំងអ៊ីរ៉ង់ និងអាម៉េរិកបានប៉ះទង្គិចគ្នា និងប្រជែងគ្នាដណ្តើមគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំចេញដ៏សំខាន់សម្រាប់ប្រេង ឧស្ម័ន និងជី។ យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Pete Hegseth បាននិយាយថា អាម៉េរិកមិនចង់ប្រយុទ្ធនៅច្រកសមុទ្រនោះទេ ប៉ុន្តែរាល់ការវាយប្រហាររបស់អ៊ីរ៉ង់នឹងត្រូវឆ្លើយតបយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពអាម៉េរិកវិញ។

ជាការកត់សម្គាល់ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍នេះ ទីផ្សារភាគហ៊ុនហាក់មានភាពធូរស្រាលជាងមុន ខណៈដែលក្រុមហ៊ុនដឹកទំនិញយក្ស Maersk របស់ដាណឺម៉ាកបានបញ្ជាក់ថា កប៉ាល់របស់ខ្លួនចំនួន ១​ បានធ្វើដំណើរឆ្លងកាត់ Hormuz ដោយជោគជ័យក្រោមការជួយរបស់អាម៉េរិក។ ទន្ទឹមនឹងនេះ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗទាំង ៣ របស់អាម៉េរិកបានកើនឡើងដុចគ្នា​ រួមមាន Nasdaq កើនឡើង ១,៣%, S&P 500 កើនឡើង ១%, និង Dow កើនឡើង ០,៧៣%។ ដោយឡែក នៅខាងអឺរ៉ុបវិញ តម្លៃភាគហ៊ុនរបស់ធនាគារ អ៊ីតាលី UniCredit ហក់ឡើងខ្ពស់ជាង ៦% ខណៈដែលទីផ្សារភាគហ៊ុនរបស់ប៉ារីស និងហ្វ្រែងហ្វើត កើនឡើងច្រើនជាង ១%។ យ៉ាងណាមិញ សន្ទស្សន៍ភាគហ៊ុន FTSE 100 របស់ទីក្រុងឡុងដ៍បានធ្លាក់ចុះ ១,៤% ដោយសារថ្ងៃឈប់សម្រាក និងឥទ្ធិពលពីការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ធនាគារយក្ស HSBC។ ទោះជាយ៉ាងណាក្តី ការភ័យខ្លាចលើភាពមិនច្បាស់លាស់នៃបទឈប់បាញ់អាចនឹងបន្ថែមសម្ពាធលើទីផ្សារភាគហ៊ុនអាស៊ីវិញ​ ដូចជា ហុងកុង សិង្ហបុរី បុមបៃ បាងកក ម៉ានីល និង Wellington ដែលផ្ទុយពីទីផ្សារអាម៉េរិក និងអឺរ៉ុប​ បានកើនឡើង។ ជាមួយគ្នានេះ ស្របពេលដែលលោកខាងលិចមើលឃើញពីឱកាសចំណេញ សម្រាប់ការវិនិយោគិននៅប៉ែកអាស៊ីហាក់វិញ មានភាពប្រុងប្រយ័ត្នខ្ពស់ ដោយសារពួកគេបារម្ភខ្លាចជម្លោះនៅមជ្ឈិមបូព៌ាងាយនឹងផ្ទុះឡើង ខណៈដែលកិច្ចចរចាមានភាពមិនប្រាកដប្រជា ដែលនឹងធ្វើឱ្យតម្លៃថាមពលកាន់តែឡើងថ្លៃ ហើយប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់។

សុមជម្រាបថា​ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៤% ឬ ១០៩,៨៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,១៨% ឬ ១០០ ដុល្លារក្នុងមួយបារ៉ែល​​ ការធ្លាក់ចុះទាំងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតី លោក Donald Trump លើកឡើងថា ប្រតិបត្តិការលើច្រកសមុទ្រ Hormuz អាចនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ហើយការឡោមព័ទ្ធនឹងនៅតែបន្តអនុវត្តដដែល ដើម្បីរង់ចាំមើលថា តើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចត្រូវបានបញ្ចប់ដែរ ឬទេ​ ?

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា