ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន

ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន

បរទេស ៖​ យោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្គារី NOVINATA បានសរសេរថា ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រោមហេតុផលថា ដោយសារតែបញ្ហាវិបត្តិជម្លោះនៅអ៊ីរ៉ង់ និងភាពមិនច្បាស់លាស់ដែលកំពុងបន្តកើតមានឡើងនៅក្នុងតំបន់ ជាពិសេសច្រកសមុទ្រ Hormuz ដែលជាច្រកដឹកប្រេងដ៏សំខាន់បំផុតរបស់ខ្លួនសម្រាប់ចែកចាយនៅក្នុងតំបន់មិនទាន់ដំណើរការជាធម្មតាឡើងវិញនៅឡើយ។

Advertisement

នាយកប្រតិបត្តិក្រុមហ៊ុន លោក Patrick Pouyan បានគូសបញ្ជាក់ថា ទោះជាយ៉ាងណាក្តី ការវិលត្រឡប់មករកទីផ្សារក្នុងតំបន់មជ្ឈិមបូព៌ានេះវិញនៅតែអាចធ្វើឡើងបានប្រសិនបើករណីដែលនាវាចរនៅក្នុងតំបន់អាចប្រព្រឹត្តទៅបានរលូន និងមានស្ថិរភាពដូចដើម។

សូមជម្រាបថា បច្ចុប្បន្ន Total Energies មាននាវាដឹកប្រេងផ្ទាល់ខ្លួនសរុបចំនួន ៩គ្រឿង ដែលមានប្រតិបត្តិការនៅច្រកសមុទ្រ Hormuz នេះ។ កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅនេះ មាននាវាដឹកប្រេងតែ ១គ្រឿងប៉ុណ្ណោះរបស់ខ្លួនដែលអាចឆ្លងកាត់ច្រកនេះបានដោយជោគជ័យក្រោយការរង់ចាំអស់រយៈពេលជាច្រើនថ្ងៃ។ បន្ទាប់មកទៀត នាវាទី២ របស់ខ្លួន ដែលបានព្យាយាមធ្វើដំណើរឆ្លងកាត់តាមច្រក Hormuz ត្រូវបង្ខំចិត្តវិលត្រឡប់ទៅប្រទេសក្នុងឈូងសមុទ្រ Gulf វិញ ក្រោយពេលដែលនាវាដឹកប្រេងរបស់ឥណ្ឌាដែលបើកនៅខាងមុខបានទទួលរងការវាយប្រហារ។

យោងតាមការចេញផ្សាយដោយ MarineLink បានបង្ហាញថា ផលិតកម្មរបស់ក្រុមហ៊ុន Total Energies សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារមានប្រមាណជាង ១៥ភាគរយ បានទទួលរងផលប៉ះពាល់ ពោលគឺទាំងប្រេង និងហ្គាស ដោយសារតែការបិទច្រកសមុទ្រ Hormuz ហើយបច្ចុប្បន្នខ្លួនក៏កំពុងបន្តទទួលរងនូវការខាតបង់ជារៀងរាល់ថ្ងៃ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា