FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

បរទេស​ ៖ នៅក្នុងសេចក្តីប្រកាសជាសាធារណៈកាលពីពេលថ្មីៗនេះ ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម។

Advertisement

នៅក្នុងរបាយការណ៍ស្រាវជ្រាវមួយ FBI បានសរសេរថា៖ «យើងសុំធ្វើការក្រើនរំលឹកដល់ពលរដ្ឋអាម៉េរិកទាំងឡាយអំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានឡើងក្រោមការប្រើប្រាស់កម្មវីធីទូរស័ព្ទដែលមានមូលដ្ឋាននៅក្រៅប្រទេសទាំងអស់ ជាពិសេស កម្មវិធីដែលបង្កើតឡើងដោយប្រទេសចិន។

យោងតាមការចេញផ្សាយរបស់ Mashableបានសរសេរថា FBI មិនបានបញ្ចេញឈ្មោះកម្មវិធីជាក់លាក់ណាមួយឡើយ ប៉ុន្តែគេអាចមើលឃើញភ្លាមៗនៅលើកម្មវិធីកំពូលទាំងនៅក្នុង App Store របស់ Apple និងនៅលើ Google Play ដែលបង្ហាញថា ការិយាល័យស៊ើបអង្កេតនេះទំនងជានិយាយសំដៅទៅលើកម្មវិធីដែលកំពុងមានប្រជាប្រិយភាព ដូចជា CapCut , Lemon8 ដែលអភិវឌ្ឍដោយ ByteDance និងកម្មវិធីទិញទំនិញ Temu និង Shein ផងដែរ ។

FBI បានពន្យល់ថា៖ កម្មវិធីទូរស័ព្ទទាំងនោះអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រតិបត្តិការក្នុងរចនាសម្ព័ន្ធឌីជីថលដែលអភិវឌ្ឍឡើងដោយប្រទេសចិន ដែលអនុលោមទៅតាមច្បាប់សន្តិសុខជាតិរបស់រដ្ឋាភិបាលចិន ដូច្នេះវាមានន័យថា ក្រុងប៉េកាំងអាចដំណើរការចូលគ្រប់គ្រង និងត្រួតពិនិត្យបានយ៉ាងងាយស្រួលទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់កម្មវិធីទាំងអស់។ ដុច្នេះ អ្នកប្រើប្រាស់កម្មវិធីទាំងនេះគួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយបិតចោលនូវកម្មវិធីចែករំលែកទិន្នន័យដែលមាននៅក្នុងទូរស័ព្ទជៀសវាងមានគេចូលលួចទិន្នន័យឯកជន៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា