ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

Advertisement


ភ្នំពេញ ៖ ក្រុមហ៊ុន អុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា Express Food Group Cambodia (EFGC) បានប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនៅថ្ងៃនេះជាមួយនឹងកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនរវាងក្រុមហ៊ុន អុីអេហ្វជី  (EFG Holdings) ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ និងក្រុមហ៊ុនសិង្ហបុរី ផាមស៍ ហ្វូត អុីនធើរណេសិនណល (Palms Food International Pte)។

កិច្ចព្រមព្រៀងនេះគឺជាការទិញភាគហ៊ុនក្រុមហ៊ុនទាំងមូលដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន ផាមស៍ ហ្វូត អុីនធើរណេសិនណល(Palms Food International)ដើម្បីទទួលបានសិទ្ធិអាជីវកម្ម ឃ្យូរអេសអរ(QSR)នៅក្នុងតំបន់អាស៊ាន។


ក្រុមហ៊ុន ផាមស៍ ហ្វូត អុីនធើរណេសិនណល(Palms Food International)បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ១៩៨៧ រួមទាំងការបង្កើត និងប្រតិបត្តិអាជីវកម្ម អាហារដ្ឋានផ្ទាល់ខ្លួន និងភោជនីយដ្ឋានទិញសិទ្ធិផ្ដាច់មុខ (Franchise) ជាច្រើនប្រតិបត្តិនៅក្នុងអាកាសយានដ្ឋាន ឆាងហ្គី (Changi) ក្នុងប្រទេសសិង្ហបុរី។ បច្ចុប្បន្ននេះក្រុមហ៊ុន ផាមស៍(Palms)គឺជាម្ចាស់គ្រប់គ្រងប្រតិបត្តិការម៉ាកសញ្ញាជាច្រើនដូចជា សាប់វេយ៍(Subway)និងឃីលលីនីយ៍ ខូភីត្យាម(Killiney Kopitiam)នៅអាកាសយានដ្ឋានឆាងហ្គី(Changi) នៅចំណត ថាណា មេរ៉ាហ៍(Tanah Merah) និងនៅជូវែល អេដ ឆាងហ្គី (Jewel@Changi)។ ជាមួយនឹងប្រវត្តិនៃប្រតិបត្តិការអាជីវកម្មម៉ាកយីហោអន្តរជាតិធំៗជាច្រើន និងទំនុកចិត្តលើអនាគតនៃអាជីវកម្មភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនផាមស៍(Palms)បានក្លាយជាម្ចាស់ថ្មីរបស់ក្រុមហ៊ុន អុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (EFG Cambodia)។


អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផាមស៍ អុីនធើរណេសិនណល(Palms International) លោក​​ Michael Chick បានថ្លែងថា៖ “ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល អុីអេហ្វជី ខេមបូឌា(EFG Cambodia) បានក្លាយជាក្រុមហ៊ុនថ្មីមួយស្ថិតក្រោមផាមស៍ អុីនធើរណេសិនណល(Palms International)។ ក្រុមហ៊ុន អុីអេហ្វជី ខេមបូឌា ដែលជាអ្នកត្រួសត្រាយផ្លូវអាជីវកម្មម៉ាកយីហោភោជនីយដ្ឋានទិញសិទ្ធិផ្ដាច់មុខ (Franchise) និងសេវាកម្មភោជនីយដ្ឋានរហ័ស (QSR) នៅកម្ពុជារយៈពេល២០ឆ្នាំមកហើយ។ កេរដំណែលនេះ រួមជាមួយការបោះជំហានចូលទីផ្សារកម្ពុជាដំបូងគេ ជាឱកាសក្នុងការពង្រីកអាជីវកម្ម​ប្រកបដោយចីរភាពរបស់ ផាមស៍ អុីនធើរណេសិនណល(Palms Food International) ចូលទៅក្នុងតំបន់អាស៊ាន”។


តាមរយៈប្រតិបត្តិការផ្ទេរសិទ្ធិនេះនឹងធ្វើឱ្យក្រុមហ៊ុនអុីអេហ្វជី ខេមបូឌា(EFG Cambodia) មានជម្រើសជាច្រើនក្នុងការបង្កើតម៉ាកយីហោរបស់ខ្លួនដើម្បីឱ្យស្របទៅនឹងតម្រូវការ​របស់អតិថិជនកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងជាមួយនឹងម៉ាកអន្តរជាតិទិញសិទ្ធិផ្ដាច់មុខ តាមរយៈការិយាល័យកណ្ដាល ដែលមានមូលដ្ឋាននៅក្នុងតំបន់។ អុីអេហ្វជី ខេមបូឌា(EFG​​ Cambodia)​នឹងបន្តប្រតិបត្តិការអាជីវកម្មទិញសិទ្ធិផ្តាច់មុខ​ម៉ាកអន្តរជាតិបច្ចុប្បន្នដែលមកពីសហរដ្ឋអាមេរិកមានដូចជា៖ ឌីឃ្យូ (Dairy Queen), គ្រីសស្ពី គ្រីម(Krispy Kreme) និងស្វិនសិន(Swensen’s) រួមទាំងម៉ាកយីហោផ្តាច់មុខ ប៊ូស្តជូស៍ (Boost Juice)មកពីប្រទេសអូស្ត្រាលី ក៏ដូចជាម៉ាកយីហោ ទួសឡេសហ្សួរស៍ (Tous les Jours) មកពីប្រទេសកូរ៉េខាងត្បូងផងដែរ។
ក្រុមហ៊ុននឹងធ្វើសេចក្តីប្រកាសព័ត៌មានសំខាន់ក្នុងពេលឆាប់ៗនេះដែលទាក់ទងទៅនឹង អនាគតអាជីវកម្មលើម៉ាកយីហោភីហ្សានៅក្នុងប្រទេសកម្ពុជា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា