FedRice ៖ ក្រុមហ៊ុនផលិត និ​ងនាំចេញអង្ករមានគុណភាពខ្ពស់របស់កម្ពុជាទៅកាន់ទីផ្សារ​ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
FedRice ៖ ក្រុមហ៊ុនផលិត និ​ងនាំចេញអង្ករមានគុណភាពខ្ពស់របស់កម្ពុជាទៅកាន់ទីផ្សារ​ពិភពលោក

FedRice ៖ ក្រុមហ៊ុនផលិត និ​ងនាំចេញអង្ករមានគុណភាពខ្ពស់របស់កម្ពុជាទៅកាន់ទីផ្សារ​ពិភពលោក

FedRice ជាឈ្មោះក្រុមហ៊ុនមួយដែលបានឈរជើងជាង ១០ឆ្នាំ​ នៅលើវិស័យស្រូវអង្ករ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានទីតាំងនៅក្នុងខេត្តបាត់ដំបង ជាខេត្តដែលមានសក្កានុពលវិស័យកសិកម្ម ដ៏សំខាន់មួយរបស់កម្ពុជា។ ជាមួយគ្នានេះ ដើម្បីសម្រេចគោលដៅផលិតអង្ករដែលមានគុណភាពខ្ពស់ ប្រកបដោយគុណភាព និងនិរន្តរភាព FedRice បានចុះកុងត្រាកសិកម្មជាមួយកសិករ និងមានការយកចិត្តទុកដាក់ខ្ពស់ទៅលើដំណើរការដាំដុះ ជាពិសេសគឺការប្រើប្រាស់ជីកសិកម្មតែម្ដង។

ជីកសិកម្ម ត្រូវតែជាជីសរីរាង្គដែលរួមចំណែកក្នុងការកសាងសុវត្ថិភាពចំណីអាហារ ព្រមទាំង​ជាចំណែកក្នុងការលើកស្ទួយគុណភាពដីនិយាយដោយឡែក និងនិយាយជារួមអាចថែរក្សាបរិស្ថានដាំដុះបានល្អប្រសើរ។

ក្រៅពីការយកចិត្តទុកដាក់លើការដាំដុះ ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់ទៅលើការប្រមូលផល ជាពិសេស ដំណើរការកិនស្រូវ ដោយធ្វើយ៉ាងណាមិនឱ្យបាត់បង់នូវសារធាតុបំប៉ន និងរសជាតិដ៏ឆ្ងុយឆ្ងាញ់របស់អង្ករកម្ពុជា។ ក្រុមហ៊ុនបានជ្រើសរើស និងប្រើប្រាស់ម៉ាស៊ីនកិនស្រូវដែលដើរទៅតាមស្តង់ដាររបស់ទីផ្សារពិភពលោក ដើម្បីទទួលបានមកវិញនូវផលិតផលដែលមានស្តង់ដារ។

តាំងតែពីឆ្នាំ២០១៣ មក FedRice បានផ្គត់ផ្គង់អង្ករ ៣ ប្រភេទ ដែលជាអង្ករមានគុណភាពខ្ពស់បំផុតរបស់ពិភពលោក និងមានលទ្ធភាពផលិតអង្ករបានប្រមាណ ១២០០០តោន ក្នុងមួយឆ្នាំ។ គិតមកដល់ពេលនេះ ផលិតផលអង្កដែលមានគុណភាពល្អរបស់ក្រុមហ៊ុននេះ បានចែកចាយទៅកាន់ទីផ្សារពិភពលោកដូចជា ប្រទេសមួយចំនួននៃទ្វីបអាហ្វ្រីក អ៊ឺរ៉ុប និងសហរដ្ឋ​អាមេរិក​ផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន FedRice បានក្លាយជាក្រុមហ៊ុន ១ ក្នុងចំណោមក្រុមហ៊ុនសរុបទាំង ១៨ ដែលបាន​ជាប់ជាអាជីវកម្មបរិយាបន្ន ក្នុងនាមជាក្រុមហ៊ុនដែលមិនត្រឹមតែរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ដល់ប្រយោជន៍ដ៏ធំធេងទៅកាន់សហគមន៍ផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជាក៏កំពុងតែជំរុញឱ្យមានប្រភេទគំរូអាជីវកម្មបរិយាបន្នឱ្យមានកាន់តែច្រើនបន្ថែមទៀត ដើម្បីគាំទ្រសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឡើងបន្ថែម៕

កញ្ញា សាន ស្រីនិច | Ms. San Sreynich

កញ្ញា សាន ស្រីនិច | Ms. San Sreynich

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា