បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

ភ្នំពេញ ៖ ការទទួលបានហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមសម្រាប់ម្ចាស់អាជីវកម្ម ជាពិសេស​ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ហើយជាការគួរឱ្យកត់សម្គាល់មានចំនួន ៥ ធំៗ​ ដែលកំពុងជួបប្រទះ រួមមាន៖ កង្វះព័ត៌មានអំពីកម្មវិធីគាំទ្ររបស់រដ្ឋ និងប្រភពហិរញ្ញប្បទាន, ការខ្ចីប្រាក់មិនត្រឹមត្រូវ និងការប្រើប្រាស់ដើមទុនមិនមានប្រសិទ្ធភាព, ប្រវត្តិសងបំណុលមិនល្អ, ភាពទន់ខ្សោយក្នុងការរៀបចំផែនការអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងការលំបាកក្នុងការបំពេញលក្ខខណ្ឌខ្ចីប្រាក់ ដូចជា ទ្រព្យបញ្ចាំ កំណត់ត្រាគណនេយ្យ និងការអនុលោមតាម​បទប្បញ្ញត្តិ។ ជាដំណោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម។

Advertisement

លោក ជា សុភ័ក្ដ អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម​ កម្ពុជា (SME Bank) បានលើកឡើងដូច្នេះនៅក្នុងវេទិកាថ្នាក់ជាតិ ស្តីពី «ហិរញ្ញប្បទានសម្រាប់ធុរកិច្ចដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម» កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នោសណ្ឋាគារ​​ សុខា ភ្នំពេញ។

លោកបានគូសបញ្ជាក់ថា

«ហិរញ្ញប្បទាន ជាពិសេសឥណទាន ឬប្រាក់កម្ចី គឺជាតម្រូវការសំខាន់បំផុតមួយសម្រាប់ការបង្កើត ការដំណើរការ ការរក្សានិរន្តរភាព និងការពង្រីកអាជីវកម្មគ្រប់ទំហំ»។

លោកអគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងទៀតថា ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ មានដូចជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) , ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) , សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC), គណៈកម្មការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មូលនិធិសហគ្រិនភាពសហគ្រិនខ្មែរ, មូលនិធិអភិវឌ្ឍន៍ជំនាញ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ, និងនិយ័តករមូលបត្រកម្ពុជា ដោយតាមរយៈស្ថាប័នទាំងនេះ នឹងអាចជួយដោះស្រាយបញ្ហាបានច្រើនដល់វិស័យ MSMEs ទាំងហិរញ្ញប្បទាន ទាំងបច្ចេកទេសអាជីវកម្ម ក៏ដូចជាការគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងទីផ្សារ។

លោក ជា សុភ័ក្ត បានឱ្យដឹងថា៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានផ្តល់ហិរញ្ញប្បទានជូនសហគ្រាសធុនមីក្រូ តូច មធ្យម និងធំ​(MSME) ចំនួន ១៥៨ សហគ្រាស ដែលស្ថិតក្នុងវិស័យអាទិភាពរួមមាន៖ សហគ្រាសផលិត និងកែច្នៃម្ហូបអាហារមានប្រមាណ ៣៩%, កម្មន្តសាលផលិតទំនិញប្រើប្រាស់ ២៥% និងសហគ្រាសផ្តល់សេវាគាំទ្រក្នុងវិស័យអាទិភាពចំនួន ១៧% ដែលមានសមតុល្យឥណទាន សរុប ៤៥ លានដុល្លារអាម៉េរិក។នេះបើយោងតាម លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា