រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ភ្នំពេញ ៖ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក ។ មានន័យថា រដ្ឋ​​បាលបានចំណាយថវិកាតិចជាង​ចំណូល​ដែលប្រមូលបាន​ក្នុង​រយៈពេល​៥ខែដូច​គ្នា ។ នេះបើតាមរបាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាលរបស់​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ចេញផ្សាយ​កាលពីចុងខែមិថុនា ឆ្នាំ២០២៦កន្លងទៅ​នេះ ។

Advertisement

យោងតាមរបាយការណ៍​ដដែលនេះបានឱ្យដឹងថា ការអនុវត្ត​ថវិការបស់រដ្ឋបាល​ថ្នាក់ជាតិក្នុងរយៈពេល​៥ខែ ​ក្នុងឆ្នាំ២០២៦​នេះ មានភាពល្អប្រសើរ ដែលមានន័យថា​ ការ​ចំណាយ​តិចជាង​ចំណូល ខណៈរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅនេះ ការ​អនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិមានឱនភាពរហូតដល់ ១ ១៤២ពាន់​លានរៀល ឬប្រមាណ ២៨៥,៥លានដុល្លារអាម៉េរិក ។ ក្នុងន័យនេះ បានបង្ហាញថា ក្នុង​រយៈពេល​៥ខែកាលពីឆ្នាំ២០២៥ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ច្រើនជាង​ចំណូលដែលទទួលបាន ។

​បើតាមក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ លទ្ធផល​នៃការអនុវត្តថវិកា​រដ្ឋបាលថ្នាក់ជាតិ​បានបង្ហាញថា ការគ្រប់​គ្រង​ថវិកា​របស់រដ្ឋបាល​ថ្នាក់ជាតិ​ក្នុងរយៈពេល​៥ខែ​ដើមឆ្នាំ២០២៦​នេះ មានទិសដៅ​វិជ្ជមាន និងមានស្ថិរ​ភាពជារួម ដោយឆ្លុះបញ្ចាំ​ពីការ​កែលម្អជា​បន្ត​បន្ទាប់នៃ​ប្រសិទ្ធភាពក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ការ​ពង្រឹង​​វិន័យថវិកា និងសមត្ថភាពក្នុងការ​រក្សា​សមតុល្យ​ហិរញ្ញវត្ថុ ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​ក្រោយកិច្ច​ប្រជុំ​មួយរវាង​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និងថាមពល ជាមួ​យ​ក្រុមការងារ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ កម្ពុជា​ទទួល​រង​នូវ​កម្មវិបាកផ្ទួនៗ ហើយជាដំណោះស្រាយបញ្ហា​ផ្ទួនៗនេះ រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូ​វវិធានការ​អន្តរាគមន៍​ចំពោះមុខជា​បន្ត​បន្ទាប់ ដើម្បីធានា​បាននូវលំនឹង​ជីវភាពរបស់ប្រជាពលរដ្ឋ និងជនងាយរង​គ្រោះ​ ដែលរួមមានយន្តការ​អនុគ្រោះ​ពន្ធ លើមុខទំនិញនាំចូលមួយចំនួន​ ដូចជា ​ប្រេង​សាំង ប្រេង​ម៉ាស៊ូត និង​ឧបករណ៍​អគ្គិសនីមួយចំនួន សំដៅចូលរួមកាត់បន្ថយ​សម្ពាធ​នៃការកើនឡើងថ្លៃ និងជំរុញកាត់​បន្ថយ​ការពឹង​ផ្អែក​លើ​ប្រេង​ឥន្ធនៈ ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បានអនុម័ត ​និងត្រៀមដាក់ឱ្យ​អនុវត្ត​នូវ​កម្មវិធី​អន្តរាគមន៍​គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹង​សភាពការណ៍ពហុវិបត្តិ​ក្នុងគោលដៅបង្កើត​មុខរបរ និងការងារ ធានា​លំនឹង​ជីវភាពប្រជាជន​ ​ពង្រឹង​ភាពធន់​នៃសេដ្ឋកិច្ច ​និងសង្គមកម្ពុជា សម្រាប់រយៈពេល​ខ្លី និងមធ្យម​ខាង​មុខ ។ ​សម្រាប់កម្មវិធីអន្តរាគមន៍​គ្រប់ជ្រុង​ជ្រោយនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានត្រៀម​កញ្ចប់ថវិកា​ចំនួន ១ ២៤៤លានដុល្លារអាម៉េរិក ដែលជាប្រភពធនធាន​នឹ​ងត្រូវបាន​បែងចែក​តាមប្រភពហិរញ្ញប្បទាន​ចំនួន​៤ គឺ ថវិការដ្ឋ ធនធានរបស់ស្ថាប័ន​ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ចំណាយសារពើ​ពន្ធ និងថវិកា​ដៃគូអភិវឌ្ឍន៍ ។

លោក​បណ្ឌិត ញឹល រដ្ឋា អ្នក​តាមដាន​សេដ្ឋកិច្ច​នយោបាយ​កម្ពុជា​មួយរូបបាន​មានប្រសាសន៍ឱ្យដឹងថា វិស័យ​អាទិភាពចំនួន​៣ ដែលរដ្ឋាភិបាលគួរ​តែផ្ដោត​ការ​យកចិត្តទុកដាក់​ក្នុងពេលកម្ពុជា​កំពុងជួបប្រទះ​នឹង​បញ្ហាប្រឈម​ ​ក្នុងនោះ មានវិស័យទេសចរណ៍ ព្រោះវិស័យ​នេះ​បានផ្ដល់ឱកាស​ការងារ​ច្រើនដល់ប្រជាពលរដ្ឋ​ បើវិស័យ​នេះមានបញ្ហា​អាចនឹងធ្វើឱ្យឱកាស​ការ​ងារបាត់បង់ក៏មានច្រើនដែរ ។ ក្រៅពីនេះ វិស័យកសិកម្មក៏ជាវិស័យ​អាទិភាពមួយដែលរដ្ឋាភិបាលត្រូវ​ផ្ដោតការ​យកចិត្តទុកដាក់​ ព្រោះពលរដ្ឋ​ដែលពឹង​លើវិស័យកសិកម្មក៏មានច្រើន ។ ដោយឡែក វិស័យដែលសំខាន់មួយទៀតដែលត្រូវ​ឱ្យរដ្ឋាភិបាលជួយគាំទ្រ គឺវិស័យ​សហគ្រាសធុន​តូច​ និងមធ្យម ដោយសារតែវាជាឆ្អឹងខ្នងសេដ្ឋកិច្ច និង​ផ្ដល់​ឱកាស​ការងារច្រើនដល់ប្រជាពលរដ្ឋ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា