Hyundai Cambodia បង្ហាញរថយន្តអគ្គិសនី​ស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារ​ប្រទេស​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនី​ស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារ​ប្រទេស​កម្ពុជា​

Hyundai Cambodia បង្ហាញរថយន្តអគ្គិសនី​ស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារ​ប្រទេស​កម្ពុជា​

ភ្នំពេញ ៖ ក្រុមហ៊ុន​ Hyundai Cambodia បានបង្ហាញ​រថយន្តស៊េរីថ្មី​ជា​ប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារ​ប្រទេសកម្ពុជា ដោយរំពឹងថា​រថយន្ត​ប្រភេទថ្មីនឹង​អាចទទួលបានការ​គាំទ្រពីអ្នក​ប្រើប្រាស់​នៅក្នុងប្រទេសកម្ពុជា​ពីព្រោះតែលក្ខណៈពិសេស​ជាច្រើន​របស់រថយន្ត​មួយនេះ ។​ ការ​បង្ហាញរថយន្តស៊េរីថ្មីនេះ ធ្វើឡើង​កាលពីព្រឹកថ្ងៃទី ២៦ កញ្ញា ២០២៦ នៅអគារតាំង​បង្ហាញតាមបណ្ដោយផ្លូវព្រះមុនីវង្ស ។​

លោក​ សេង វណ្ណារិទ្ធ​ ប្រធានផ្នែកលក់​នៃក្រុមហ៊ុន​ Hyundai Cambodia បានមានប្រសាសន៍ថា​ Hyundai ELEXIO មិនមែនគ្រាន់តែជា​រថយន្តអគ្គិសនី​ថ្មីប៉ុណ្ណោះទេ តែវា​តំណា​ងឱ្យ​ការ​បោះជំហានថ្មីមួយទៀត​របស់​Hyundai Cambodia ក្នុងកា​រនាំយក​បច្ចេកវិទ្យាថ្មី ការរចនាថ្មី និ​ងបទពិសោធន៍ថ្មី និងការ​បើក​បររថយន្ត​អគ្គិសនី សម្រាប់អតិថិជនកម្ពុជា ។​

លោក​សង្ឃឹមថា Hyundai ELEXIO នឹង​ក្លាយជា​ជម្រើសថ្មីមួយសម្រាប់អ្នកកំពុង​ស្វែងរក​រថយន្តអគ្គិសនី ដែលរួម​បញ្ចូលគ្នា​រវាង​ភាពទាន់​សម័យ ភាពទំនើប បច្ចេកវិទ្យា ភាពងាយស្រួល ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាពក្នុងការ​បើក​បរ សម្រាប់ធ្វើដំណើរប្រចាំថ្ងៃនិងដំណើ​រកម្សាន្ត ។

លោកហេង បញ្ញា ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Hyundai Cambodia ក៏បានមានប្រសាសន៍ថា បើក្រលេកទៅមើល​ទៅលើ​ទីផ្សារ​រថយន្ត​កម្ពុជា នាពេល​បច្ចុប្បន្ន​ នោះនឹងឃើញថា​ទស្សនៈរបស់អ្នក​ប្រើប្រាស់​កំពុងផ្លាស់​ប្តូរទៅរក​បរិបទថ្មីមួយ ។អ្នក​ប្រើប្រាស់​នា​សម័យ​ថ្មី ពិចារណា​លើ​រថយន្ត​លើសពីរូបរាង​ និងតម្លៃរថយន្ត ដោយពួកគេ​ចង់បានរថយន្ត​ដែលមាន​បច្ចេកវិទ្យាឆ្លាត​វៃ ប្រព័ន្ធសុវត្ថិភាពល្អ ការ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព និងការផ្ដល់បទពិសោធន៍​ដែលអាច​សមស្រប​ទៅនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។​ លោកថា ៖«ការ​ផ្លាស់​ប្តូរនេះ កំពុងបង្កើតឱកាសថ្មីសម្រាប់ទីផ្សារ​រថយន្តនៅកម្ពុជា » ។​

លោក​បន្តថា ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ មានបទពិសោធន៍​រយៈពេល​៣៥ឆ្នាំ ក្នុងការ​បង្កើត​រថយន្តអគ្គិសនី ។ ស្របពេលនេះ Hyundai ELEXIO ត្រូវបានណែនាំមកកាន់​ទីផ្សារ​ដោយផ្សារភ្ជាប់​ជាមួយគោលបំណង​ច្បាស់លាស់​ ដើម្បីផ្ដល់ជូនអ្នក​ប្រើប្រាស់​នូវជម្រើស​ EV ដែល​ប្រកបដោយទំនុកចិត្ត​ បច្ចេកវិទ្យា​ទំនើប រចនាបថទាន់​សម័យ និង​មុខ​ងារ​ដែលឆ្លើយតបទៅនឹ​ងតម្រូវការ​នៃការរស់នៅសម័យថ្មី ។ចំណុច​សំខាន់​របស់​ELEXIO គឺការរួម​បញ្ចូលគ្នារវាង Smart Technology , Modern Design និង Electric Performance នៅក្នុង​រថយន្ត​ SUV មួយ​ដែលត្រូវ​បានបង្កើតឡើង​សម្រាប់ជីវិត​​ប្រចាំថ្ងៃ ។ ជាពិសេស​ទីផ្សារ​បច្ចុប្បន្ន​ ត្រូវការទំនុកចិត្ត ការទស្សនា និងការ​ធ្វើពិសោធន៍​ដោយផ្ទាល់​ ។ ដូច្នេះ Hyundai Cambodia មិនត្រឹមតែផ្ដល់​រូបភាព​ ELEXIO តាមរយៈការផ្សព្វផ្សាយប៉ុណ្ណោះទេ តែក៏បាននាំមកនូវឱកាស​ពិសេស​សម្រាប់អ្នក​ប្រើប្រាស់រថយន្ត​នៅប្រទេស​កម្ពុជា​បានឃើញ បានស្គាល់ បានសាកសួរ និងបានបើក​សាកល្បង​ដោយផ្ទាល់ ។

គួរ​បញ្ជាក់ថា Hyundai ELEXIO មានចំណុចពិសេស​ជាច្រើន​ដែល​រំពឹងថានឹងអាចទាក់ចិត្ត​អតិថិជន​នៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន អាគុយសាកមួយពេញ​អាចជិះបាន​៥៤០​គីឡូម៉ែត្រ បញ្ចូលថាមពល​លឿន អាច​សាក​នៅ​ស្ថានីយសាកថាមពល​ក៏បាន និងសាកនៅផ្ទះក៏បាន ។លក្ខណៈពិសេស​ផ្សេងទៀត មានដំបូល​កញ្ចក់ Panoramic បង្កើនភាពទូលាយ និងពន្លឺក្នុងកា​ប៊ីន អាច​បញ្ចេញថាមពល​ពីរថយន្តទៅផ្គត់ផ្គង់​ឧប​ករណ៍​អគ្គិសនីខាង​ក្រៅ ទ្វារក្រោយ​បើក​-បិទដោយស្វ័យ​ប្រវត្តិ​ កញ្ចប់ការពារ​សំឡេង​ពីរជាន់ ជួយកាត់បន្ថយ​សំឡេង​រំខានពីខាងក្រៅ ។ ក្រៅពីនេះ មាន​ឧបករណ៍​សាកទូរស័ព្ទឥតខ្សែ ២កន្លែង Smart មាន​១គ្រាប់ និងមានលក្ខណៈពិសេសជាច្រើនទៀត ដែលនឹងធ្វើឱ្យអតិថិជនចាប់ចិត្ត​ ។

នៅក្នុងឱកាស​សន្និសីទសារព័ត៌មាន និងបង្ហាញ​រថយន្តអគ្គិសនីHyundai ELEXIO នាព្រឹកថ្ងៃទី​២៦ កញ្ញា ២០២៦នោះ ក្រុមហ៊ុន​ Hyundai Cambodia បានបង្ហាញរថយន្ត​ Hyundai ELEXIO ចំនួន​ពីរ​ Options ជាមួយនឹង​ការ​បញ្ជាក់ តម្លៃនៅលើទីផ្សារ​ប្រទេសកម្ពុជា ក្នុងនោះ សម្រាប់​ Hyundai ELEXIO Smart តម្លៃពេញ $28,900 ចំណែក រថយន្ត​ Hyundai ELEXIO Tech មាន​តម្លៃពេញ $33,900 ។ សម្រាប់អតិថិជន​ដែលកុម្មង់ទិញ​រថយន្តណាមួយ​ ​នឹង​មានការបញ្ចុះតម្លៃពិសេស ថែមទាំងទទួលបានការធានារយៈពេលវែង រហូតដល់ 8 ឆ្នាំ ឬ 160,000គីឡូម៉ែត្រពីក្រុមហ៊ុនផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា