ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​ ​(​ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​) ​កើនឡើង​ប្រមាណ​ ​២០.៥​ ​ភាគរយ​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ​នៅ​ថ្ងៃទី​១០​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។

Advertisement

​ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ​បាន​បង្ហាញ​ថា​ ​ចាប់ពី​ខែមករា ​ដល់​ខែមិថុនា ឆ្នាំ ​២០២៦​ កម្ពុជា​នាំ​ទំនិញ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ​១៧.០៧​ ​ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​១៩,៥​ ​ភាគរយ​ ​ចំណែកឯ​ទំនិញ​នាំចូល​មកវិញ​មាន​តម្លៃ​ជាង​ ​១៩,៧៦​ ​ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​២១,៤​ ​ភាគរយ​។

​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​នេះ​ ​ឆ្លុះបញ្ចាំង​ពី​ភាព​ធន់​ ​និង​សក្ដានុពល​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ​ទៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកល ​និង​ការ​ពង្រីក​ទីផ្សារ​នាំចេញ​។ ​ទោះបីជា​មាន​ឱនភាព​ពាណិជ្ជកម្មបន្តិចបន្តួចក្តី​ ​ក៏​កំណើន​នៃ​ការ​នាំចេញ​បង្ហាញ​ពី​ការ​ប្រកួតប្រជែង​របស់​ផលិតផល​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ​ ​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។

​ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ ​ដោយ​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​ ​១១.៦៣​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក ​កើនឡើង​ ​២៥.៤​ ​ភាគរយ​។​ ក្នុង​នោះ​ ​កំណើន​នៃ​ការ​នាំចេញ​ ​ទៅ​ចិន​មាន​ ​២៥.៧​ ​ភាគរយ​ ​និង​ការ​នាំចូល​ពី​ចិន​កើនឡើង​ ​២៥.៤​ ​ភាគរយ​។​

​ទន្ទឹម​នេះ​ ទីផ្សារ​សហរដ្ឋ​អាម៉េរិក ​គឺជា​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ដែរ​  ​ដោយ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៧.១៧​ ​ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​២៩.៨​ ​ភាគរយ​។​ ចំណែក​ ​ប្រទេស​វៀតណាម​ ជប៉ុន​ និង​ថៃ​ ​ក៏​បាន​បង្ហាញ​ពី​កំណើន​ទំហំ​ពាណិជ្ជកម្ម​បន្ទាប់​គ្នា​គួរឱ្យ​កត់សម្គាល់​ ​ផងដែរ​។

​អ្នក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​  ​មានប្រសាសន៍​ថា​ ​កំណើន​នៃ​ការ​នាំចេញ​នៅ​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​គឺ​ជា​លទ្ធផល​ នៃ​ការ​វិនិយោគ ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​) ​លើ​គម្រោង​វិនិយោគ ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រោងចក្រ ​សហគ្រាស​ និង​ការ​ជំរុញ​ផលិតភាព​ ​ទើប​ធ្វើឱ្យ​មាន​កំណើន​នៃ​ការ​នាំចេញ​នៅ​ឆមាស​ទី ​១​ ​ឆ្នាំ​នេះ​​។

​បណ្ឌិត​ ​ហុង ​វណ្ណៈ​ ​ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ​បាន​ប្រាប់​ថា​​ ​ការ​​ធ្វើពាណិជ្ជកម្មរបស់កម្ពុជា ​​ពុំ​មាន​សញ្ញា​ថមថយ​ទេ​។ ​ពិសេស​ ទីផ្សារដែល​មាន​ស្រាប់ ​ដូចជា​ភាព​អនុគ្រោះ​ពន្ធ​ ​EBA​ ​ទៅកាន់​សហគមន៍​អឺរ៉ុប ​សហរដ្ឋ​អាម៉េរិក​ និង​កិច្ចព្រមព្រៀង​ប្រទេស​ ​RCEP​  ​និង​ទៅកាន់​ប្រទេស​ចិន​ផង​ ​ក៏​ជា​ចំណុច​​ដែល​ជំរុញឱ្យ​មាន​កំណើនពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូរបស់ខ្លួន​។

​គួរ​បញ្ជាក់​ផងដែរ​ថា​ របាយការណ៍​ចុងក្រោយ​របស់​ធនាគារ​ពិភពលោក​ ​បង្ហាញ​ថា​ ​សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​បង្ហាញ​ភាព​ធន់ ​ដោយ​មាន​ការ​ទ្រទ្រង់​ពី​ការ​កើនឡើង​នៃ​ការ​វិនិយោគ​បរទេស​ ​និង​ការ​នាំចេញ​ដ៏​រឹងមាំ ​បើ​ទោះបីជា​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ​កំពុង​ដាក់​សម្ពាធ​លើ​អាជីវកម្ម​ ​និង​គ្រួសារ​កម្ពុជា​ ​ក៏ដោយ​។

​លោកស្រី​ ​Tania​ ​Meyer​ ​ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ ​មានប្រសាសន៍​នា​កន្លងមក​ថា ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឹង​ទប់​ខ្លួន​បាន​នៅ​ចំពោះមុខ​សភាពការណ៍​ប៉ះទង្គិច​ច្រើន​យ៉ាង​ក្នុង​ពេល​ដំណាល​គ្នា​ ​ប៉ុន្តែ​នៅតែ​បង្ហាញ​នូវ​ភាព​ធន់ទ្រាំ ​ដែល​អាច​រក្សា​បាន​តាមរយៈ​វិធានការ​គោលនយោបាយ​ដែល​មាន​គោលដៅ​ច្បាស់លាស់​ ​ដើម្បី​ការពារ​ការងារ​ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា