ថ្ងៃនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ បានហើយ ! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្ងៃនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ បានហើយ !

ថ្ងៃនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ បានហើយ !

ភ្នំពេញ ៖ គ្រួសារ​ក្រីក្រ ងាយរងគ្រោះ និង​ងាយរងហានិភ័យដែល​បាន​កំណត់​អត្ដសញ្ញាណ​រួច​ អាច​ទៅ​បើក​ប្រាក់​ឧបត្ថម្ភ​លើក​ទី១ បាន​ហើយ នៅ​គ្រប់​បញ្ជរវីង(Wing)​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ២០២៦ នេះ។

បច្ចុប្បន្ន ​ក្រសួងផែនការ បាន​រៀបចំ​បញ្ជី​បច្ចុប្បន្នកម្ម​គ្រួសារគោលដៅ​រួច​រាល់ ហើយ​មូលនិធិជាតិ​ជំនួយ​សង្គម ក៏​បាន​រៀបចំ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​បងប្អូន​ទៅ​តាម​កាល​បរិច្ឆេទ​ដែល​បាន​កំណត់​ចំនួន ៤​លើក គឺ​លើក​ទី១ នៅ​ថ្ងៃ​ទី២៥ កញ្ញា នេះ លើក​ទី២ នៅ​ថ្ងៃ​ទី១៦ តុលា លើក​ទី៣ ថ្ងៃ​ទី១៦ វិច្ឆិកា និង​លើក​ទី៤ នៅ​ថ្ងៃ​ទី១៦ ធ្នូ ស្រប​តាម​ខ្លឹមសារនៃសេចក្ដីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ២០២៦។

រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្រសួង​ផែនការ បាន​កំណត់​អត្តសញ្ញាណ​គ្រួសារក្រីក្រ ងាយរងគ្រោះ និង​ងាយរងហានិភ័យ​​ដោយ​ផ្ទាល់​ពីសម្ពាធឡើង​ថ្លៃប្រេង និង​ឧស្ម័ន​។​ កម្រិត​ប្រាក់ឧបត្ថម្ភ​ដែល​បាន​កំណត់​បើកជូន​ គឺគ្រួសារ​នៅ​រាជធានីភ្នំពេញចំនួន ៦០,០០០រៀល ដែល​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ៥,០០០រៀល។ ចំពោះ​គ្រួសាររស់នៅ​ទីប្រជុំជន ក្រៅ​រាជធានីភ្នំពេញ ក្នុង​រង្វង់​គ្រួសារ​ទទួល​បាន ៤៨, ០០០រៀល ដែល​សមាជិកគ្រួសារ​ម្នាក់​ទទួល​បាន ៥, ០០០រៀល។

 សូម​រំលឹក​ជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់​ឱ្យអនុវត្ដ “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតប​នឹង​សភាពការណ៍ពហុវិបត្តិ ក្នុង​គោលដៅបង្កើតមុខរបរ និងការងារ​ ធានាលំនឹងជីវភាព​ប្រជាជន និង​ពង្រឹងភាពធន់ នៃសេដ្ឋកិច្ច និង​សង្គម​កម្ពុជា សម្រាប់​រយៈពេល​ខ្លី និងមធ្យម​។

ការ​សម្រេច​បញ្ចេញកញ្ចប់​ជំនួយ​នៅ​ចុង​ឆ្នាំ​២០២៦ នេះ ដោយ​រាជរដ្ឋាភិបាល​មើល​ឃើញ​ថា កម្ពុជា កំពុង​បន្ដ​ជួប​ពហុ​វិបត្ដិ រួមមាន៖ ការ​ផ្លាស់ប្ដូររបបពាណិជ្ជកម្មសកល ភាព​តានតឹងនៃ​ភូមិសាស្ត្រនយោបាយ សង្គ្រាម​ឈ្លានពានអធិបតេយ្យភាព និងបូរណភាព​ទឹកដីកម្ពុជា និងសង្គ្រាម​នៅ​តំបន់​មជ្ឈឹមបូព៌ា​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ថាម​ពល​ជា​សកល។ ទន្ទឹម​គ្នា​នេះ រាជរដ្ឋាភិបាល ប្ដេជ្ញាឈរ​លើ​ស្មារតី​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់ និង​គោលការណ៍​សមធម៌សង្គម ទើប​ដាក់​ចេញ​នូវ​កម្មវិធីសម្រាល​បន្ទុក​ជីវភាព​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រងគ្រោះ ងាយរងហានិភ័យ ដែល​រងកម្មវិបាកដោយផ្ទាល់ពីសម្ពាធថ្លៃ​​ប្រេង និងឧស្ម័នឥន្ធនៈឡើង​ខ្ពស់៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា