អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានវាយតម្លៃថា សេដ្ឋកិច្ច​កម្ពុជាបង្ហាញ​ពីសញ្ញា​នៃ​ភាព​រឹងមាំ​បើទោះជា​ស្ថិត​ក្នុង​បរិបទនៃ​វិបត្តិ​សកល​ក៏ដោយ ខណៈដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានបង្ហាញដែរថា ទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ ៥ខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជា បាននាំចេញទំនិញដែលមានតម្លៃ ១៤ពាន់លានដុល្លារ ខណៈដែលកម្ពុជា បាននាំចូលទំនិញមកវិញ ជាមួយទំហំទឹកប្រាក់ប្រមាណ ១៦ពាន់លានដុល្លារ។

Advertisement


លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ មាន​ប្រសាសន៍ថា សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា​មាន ​«សន្ទុះខ្លាំងក្លា» ​ និងកំពុងស្ថិតក្នុងដំណាក់កាល «ពង្រីកខ្លួនយ៉ាងរហ័ស»។

លោកបញ្ជាក់ថា ៖

«តុល្យភាព​សេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺជើងម្ខាងពឹងផ្អែកលើប្រទេសចិន និងអាស៊ី ដើម្បីផលិត ហើយជើងម្ខាងទៀតពឹងផ្អែកលើអាមេរិក និងអឺរ៉ុប ដើម្បីប្រើប្រាស់»។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពីខែមករា ដល់​ខែឧសភា ឆ្នាំ ២០២៦ ឲ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ជាមួយទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា បាននាំចូលទំនិញពីចិន ក្នុងទំហំទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។ ចំណែក ការនាំចេញទំនិញពីកម្ពុជាទៅចិនវិញមានទំហំទឹកប្រាក់ត្រឹមជាង ៧៥៣លានដុល្លារប៉ុណ្នោះ។

ចំណែក សហរដ្ឋអាម៉េរិក គឺជាគោលដៅនាំចេញធំជាងគេរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជា។ ពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅរយៈពេល ៥ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់ជិត ៦ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិក ជាមួយទំហំទឹកប្រាក់ជាង ៥,៧ពាន់លានដុល្លារ។ ទំនិញដែលកម្ពុជា នាំចេញទៅសហរដ្ឋអាម៉េរិក មានដូចជា សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ កង់ គ្រឿងសង្ហារឹម និងផលិតផលផលិតផ្សេងទៀត។ ចំណែក អាមេរិក បាននាំចូលទំនិញពីកម្ពុជាវិញ ត្រឹមតែជាង ២៣០លានដុល្លារប៉ុណ្ណោះ។

ប្រធានធនាគារពិភព​ លោក​ លោកស្រី Tania Meyer  បាន​វាយតម្លៃថា សេដ្ឋកិច្ច​កម្ពុជា​មាន​ភាពធុន បើទោះជា​រងសម្ពាធវិបត្តិ​សេដ្ឋកិច្ច​សកល​ក៏ដោយ៕ ដោយ ៖ ខន ណារី AMS  

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា